វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 442 / 1268
-
ប្រកាសទេវតា កិរិយាសព្ទ
ពោលពាក្យបូរបាច់ឱ្យពួកទេវតាបានឮ។
-
ប្រកាសទ្រព្យសម្បត្តិ កិរិយាសព្ទ
រាយការណ៍ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មន្ត្រីដែលមានឋានន្តរសក្ដិចាប់ពីប្រធាននាយកដ្ឋានឡើងទៅនៅចំពោះមុខអង្គភាពប្រឆាំងអំពើពុករលួយ
-
ប្រកាសនវត្ថុ នាម
ការបោះពុម្ពផ្សាយ។
-
ប្រកាសនា នាម
ការប្រកាសឬបញ្ចេញព័ត៌មានសំខាន់ឬរឿងអាថ៌កំបាំងឱ្យដឹងជាសាធារណ។
-
ប្រកាសនីយបត្រ នាម
សំបុត្រសម្ដែងគុណសម្បត្តិរបស់បុគ្គលអ្នកមានចំណេះវិជ្ជាអ្វីមួយគ្រប់គ្រាន់គួរដល់កិច្ចការហើយ ( សញ្ញាបត្រ )។
-
ប្រកាសន៍ នាម
( ម . ព . ប្រកាស២)។
-
ប្រកាសសង្គ្រាម កិរិយាសព្ទ
ប្រកាសប្រាប់អស់ពួកទាហានសេនានិងប្រជាជនឱ្យដឹងថានឹងមានសង្គ្រាម។
-
ប្រកាសសារត្រា កិរិយាសព្ទ
ប្រកាសសំបុត្រសេនាបតីចេញឱ្យដំណឹងដល់អស់សាធារណជនក្នុងដែនអំពីកិច្ចការអ្វីនីមួយៗ។
-
ប្រកាសសាសនា កិរិយាសព្ទ
សម្ដែងអំពីសាសនាឱ្យអ្នកទាំងពួងកាន់តាម។
-
ប្រកាសសេចក្ដី កិរិយាសព្ទ
ថ្លែងសេចក្ដីអ្វីមួយឱ្យបានឮរាល់គ្នា។
-
ប្រកាសអាសន្ន កិរិយាសព្ទ
ផ្ដល់ដំណឹងបន្ទាន់បំផុតដើម្បីឱ្យមានការត្រៀមខ្លួនទប់ទល់នឹងបញ្ហាអ្វីមួយ
-
ប្រកាសិកា នាម
( ម . ព . ប្រកាសកៈ )។
-
ប្រកាសិត គុណនាមនាម
ដែលបានប្រកាសហើយ; សេចក្ដីដែលបានប្រកាសហើយ ( ព . កា .)។
-
ប្រកាំ នាម
ព្រ័ត្រវែងវេញបញ្ចូលធ្លុងគ្នា ( ច្រើនវេញជា៣ធ្លុង ) សម្រាប់ទាក់ដំរីព្រៃ
-
ប្រកាំង នាម
ឈ្មោះរោគបណ្ដាលឱ្យឈឺក្បាលចាប់ពើតខ្ទោកៗ; មាន២យ៉ាងគឺប្រកាំងបាយកកឬប្រកាំងតូច១, ប្រកាំងដំរីឬប្រកាំងធំ១។
-
ប្រកិត គុណនាម
ដែលជិតស្ទើរនឹងដល់គ្នា
-
ប្រកឹង កិរិយាសព្ទគុណកិរិយា
តឿនយ៉ាងតឹងរ៉ឹង
-
ប្រកុន កិរិយាសព្ទ
ធ្វើឱ្យកុនការ, កុនដំណើរ; មកប្រចួនការឬប្រចួនដំណើរគ្នា។
-
ប្រកុំ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យរុំថា
-
ប្រកួត កិរិយាសព្ទ
ប្រឡងគ្នាដោយគំនុំ, ដោយកំហឹងឬដោយចង់បានជម្នះ
-
ប្រកួតប្រកាន់ កិរិយាសព្ទ
ប្រកាន់គ្នាដោយជម្លោះទាស់ទែង។
-
ប្រកួតប្រជែង កិរិយាសព្ទ
ប្រឡងសមត្ថភាពឬស្នាដៃដើម្បីយកឈ្នះ
-
ប្រកួតប្រណាំង កិរិយាសព្ទ
ប្រណាំងប្រជែងគ្នាដោយគំនុំ, ដោយកំហឹង។
-
ប្រកើយ កិរិយាសព្ទ
កើយលើគ្នា, ធ្វើឱ្យកើយលើគ្នា ( ដោយសេចក្ដីស្នេហា )។
-
ប្រកៀក កិរិយាសព្ទគុណកិរិយា
កៀកជិតគ្នាមិនឱ្យឃ្លាត, ធ្វើឱ្យកៀកគ្នា។
-
ប្រកៀកប្រកាន់ កិរិយាសព្ទ
ប្រកាន់គ្នាមិនលែងដោយជម្លោះទាស់ទែង។
-
ប្រកៀកប្រកើយ កិរិយាសព្ទ
កៀកកើយគ្នាមិនឱ្យឃ្លាត, ធ្វើឱ្យកៀកកើយគ្នា ( ដោយសេចក្ដីស្នេហា )។
-
ប្រកៀកប្រឱប កិរិយាសព្ទ
( ម . ព . ប្រឱបប្រកៀក )។
-
ប្រកៀកស្មា គុណកិរិយា
( សំនួន .) ដោយមានសាមគ្គីដោយរួបរួមកម្លាំងគ្នាដោយសហការគ្នាយ៉ាងស្វិតស្វាញ
-
ប្រកៀង កិរិយាសព្ទ
កៀងកិតៗគ្នា, កៀងក្រវែលមិនឱ្យឃ្លាត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។