វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 446 / 1268
-
ប្រជុំ កិរិយាសព្ទ
ធ្វើឱ្យជុំគ្នា, ប្រមូលឱ្យចួបជុំគ្នា, មកចួបជុំគ្នា
-
ប្រជុំកោះ នាម
បណ្ដុំកោះតូចធំទាំងឡាយដែលស្ថិតនៅរាយប៉ាយក្បែរៗគ្នា
-
ប្រជុំជន នាម
ពួកជនដែលកំពុងប្រជុំគ្នា។
-
ប្រជុំជាតក នាម
ប្រជុំរឿងក្នុងអតីតជាតិ។
-
ប្រជួន កិរិយាសព្ទ
( ម . ព . ប្រចួន )។
-
ប្រជួប កិរិយាសព្ទ
( ម . ព . ប្រចួប )។
-
ប្រជួស គុណនាម
ដែលជួសត្រួតលើគ្នា, ដែលស្ទួនលើគ្នា។
-
ប្រជៀច នាម
( ម . ព . ប្រចៀច )។
-
ប្រជៀវ នាម
( ម . ព . ប្រចៀវ )។
-
ប្រជែង កិរិយាសព្ទ
ដណ្ដើមជែងកាត់មុខគ្នា, ដណ្ដើមយកឈ្នះ
-
ប្រជ្រុយ នាម
សាច់ដែលដុះជាពកតូចខ្ពស់ជាងសាច់ប្រក្រតីមានសម្បុរខ្មៅឬក្រហមក្រមៅ។
-
ប្រជ្រួស គុណកិរិយាគុណនាម
ដែលជ្រួសផ្លូវគ្នា; ដែលជ្រួសដើរប្រជ្រួសគ្នា
-
ប្រជ្រៀត កិរិយាសព្ទ
ជ្រៀតជ្រែកចូលក្នុងទីចង្អៀត
-
ប្រឈម កិរិយាសព្ទគុណនាម
( ព . ប្រ .) ជួបប្រទះ, តទល់, តតាំង
-
ប្រឈួន កិរិយាសព្ទ
ឈឺ, មានជំងឺ; ប្រើជា ( រ . ស .)
-
ប្រឈ្លោះ កិរិយាសព្ទ
កជម្លោះ, ឈ្លោះប្រកែកគ្នាទៅវិញទៅមក ( ព . សា .)។
-
ប្រញប្ដ កិរិយាសព្ទ
បញ្ញត្ត
-
ប្រញប្ដិ នាម
បញ្ញត្តិ
-
ប្រញាប់ កិរិយាសព្ទគុណកិរិយាគុណនាម
បង្ខំឱ្យញាប់, ធ្វើឱ្យញាប់, ឱ្យឆាប់; ដែលញាប់, ឆាប់
-
ប្រញាប់ប្រញាល់ កិរិយាសព្ទគុណកិរិយាគុណនាម
ប្រញាប់ដោយរហ័ស, ប្រញាប់ណាស់។
-
ប្រញាយ កិរិយាសព្ទគុណកិរិយា
ដណ្ដើមគ្នាដោយឥតរបប
-
ប្រញាល់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រញាប់ថា។
-
ប្រញិប ប.
ពាក្យជាបរិវាររបស់ពាក្យប្រញាប់ថា
-
ប្រញឹក កិរិយាសព្ទគុណកិរិយាគុណនាម
បង្ខំញឹកញាប់; ដែលត្រូវធ្វើយ៉ាងញឹកញាប់
-
ប្រញឹកប្រញាប់
ប្រញាប់ដោយញឹកញាប់, ប្រញាប់ក្រៃពេក។
-
ប្រដក់ គុណនាម
ដែលមានខ្លួនស្គមធំតែពោះ
-
ប្រដា ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រដាប់ថាប្រដាប់ប្រដាប្រដាប់ផ្សេងៗច្រើនមុខច្រើនយ៉ាងនេះខ្លះនោះខ្លះថោកខ្លះថ្លៃខ្លះ។
-
ប្រដាក់ នាម
ឈ្មោះឈើព្រៃមានផ្លែបរិភោគបាន។
-
ប្រដាក់ប្រដឺត គុណនាមគុណកិរិយា
ប៉ផ្ដាក់ប៉ផ្ដឺត, ត្រដាបត្រដួស។
-
ប្រដាក់ប្រទុក្ខ គុណនាម
ដែលមានទុក្ខមានព្រួយដូចគេលើកដាក់ៗរឿយៗឥតស្រាក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។