វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 443 / 1268
-
ប្រកែ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រកាន់ថាប្រកែប្រកាន់គឺចាប់ដំណើររឿង, ចាប់ហេតុចាប់ថ្នាក់ដើម្បីចោទប្រកាន់
-
ប្រកែក កិរិយាសព្ទ
ជជែកគ្នារកខុសរកត្រូវ, ឆ្លើយទទឹងទាស់, មិនព្រមតាម។
-
ប្រកែកប្រណាំង កិរិយាសព្ទ
ប្រកែកដោយប្រណាំងប្រជែងយកឈ្នះ។
-
ប្រកែកវែកដៃ កិរិយាសព្ទ
ប្រកែកដោយឆ្ការដៃឬវែកទាត់ដៃគេចេញ។
-
ប្រកៃ នាម
( ម . ព . ប៉ាកកៃ )។
-
ប្រកោះ កិរិយាសព្ទ
កោះតៗគ្នាពីម្នាក់ទៅម្នាក់; ជាប់តាមគ្នាប្រកិតមិនដាច់។
-
ប្រក់ កិរិយាសព្ទ
បិទបាំងពីខាងលើ
-
ប្រក់ផ្លែ នាម
ឈ្មោះស្មៅមួយប្រភេទមានផ្លែតាមស្លឹកស្កះដូចគេប្រក់។
-
ប្រក់ពល កិរិយាសព្ទ
ប្រសិទ្ធីកងទ័ពដើម្បីឱ្យមានជោគជ័យ, ឱ្យមានឫទ្ធិតេជះ។
-
ប្រក់ព្រំ កិរិយាសព្ទនាម
ធ្វើជាអធិបតីត្រួតត្រាមើលការខុសត្រូវក្នុងការធ្វើបុណ្យធំណាមួយ។ប្រើជាន . ក៏បាន។
-
ប្រក្រតិទិន នាម
ផ្ទាំងសន្លឹកក្រដាសមានសណ្ឋានជាតារាងដែលចុះចំនួនថ្ងៃតាមលំដាប់ខែនីមួយៗសម្រាប់ប្រើក្នុងមួយឆ្នាំៗ។បើប្រើជាបដិទិនឬប្រតិទិនគួរជាង។
-
ប្រក្រតី នាម
ធម្មតា; ការប្រព្រឹត្តទៅតាមចំណាំ, តាមទម្លាប់; សេចក្ដីមិនប្លែកអំពីដំណើរដើម, ដំណើរដែលតាំងនៅដូចដែល
-
ប្រក្រតីទិន នាម
( ម . ព . ប្រក្រតិទិន )។
-
ប្រក្រតីភាព នាម
ការប្រព្រឹត្តទៅជាធម្មតា, ដំណើរការទៅដូចដែលមានសព្វកាល
-
ប្រខង កិរិយាសព្ទ
អង, អមអង ( ប្រើជា ( រ . ស .)។
-
ប្រខាំ កិរិយាសព្ទ
ខាំគ្នាទៅវិញទៅមក ( ដោយដណ្ដើមអ្វីៗ)
-
ប្រខុប កិរិយាសព្ទ
ស្អំថ្នាំ, អាលថ្នាំ ( កែរោគ )។
-
ប្រខូវ គុណកិរិយា
( ម . ព . ស្រខូវ )។
-
ប្រគង កិរិយាសព្ទ
ដាក់គងសង្កត់លើគ្នាឬគងលើគ្នាច្រគីងច្រគាង។
-
ប្រគងប្រគាក់ កិរិយាសព្ទ
គងឬដាក់គងពាក់លើគ្នាច្រងេងច្រងាងទទឹងទទែង។
-
ប្រគរ កិរិយាសព្ទ
គរលើគ្នាច្រើនជាន់ច្រើនតម្រួត
-
ប្រគល់ កិរិយាសព្ទ
លើកយកអ្វីៗហុចឱ្យឬទុកដាក់ឱ្យគេជាស្រេច
-
ប្រគាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រគង។
-
ប្រគាក់ប្រគង កិរិយាសព្ទ
( ម . ព . ប្រគងប្រគាក់ )។
-
ប្រគាប នាម
ចម្ពាមត្រង់គល់មែក
-
ប្រគេន នាម
( ស . ស .) ឱ្យ, លើកឱ្យដល់ដៃក្នុងហត្ថបាស
-
ប្រគំ កិរិយាសព្ទ
លេងភ្លេងរងំនាំឱ្យស្រណោះ, លេងភ្លេងកំដរឱ្យក្សាន្តចិត្ត ...
-
ប្រគ្រីវ នាម
ឈ្មោះរោគសរសៃកើតនៅជើងបណ្ដាលឱ្យញាក់កន្ត្រាក់ស្ពឹកស្រពន់; ហៅគគ្រីវក៏មាន។
-
ប្រង់ នាម
ឈ្មោះប្រទាលមួយពួកមានធាងរឹងស្លឹករឹងល្អិតមើមពុល
-
ប្រង់កា នាម
ស្នែងមួយបែបធ្វើអំពីក្រណាត់ក្រាស់ភ្ជាប់នឹងដងឈើពីរនៅសងខាងសម្រាប់សែងអ្នករបួសអ្នកជំងឺឬអ្នកស្លាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។