វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 447 / 1268
-
ប្រដាញ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យថាសាញប្រដាញគឺសាញក្រៃពេក។
-
ប្រដាន់ គុណកិរិយាគុណនាម
ដែលប្រទើសប្រទាក់គ្នា, ដែលប្រគងប្រគាក់ចង្អៀតណែន
-
ប្រដាប់ កិរិយាសព្ទនាម
តាក់តែង, ស្អិតស្អាង, រៀបចំ។
-
ប្រដាប់កិប នាម
ឧបករណ៍សម្រាប់កិបក្រដាសឯកសារផ្សេងៗដោយប្រើគ្រាប់កិប : អ្នកខ្លះហៅដែកកិប
-
ប្រដាប់ជើង នាម
គ្រឿងអលង្ការមួយប្រភេទធ្វើពីលោហៈសម្រាប់ពាក់លម្អនៅកជើងឆ្វេងស្តាំនៃអ្នករបាំបុរាណខ្មែរ។ប្រដាប់ជើងមានកងទងឈូកនិងកងញ័រជើង។
-
ប្រដាប់ដៃ នាម
គ្រឿងអលង្ការសម្រាប់ពាក់នៅកដៃឆ្វេងស្តាំរបស់អ្នករបាំបុរាណខ្មែរដូចជាស្លឹកទេសចិញ្ចៀនក្រងកងញ័រដៃកន្រ្ទុំកងរាក់កងកន់នៃឈុតសម្លៀកបំពាក់គ្រឿងធំ។
-
ប្រដាប់ភេទ នាម
កេរភេទឬកេរខ្មាស។
-
ប្រដាល់ កិរិយាសព្ទ
ដាល់គ្នាទៅវិញទៅមក។ដាល់រឿយៗ
-
ប្រដាល់ប្រតប់ កិរិយាសព្ទ
ដាល់តប់គ្នាទៅវិញទៅមក។
-
ប្រដិត កិរិយាសព្ទគុណកិរិយានាម
ប្រកិត, ដិតតាមជិតជាប់គ្នាមិនដាច់
-
ប្រដិតប្រជី គុណនាម
ដែលយកចិត្តទុកដាក់, ដែលកាន់ការខ្ជាប់
-
ប្រដឹស នាម
រនាបដែលត្បាញខ្ទាស់នឹងចម្រឹងញឹក
-
ប្រដឺត គុណនាម
ដែលស្គមតឺតរខឺត
-
ប្រដឺតប្រដក់ គុណនាម
ដែលស្គមតឺតរខឺតធំតែពោះ។
-
ប្រដុងប្រជា កិរិយាសព្ទ
ជួយទំនុកបម្រុង, ជួយផ្ចុងផ្ដើម
-
ប្រដូច កិរិយាសព្ទ
ប្រៀបឱ្យដូច
-
ប្រដើស នាម
( ម . ព . ប្រដឹស )។
-
ប្រដេញ កិរិយាសព្ទ
ដេញបន្តគ្នា។
-
ប្រដេញជើង កិរិយាសព្ទ
ដេញជើងមិនលែង។
-
ប្រដេញថ្លៃ កិរិយាសព្ទ
ដេញដំឡើងថ្លៃដណ្ដើមយកឱ្យបានរាល់ខ្លួន។
-
ប្រដេញប្រដោល កិរិយាសព្ទ
ដេញដោលគ្នាទៅវិញទៅមក, ដេញដោលជជីក, ដេញដោលគ្នារឿយៗ។
-
ប្រដែ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប្រដៅថា។
-
ប្រដែប្រដៅ កិរិយាសព្ទ
ស្ដីប្រដៅឱ្យដឹងខុសត្រូវក្នុងវេលាដែលបុគ្គលបានប្រព្រឹត្តខុសរួចហើយ
-
ប្រដោត កិរិយាសព្ទ
តយុទ្ធគ្នាដោយខ្មាំងមិលហាក់ដូចជាមានបំណងនឹងចាប់គ្នាដោត។
-
ប្រដោល កិរិយាសព្ទ
ដោលគ្នាទៅវិញទៅមកដោយសម្ដីឬដោយអ្វីមួយ។
-
ប្រដៅ កិរិយាសព្ទ
ទូន្មាន, ឱ្យឱវាទ, ស្ដីថា, ក្រើនរំលឹក, បង្វឹក
-
ប្រដំ កិរិយាសព្ទ
ដំគ្នាទៅវិញទៅមក; វាយដំគ្នាទៅវិញទៅមក។
-
ប្រដំប្រធាក់ កិរិយាសព្ទ
ធាក់ច្រំតប់ទះវាយដំគ្នាទៅវិញទៅមក។
-
ប្រដំប្រសង គុណកិរិយាគុណនាម
ស្របាលគ្នា, អាយុស្រករគ្នា, មុនក្រោយគ្នាបន្តិចបន្តួច, ដែលប្រហាក់ប្រហែលគ្នាស្រដៀងគ្នា, ជិតស្មើគ្នា, ដែលលូតលាស់ឬមានសម្ទុះល្បឿនស្ទើរស្មើគ្នា
-
ប្រឋមក្សត្រិយ៍ នាម
ក្សត្រដំបូង, ស្ដេចមុនគេ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។