វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 439 / 1268
-
ប៉ៃ គុណនាមឧទានសព្ទ
ដែលជាប់តមកអំពីបិតា, ដែលមានដំណើរជាប់ទាក់ទងដោយបិតា។
-
ប៉ៃលិន នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ២០០៨ហើយមានក្រុងប៉ៃលិនជាទីរួមខេត្ត។
-
ប៉ៃឡាំ គុណនាមគុណកិរិយា
ព្រលាំ, ( មិនច្បាស់ )
-
ប៉ោ គុណនាមនាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទ ( ល្បែងចិន )។
-
ប៉ោក គុណកិរិយា
ភ្លាម
-
ប៉ោង កិរិយាសព្ទនាម
រីកឡើងស្តុល, កាង, ប៉េងឡើងដោយអំណាចខ្យល់ខាងក្នុង។
-
ប៉ោចៗ គុណកិរិយា
អំពីដំណើរនិយាយមួយៗរឿយៗ
-
ប៉ោត នាម
ប្រដាប់ធ្វើដោយដែកស៊ីវិឡាតមានរាង៤ជ្រុងជ្រៅសម្រាប់ដាក់វត្ថុរាវមានប្រេងកាតជាដើម។
-
ប៉ោម នាម
ឈ្មោះផ្លែឈើមួយប្រភេទប្រើជាអាហារ។
-
ប៉ោយ នាម
ចំនួនអំបោះ១០កម្រង
-
ប៉ោល នាម
កូនប្រយោល
-
ប៉ោលតោក នាម
ឈ្មោះសត្វស្លាបមួយប្រភេទយំឮសូរប៉ោលតោកៗឬប៉ូលតូកៗ។
-
ប៉ោឡែ គុណនាម
ដែលព្រហើន, ឃ្នើសឃ្នង, ច្រឡោងខាម
-
ប៉ៅ នាម
កញ្ចប់
-
ប៉ៅថ្នាំ កិរិយាសព្ទ
បត់ថ្នាំធ្វើជាប៉ៅ។
-
ប៉ៅអ៊ី នាម
គ្រឿងសង្ហារិមមួយប្រភេទមានទំហំធំវែងជាងកៅអីធម្មតាងាយស្រួលបត់ឬពន្លាទៅតាមតម្រូវការ ( អង្គុយទម្រេតឬដេក )
-
ប៉ះ កិរិយាសព្ទ
ទង្គិច, ពាល់ត្រូវ
-
ប៉ះប៉ុន កិរិយាសព្ទ
ប៉ះទប់ផ្សែផ្សំឱ្យតែបាន។
-
ប៉ះប៉ូវ កិរិយាសព្ទគុណនាម
សងឬបំពេញការខូចខាតវិញ
-
ប៉ះពារ កិរិយាសព្ទ
ប៉ះដោយពារពេញទំហឹង។
-
ប៉ះពាល់ កិរិយាសព្ទ
ពាល់ត្រូវដោយប៉ះ, ដោយប្រទះ។
-
ប៉ះពាល់ត្រូវ កិរិយាសព្ទ
( ម . ព . ពាល់ត្រូវ )។
-
ប៉ះអារម្មណ៍ កិរិយាសព្ទ
ប៉ះឬប្រទះរូបារម្មណ៍ជាដើម; ទង្គុកចិត្តគ្នា។
-
ប៉័កប៉ៅ នាម
ឈ្មោះខ្លែងបង្ហើរបញ្ឆាបមួយបែបមានកន្ទុយវែងជាគូគ្នានឹងខ្លែងចុឡាឬខ្លែងកណ្ដូង
-
ប៉័ង នាមឧទានសព្ទ
ម៉ាំង; សូរឮដោយការប៉ះទង្គិចឬដោយបាញ់កាំភ្លើងជាដើម
-
ប៉័ងតោ នាម
កាំបិតមួយបែបសម្រាប់ចិញ្ច្រាំសាច់ឬហាន់វត្ថុផ្សេងៗ ( ខ្លះនិយាយថាប៉័នតោ )។
-
ប៉័ង្កបាត នាម
( ម . ព . មុខឈ្នាង )។
-
ប៊
ក៏គឺតួបនុះឯងគ្រាន់តែប្រើត្រីសព្ទ ( ៊ ) នេះគឺលេខ៣ខ្មែរសម្រាប់ប្រើជាលេខនព្វន្តដាក់ពីលើឱ្យជាសិថិល - ឃោសៈមានសំឡេងធំសម្រាប់សរសេរឈ្មោះមនុស្សខ្លះដូចជាឈ្មោះប៊ន, ប៊ិន, ប៊ី, ប៊ុត, ប៊ុន ... និងឈ្មោះប្រទេស, ឈ្មោះក្រុង ... ដូចជាប៊ុលហ្គារ, ប៊ុលហ្គារី, ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest។ល។និងឈ្មោះវត្ថុជាពាក្យបរទេសកុំឱ្យខ្មែរយើងខ្វះអក្សរប្រើប៉ុណ្ណោះឯង។ឯពាក្យបរទេសដែលខ្មែរក៏ហៅតាមឈ្មោះដើមដែរត្រូវសរសេរដោយតួប៊ព្រោះជាការចាំបាច់នោះមានតិចតួចណាស់។សម្រាប់ភាសាខ្មែរ, បណ្ដាអក្សរមានសំឡេងតូច៤តួគឺប > ប៊, ស > ស៊, ហ > ហ៊, អ > អ៊, នេះ, ស៊ហ៊អ៊បីតួនេះកាលបើផ្សំជាមួយនឹងស្រៈអិ, អី, អើដែលមានសំឡេងធំជាអ៊ិ, អ៊ី, អ៊ើសរសេរផ្សំជាឈ្មោះស៊ ិន, ឈ្មោះហ៊ ិនឈ្មោះអ៊ ិន; ស៊ ីបាយ, លេងហ៊ ី, អ៊ ីចឹង; ស៊ ើកៗ ... ប៉ុន្តែដើម្បីសម្រួលកុំឱ្យត្រួតលើគ្នាពីរជាន់, ត្រូវសរសេរឈ្មោះស៊ិន, ឈ្មោះហ៊ិន, ឈ្មោះអ៊ិន, ស៊ីបាយ, លេងហ៊ី, អ៊ីចឹង, ស៊ើកៗ ... ដូច្នេះវិញក៏បាន; ឯតួប៊នេះទោះផ្សំជាមួយនឹងស្រៈអ៊ ិ, អ៊ ី, នោះក៏ដោយអ្នកសរសេរក៏ពុំអាចប្រើជាប៉ិ, ប៉ីឱ្យច្រឡំនឹងប៉ឡើយ, ដូចជាឈ្មោះប៊ិនកុំសរសេរប៉ិន, ឈ្មោះប៊ីកុំសរសេរប៉ីព្រោះកុំឱ្យច្រឡំនឹងពាក្យថាប៉ិនធ្វើការ, ប៉ិនប្រសប់; ផ្លុំប៉ី, ប៉ីពក; ឆក់ប៉ី; ផ្កាចំប៉ីជាដើម។
-
ប៊ត នាម
( ម . ព . ក្ដារ )។
-
ប៊ិក នាម
ខ្មៅដៃសម័យថ្មីមានច្រើនបែបដែលសរសេរចេញដិតមកដូចប៉ាកកាស្រូប, ទោះបីដាក់សញ្ញាដទៃផ្សេងៗទៀតក៏ខ្មែរយើងហៅជាសាធារណៈថាប៊ិកដូចគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។