វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 2 / 1268
-
កក្រើករំជួល កិរិយាសព្ទ
កក្រើករញ្ជួយជ្រួលច្របល់។
-
កក្រើករំពើក កិរិយាសព្ទ
កក្រើកខ្លាំង, ជ្រួលច្របល់ខ្លាំង។
-
កក្រោះ គុណនាម
ដែលឥតរសជាតិ
-
កក្លាក់ គុណកិរិយា
ច្រើននិយាយផ្សំជាមួយនឹងពាក្យហៀរ
-
កក្លូក គុណកិរិយា
ដែលរាវខ្លាំង, ដែលមានទឹកច្រើន
-
កក្អាក គុណកិរិយា
ដែលឮសូរក្អាកៗច្រើនដង ( សើច )
-
កក្អាកកក្អាយ គុណនាមគុណកិរិយា
ក្អាកក្អាយខ្លាំង, សប្បាយរីករាយខ្លាំង។
-
កក្អាយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកក្អាក
-
កក្អិច គុណកិរិយាប.
ពាក្យសម្រាប់ចម្រើនពាក្យមាត់ឱ្យប្លែកឡើង ( ត្រី )
-
កក្អិល គុណកិរិយាគុណនាម
ពាក្យសម្រាប់ចម្រើនកិរិយាដែលនៅមានកម្លាំងចិត្តឱ្យប្លែកឡើង
-
កក្អឹក គុណកិរិយាគុណនាម
ក្អឹកៗច្រើនដងមិនដាច់សូរ
-
កក្អៀក គុណកិរិយាឧទានសព្ទ
ក្អៀកៗច្រើនដងមិនដាច់សូរ
-
កក្អៀច គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យចុះឱ្យប្លែកឱ្យច្រើនឡើង ( ដង្កូវ )
-
កខិកកខក់ កិរិយាសព្ទ
ឈ្លក់; រង្គោះ។
-
កខិបកខុប គុណកិរិយាគុណនាម
ដែលមានចិត្តអរព្រោះបានរបស់ជាទីគាប់ចិត្ត
-
កខឹក គុណកិរិយាឧទានសព្ទ
ខឹកៗច្រើនដងមិនដាច់សូរហើយញាប់រន្ថាន់ ( សើច )
-
កខុប នាម
ឈ្មោះសត្វល្អិតមួយប្រភេទរូបដូចកន្លាតតែនៅក្នុងទឹក។
-
កខូស ឧទានសព្ទ
( ម . ព . រខូស )។
-
កខ្វក់ គុណនាម
ដែលគគ្រិចមិនស្អាត, ដែលស្មោកគ្រោក។
-
កខ្វិក ប.
សម្រាប់និយាយផ្សំជាមួយនឹងពាក្យកខ្វក់
-
កខ្វេសកខ្វាស គុណកិរិយាគុណនាម
ដែលមានដំណើរខ្វេសខ្វាសរឿយៗ
-
កង កិរិយាសព្ទគុណកិរិយាគុណនាមនាម
ដែលឮស៊ានរំពង, អឺងកង
-
កងក នាម
គ្រឿងអលង្ការម៉្យាងសម្រាប់ពាក់នៅនឹងកមានសណ្ឋានជារង្វង់ធ្វើពីវត្ថុធាតុផ្សេងៗ
-
កងកន់ នាម
គ្រឿងប្រដាប់ដែលធ្វើពីមាស, ប្រាក់ឬស្ពាន់មានរង្វង់មូលសម្រាប់ស៊កបញ្ចូលត្រង់ដើមដៃឬកជើង
-
កងកម្លាំង នាម
ក្រុមមនុស្សដែលមានភារកិច្ចការពារសុវត្ថិភាពឬសន្តិសុខ
-
កងកម្លាំងប្រដាប់អាវុធ នាម
បន្សំរវាងកងទ័ពជើងគោកជើងទឹកនិងជើងអាកាសរបស់ប្រជាជាតិមួយ
-
កងកាំភ្លើងធំ នាម
ក្រុមទាហានដែលមានជំនាញនិងទទួលភារកិច្ចបញ្ជាកាំភ្លើងធំ
-
កងកេង នាម
( ម . ព . កេងកង១)។
-
កងក្រវែល នាម
កងល្បាត, ពួកអ្នកយាមល្បាត។
-
កងគ្រាប់ នាម
ផ្នែកមេកានិកសម្រាប់ទ្រទ្រង់ផ្នែកមួយទៀតដែលមានចលនារង្វិលជុំវិញអ័ក្សដើម្បីជួយសម្រួលចលនានិងកាត់បន្ថយការកកិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។