វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 8 / 1268
-
កណ្ដាប់ នាម
បាច់
-
កណ្ដាប់ចក្រវាល
រង្វង់ជុំវិញចង្កេះនៃឱកាសលោក។
-
កណ្ដាប់ចង្អេរ នាម
ឫស្សីមួយបន្ទះដែលគេពត់ធ្វើជារង្វង់ដើម្បីក្ដាប់មាត់ចង្អេរឱ្យរឹង។
-
កណ្ដាប់ដៃ គុណនាមនាម
ការនៅក្នុងដៃគេ; ដែលនៅក្នុងអំណាចក្នុងឱវាទគេ, បានដៃគេ
-
កណ្ដាប់ដៃដែក នាម
( សំនួន .) ការប្រើអំណាចឬវិធានការក្ដៅឬការនិយមប្រើកម្លាំងដើម្បីដោះស្រាយបញ្ហាណាមួយ
-
កណ្ដាប់ស្រែង
ស្រែងដែលឡើងជារង្វង់ៗ
-
កណ្ដារ នាម
ដែកសម្រាប់ក្ដារ ( គ្រឿងជាងឈើ )
-
កណ្ដាល គុណនាមនាម
ទីទីទៃពីខាងគឺទីជាចន្លោះស្មើភាគទៅខាងដើម, ចុងឬមុខក្រោយ, ឆ្វេងស្ដាំ
-
កណ្ដាលសភា
កណ្ដាលទីប្រជុំ, កណ្ដាលជំនុំ។
-
កណ្ដាលស្ទឹង នាម
ឈ្មោះស្រុកមួយក្នុងខែត្រកណ្ដាល
-
កណ្ដាលអម្ពរ ធ.
កណ្ដាលអាកាស។
-
កណ្ដាស់ កិរិយាសព្ទ
ឈ្លក់ខ្យល់ដោយឆួល។
-
កណ្ដឹង នាម
ប្រដាប់ធ្វើដោយលង្ហិនឬសំរឹទ្ធមានសណ្ឋានជាបំពង់មានទងជាវង់សម្រាប់កាន់ឬចងមានគ្រាប់យោលដោយអង្រង់ទង្គិចឮសូរ។
-
កណ្ដឹងគោ នាម
ឈ្មោះលតាជាតិមួយប្រភេទស្លឹកស្រដៀងនឹងស្លឹកទំពាំងបាយជូរផ្កាជាចង្កោមប្រើជាបន្លែស្លកកូរបាន។
-
កណ្ដឹងដំរី នាម
( ម . ព . កណ្ដឹងគោ )។
-
កណ្ដឹមឆែប ឧទានសព្ទ
សូរដែលបន្លឺឡើងដោយការភ្ញាក់ឬដោយការជ្រលួសមាត់ព្រោះជំពប់ប៉ះអ្វីៗ
-
កណ្ដុក គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យធ្ងន់ឱ្យប្លែកឡើង
-
កណ្ដុរ នាម
ថនិកសត្វកកេរមាឌមធ្យមមានកន្ទុយវែងជាសត្វឱ្យទុក្ខដល់មនុស្សដោយហេតុបំផ្លាញមានកាត់សំពត់អាវស៊ីស្រូវជាដើម
-
កណ្ដុរប្រែង នាម
ពួកកណ្ដុរដែលមានមាឌធំៗប៉ុនកំភួនជើងហើយមានប្រែងដុះជុំជិតខ្លួនវាច្រើនរស់នៅតាមវាលស្រែដោយស៊ីគ្រាប់ស្រូវជាអាហារ។
-
កណ្ដុំឆែប ឧទានសព្ទ
( ម . ព . កណ្ដឹមឆែប!)។
-
កណ្ដូង គុណនាម
ដែលឥតកន្ទុយ
-
កណ្ដូប នាម
ឈ្មោះសត្វល្អិតច្រើនប្រភេទមានស្លាបកើតនិងអាស្រ័យនៅនឹងស្មៅ, នឹងស្លឹកឈើ។
-
កណ្ដូបសេះ នាម
កណ្ដូបម្យ៉ាងច្រើនមានពណ៌បៃតងមានដៃមួយគូរាងជាបន្លាស្រួចៗនៅជាយដែលអាចបត់បានសម្រាប់ចាប់សត្វល្អិតឯទៀតធ្វើជាចំណី។ជួនកាលគេហៅវាថាកណ្ដូបបុកស្រូវ។
-
កណ្ដួយ នាម
អវយវៈកំបាំងរបស់ស្ត្រី, គុយ្ហប្រទេសនៃស្ត្រី, យោនី ( ព . អា .)។ពាក្យរាបសាថាគុយ្ហប្រទេសស្ត្រី។
-
កណ្ដៀខ្មូត នាម
ឈ្មោះវល្លិមួយប្រភេទដើមថ្លោសៗមានបន្លាស្លឹកធំៗមានដៃដូចត្រឡាច, ល្ពៅ, ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយបាន; ច្រើនដុះលើដំបូកឬមាត់បឹង។អ្នកស្រុកខ្លះហៅបង្ហៀរខ្មូត។
-
កណ្ដៀង នាម
ឈ្មោះវារិជតិណជាតិមួយប្រភេទក្នុងពួកកន្ទាំងហែមានផ្កាពណ៌ខៀវស្រស់គេប្រើដើមនិងស្លឹកធ្វើជាបន្លែបាន។
-
កណ្ដៀត កិរិយាសព្ទ
កៀកដាក់លើចង្កេះ
-
កណ្ដៀតក្អម នាម
អវយវៈមនុស្សប៉ែកត្រង់ចង្កេះគឺត្រង់ប៉ែកដែលកណ្ដៀតអ្វីៗមានក្អមជាដើម
-
កណ្ដៀទៀ នាម
ឈ្មោះសត្វពួកមានដោះមួយប្រភេទមានរូប, សម្បុរប្រហែលនឹងកំប្រុកតែធំជាងកំប្រុកបន្តិចហើយចេះហើរបានដូចឆ្មាបា
-
កណ្ដៀន គុណនាម
ណែនក្ដន់, តឹងពេញសាច់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។