វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឩ ពាក្យដែលផ្ដើមដោយ "ឩ" មាន 13 ពាក្យ
-
ឩកា នាម
ចៃ។
-
ឩដ្ឋ នាម
( ម . ព . អូដ្ឋ )។
-
ឩន គុណនាម
ដែលខ្វះ, មិនគ្រប់, ថយចំនួន, អន់ជាង; ថោកថយឬថយថោក, ទន់ទាប
-
ឩនថយ គុណនាម
ថយខ្សោយជាង, ទន់ទាប។
-
ឩនារូបត្ថម្ភ នាម
កង្វះអាហារូបត្ថម្ភភាពទទួលអាហារមិនគ្រប់គ្រាន់។
-
ឩម ឧទានសព្ទ
ពាក្យលាន់មាត់ដោយមានសេចក្ដីក្រោធខ្លាំង, ដោយគំរាមដាក់ជាដើម។
-
ឩរព្យ នាម
វេស្សៈឬវៃស្យៈ, ព្រៃងារ។
-
ឩរុ នាម
ភ្លៅ។ ( រ . ស .) ព្រះឩរូ។
-
ឩរុជ
អ្នកកើតពីឧរុព្រហ្ម ( ឩរព្យ, វៃស្យៈ )។
-
ឩរុជៈ
( ម . ព . ឩរុជ )។
-
ឩរូ នាម
( ម . ព . ឩរុ )។
-
ឩសវន្ត គុណនាមនាម
( ម . ព . ឩសវ័ត )។
-
ឩសវ័ត គុណនាមនាម
ដែលមានដីប្រៃ; ប្រទេស, ទី, តំបន់ដែលមានដីប្រៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។