វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 441 / 1268
-
ប្ដូរ កិរិយាសព្ទ
ផ្លាស់ពីមួយទៅមួយ, ផ្លាស់យកមួយមកឱ្យមួយទៅ, ផ្លាស់ពីនេះដាក់ទៅនោះ, ដូរ។
-
ប្ដូរជីវិត កិរិយាសព្ទ
ប្រថុយស្លាប់ជួស។
-
ប្ដូរដងប្ដូរផ្លែ កិរិយាសព្ទ
( ព . ប្រ .) ហ៊ានតស៊ូឥតញញើត។
-
ប្ដូរផ្ដាច់ កិរិយាសព្ទ
ដាច់ចិត្តប្រថុយស្លាប់រស់ជាមួយគ្នា។
-
ប្ដូរវេន គុណនាម
ដែលប្ដូរការគ្រប់គ្រងតាមអាណត្តិឬកាលកំណត់
-
ប្ដូរស្លាប់ប្ដូររស់ កិរិយាសព្ទ
ហ៊ានប្ដូរជីវិតឱ្យស្លាប់ខ្លួនទុកគេឱ្យរស់ឬស៊ូស្លាប់រស់ផងគ្នា។
-
ប្ដេជ្ញា នាម
( ម . ព . បដិញ្ញា )។
-
ប្បភាតសម័យ
( ម . ព . សុប្បភាតកាល )។
-
ប្យ៉ាណូ នាម
គ្រឿងភ្លេងធំមានសណ្ឋានដូចតុមានបន្ទះតូចៗវែងៗតម្រៀបគ្នាជាជួរដូចជាធ្មេញឆ្លាស់គ្នាសខ្មៅៗ។ពេលយើងចុចលើបន្ទះទាំងនោះសូរសំឡេងនឹងបន្លឺឡើង។
-
ប្រកដ គុណនាម
( ម . ព . ប្រាកដ )។
-
ប្រកដប្រជា គុណកិរិយាគុណនាម
( ម . ព . ប្រាកដប្រជា )។
-
ប្រកប កិរិយាសព្ទ
ផ្សំជាមួយគ្នា
-
ប្រកបដោយ ធ.
ដែលសមប្រកបដោយ, ដែលបានសម្រេចដោយ
-
ប្រកបព្រមដោយ កិរិយាសព្ទ
បរិបូណ៌ដោយ។
-
ប្រកល់ កិរិយាសព្ទ
ដាក់កល់ពីលើ, កល់លើគ្នា
-
ប្រកា នាម
( ម . ព . ប៉ាកកា )។
-
ប្រកាក់ ប.
ពាក្យជាបរិវារប្រើផ្សំជាមួយនឹងពាក្យប្រកប : ប្រកាក់ប្រកបកាក់កបគឺបានកបដោយលទ្ធផលសមតាមបំណង
-
ប្រកាច់ កិរិយាសព្ទ
បង្រះរមួលសព៌ាង្គកាយវិលត្រឡប់ចុះឡើងហាក់ដូចគេចាប់កាច់
-
ប្រកាន់ កិរិយាសព្ទ
ចាប់ដំណើរ, ចាប់ហេតុ, ចាប់ថ្នាក់, ចោទចំពោះរឿង
-
ប្រកាន់ការ កិរិយាសព្ទ
ចាប់ការដោយមុខៗ
-
ប្រកាន់ខ្លួន កិរិយាសព្ទ
( សំនួន .) ដំឡើងខ្លួនធ្វើខ្លួនឱ្យខ្ពស់ជាងគេវាយឫក
-
ប្រកាន់ទុក កិរិយាសព្ទ
ដៅទុកសុំរក្សាទុកនូវអ្វីមួយចងចាំក្នុងចិត្ត
-
ប្រកាន់មាំ កិរិយាសព្ទ
ប្រកាន់ខ្ជាប់, ប្រកាន់ស៊ប់។
-
ប្រកាន់យក កិរិយាសព្ទ
កាន់ខ្ជាប់ចាប់យកអនុវត្តតាមមានជំហរ, នាវទុក
-
ប្រកាប់ កិរិយាសព្ទ
កាប់គ្នាទៅវិញទៅមក។
-
ប្រកាប់ប្រចាក់ កិរិយាសព្ទ
កាប់ចាក់គ្នាទៅវិញទៅមក។
-
ប្រកាប់ប្រដោត កិរិយាសព្ទ
កាប់គ្នាទៅវិញទៅមកហាក់ដូចជាមានបំណងនឹងចាប់គ្នាដោត។
-
ប្រការ នាម
ប្រការ១, ប្រការ២, ខ១, ខ២។
-
ប្រកាស កិរិយាសព្ទ
សម្ដែងប្រាប់, ស្រែកប្រាប់ឱ្យឮរាល់គ្នា, សម្ដែងសេចក្ដីបើកចំហឱ្យច្បាស់លាស់។ល។
-
ប្រកាសកៈ នាម
អ្នកប្រកាសសេចក្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។