វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 436 / 1268
-
ប៉ាហ៊ី នាម
ក្រុមសិល្បៈចល័តដែលដើរសម្ដែងរហស្សកម្មថ្ពឹនភ្នែកឬជាមួយនឹងសត្វដើម្បីទាក់ទាញអតិថិជនឱ្យទិញឱសថរបស់ខ្លួន
-
ប៉ិ សព្វនាម
អ៊ំប្រុសជាបងរបស់ឪពុក, ពាក្យសម្រាប់ហៅសាច់ថ្លៃឋានៈស្មើគ្នាសន្មតដូចកូនត្រូវហៅ។
-
ប៉ិក ឧទានសព្ទ
សូរឮដោយគោះបន្ទះឫស្សីជាដើម។
-
ប៉ិកួៈ នាម
( ម . ព . រលួស២)។
-
ប៉ិកៗ ឧទានសព្ទ
( ម . ព . ប៉ិក )។
-
ប៉ិច កិរិយាសព្ទ
លេចពន្លកឬលេចត្រួយបន្តិចឡើង
-
ប៉ិត កិរិយាសព្ទនាម
កាត់, ច្រាសឬចិតបញ្ឆិតជម្រាលឱ្យជ្រេទាបចុះជាងផ្នែកម្ខាង
-
ប៉ិតប៉ុត គុណកិរិយាគុណនាម
ដែលមានដំណើរត្បៀតគូទ
-
ប៉ិន គុណនាម
ប្រសប់, ស្ទាត់, ពូកែ, ជំនាញ
-
ប៉ិនប៉ាន់ គុណនាមគុណកិរិយា
ប៉ាន់ចុះប៉ាន់ឡើងវៀចវ៉ច
-
ប៉ិនប៉ៅ គុណនាម
ស្ទាត់ប្រាកដ។
-
ប៉ិនអែប កិរិយាសព្ទ
ប៉ិនផ្គាប់ផ្គុនឱ្យទុកចិត្ត។
-
ប៉ិល គុណនាមគុណកិរិយា
រ៉ិល, ភ្លែត
-
ប៉ី គុណកិរិយានាម
វ៉េវ
-
ប៉ីកែវ នាម
ឈ្មោះភ្លេងខ្មែរមួយមេ
-
ប៉ីបបុស កិរិយាសព្ទ
ឈ្មោះប៉ីមួយបែបមានបបុសជាអណ្ដាត ( ស . អ . ថ . ពីអ " ប៉ីបបុស ") អ្នកភ្លេងខ្មែរច្រើនហៅប៉ីអដែរ។
-
ប៉ីពក នាម
ប៉ីធ្វើដោយដើមពកមានសូរសព្ទធំក្រអួនសម្រាប់ផ្លុំប្រគំ។
-
ប៉ឹក នាម
សូរបន្លឺចេញពីការវាយកុំព្យូទ័រចុចប៉ូតុងនៃឧបករណ៍ណាមួយឬសូរកេះកៃកាំភ្លើងជាដើម។
-
ប៉ឹង កិរិយាសព្ទ
ស្លៀកវ័ណ្ឌបាំងកេរ្តិ៍ខ្មាសដោយសំពត់មួយផ្ទាំងតូច ( សម្លៀកព្នងប្រុស )។
-
ប៉ឹម កិរិយាសព្ទគុណកិរិយា
ឋិតនៅស្ប៉ឹមត្រង់ប្របេះមាត់រន្ធ។
-
ប៉ឺង ឧទានសព្ទ
សូរឮដោយស្នាថ្លោះជាដើម។
-
ប៉ឺតប៉ោង គុណនាមនាម
កែងកោងក្រអឺតក្រទម, ដែលដំឡើងឫកក្រអឺតក្រឱង។ដែលប៉ោងឡើងដោយខ្យល់ខាងក្នុងហើយផតទៅវិញញាប់ចុះឡើងៗ
-
ប៉ឺន គុណនាមគុណកិរិយា
ដែលក្រាស់ជិត
-
ប៉ឺប ឧទានសព្ទ
សូរសម្រែកសត្វម្រឹគចំពួកខ្លះមានឈ្លូសជាដើម។
-
ប៉ឺបៗ ឧទានសព្ទ
( ម . ព . ប៉ឺប )។
-
ប៉ឺម គុណកិរិយា
ដែលស្រាប់តែចេញឬលេចប្លឹមមក, ដែលស្រាប់តែពើបពះប្រទល់មុខ
-
ប៉ុក គុណកិរិយា
ដែលមើលទៅឃើញសភាព, អាការឬលំនាំចាប៉ុក
-
ប៉ុកចាយ នាម
ឈ្មោះទូកធំមួយប្រភេទសម្រាប់ផ្ទុកទំនិញ
-
ប៉ុកប៉ឺន គុណកិរិយា
មែនមាំ, ប្រដិតប្រជីជាប់មិនដាច់
-
ប៉ុកពើក នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។