វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 437 / 1268
-
ប៉ុកៗ ឧទានសព្ទ
សូរត្រដោកជាដើម។
-
ប៉ុង កិរិយាសព្ទនាមឧទានសព្ទ
សូរឮដោយវាយឬគោះឈើមានប្រហោងជាដើម។
-
ប៉ុច គុណនាម
ចុងបញ្ចប់, ចុងក្រោយបង្អស់, ទីបំផុត, ទៅទៀតមិនរួច។
-
ប៉ុណ្ណឹង គុណកិរិយា
ពាក្យប្រើក្លាយមកអំពីពាក្យប៉ុនហ្នឹងគឺប៉ុនគ្នាឬស្មើគ្នានឹងហ្នឹង
-
ប៉ុណ្ណេះ គុណកិរិយា
ពាក្យប្រើក្លាយមកអំពីពាក្យប៉ុននេះគឺប៉ុនគ្នាឬស្មើគ្នានឹងនេះ
-
ប៉ុណ្ណោះ គុណកិរិយា
ពាក្យប្រើក្លាយមកអំពីពាក្យប៉ុននោះគឺប៉ុនគ្នាឬស្មើគ្នានឹងនោះ
-
ប៉ុន គុណកិរិយា
ស្មើ, ដូច, មិនលើសខ្វះពីគ្នា
-
ប៉ុនប៉ង កិរិយាសព្ទ
មានបំណងត្រៀមបម្រុងនឹងធ្វើអ្វីមួយ។
-
ប៉ុនអម្បាល ឈ.
ប៉ុនប្រហែល
-
ប៉ុន្តែ ឈ.
តែថា
-
ប៉ុន្មាន គុណកិរិយា
ពាក្យសម្រាប់សួរឱ្យដឹងចំនួនអ្វីៗ
-
ប៉ុប ឧទានសព្ទ
សូរឮដោយទង្គុកប៉ះអ្វីៗឬដោយទះខ្ទប់នឹងដៃក្ដោប។
-
ប៉ុយ នាម
សំឡីផ្សេងៗឬប្រឆេះកម្ទេចសម្រាប់ប្រើវាយដែកភ្លើងជាដើម
-
ប៉ុស្តិ៍ នាម
ប្រៃសណីយ៍គឺមុខក្រសួងរាជការមួយផ្នែកទទួលភារៈខាងការបញ្ជូនសំបុត្រស្នាមផ្សេងៗ ...
-
ប៉ុស្តិ៍ត្រួតពិនិត្យ នាម
កន្លែងត្រួតពិនិត្យអាវុធជាតិផ្ទុះលិខិតស្នាមការដឹកទំនិញចេញចូលជាដើម
-
ប៉ុស្តិ៍សុខភាព នាម
ទីកន្លែងរបស់រដ្ឋដែលផ្តល់សេវាសុខភាពខ្នាតតូចដល់ប្រជាពលរដ្ឋដែលនៅឆ្ងាយពីទីប្រជុំជន
-
ប៉ូកៗ ឧទានសព្ទ
( ម . ព . ប៉ុកៗ)។
-
ប៉ូង ឧទានសព្ទ
( ម . ព . ប៉ុង១)។
-
ប៉ូងៗ ឧទានសព្ទ
( ម . ព . ប៉ុង១)។
-
ប៉ូច គុណនាម
បំផុត, បង្អស់
-
ប៉ូចកាក់ នាម
( ម . ព . ផ្កាចន្ទន៍ )។
-
ប៉ូម៉ាត នាម
( ម . ព . ឱសថក្រមួន )។
-
ប៉ូលខាងជើង នាម
( ភូមិ .) តំបន់នៃផែនដីដែលស្ថិតនៅខាងជើងបំផុតឈមនឹងប៉ូលខាងត្បូង
-
ប៉ូលអភិវឌ្ឍ នាម
តំបន់ដែលមានសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។
-
ប៉ូលិស នាម
ច្បាប់រក្សាការពារនូវរបៀបរៀបរយសាធារណៈ,។
-
ប៉ូវ កិរិយាសព្ទនាម
ថូធ្វើពីដីរាងទ្រពីងមាត់គ្រហួចសាច់ដូចពាង ( ច្រើនមានប្រើតែក្នុងសម័យពីដើម )។
-
ប៉ូវកម្លាំង កិរិយាសព្ទ
លើកកម្លាំងជួយកម្លាំង
-
ប៉ូវតេ នាម
( ព . បុ .) ការុងបាវត្បាញពីចចូត។ស្រុកខ្លះហៅក្លាយជាប៉ាតេឬកាតេក៏មាន។
-
ប៉ូវថាវ នាម
( ម . ព . ប៉ូវថៅ )។
-
ប៉ូវថៅ នាម
ប្រដាប់ធ្វើដោយដែកមានលៅបញ្ចុះដងឈើសម្រាប់ប្រើការកាប់, ពុះ, ច្រាស់ ( ដឹងចិន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។