វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 434 / 1268
-
ប៉ផ្ញាច់ ឧទានសព្ទ
សូរឮផ្ញាច់ៗរឿយៗ
-
ប៉ផ្ញាញ គុណកិរិយា
ផ្ញាញៗរឿយៗ
-
ប៉ផ្ញោញ គុណកិរិយា
ផ្ញោញៗរឿយៗ
-
ប៉ផ្ដក់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប៉ផ្ដឺត
-
ប៉ផ្ដាក់ ប.
( ម . ព . ប៉ផ្ដក់ )។
-
ប៉ផ្ដិតប៉ផ្ដូង គុណកិរិយា
ផ្ដិតផ្ដូងរឿយៗ។
-
ប៉ផ្ដឺត គុណនាមគុណកិរិយា
ផ្ដឺតៗក្រៃពេក។
-
ប៉ផ្ដៀច កិរិយាសព្ទ
( ម . ព . ប៉ផ្អៀច )។
-
ប៉ផ្លិចប៉ផ្លប់ គុណកិរិយាឧទានសព្ទ
ដែលបរិភោគប្រញិបប្រញាប់រឡិបរឡប់, ស៊ីគ្មានរបៀប
-
ប៉ផ្លោត គុណកិរិយា
( ម . ព . ប៉ប្លោត )។
-
ប៉ផ្អាក់ប៉ផ្អើក គុណកិរិយា
ដែលងេកងោកផ្ងាក់ផ្ងើកឬប៉ាក់ប៉ើករឿយៗ។
-
ប៉ផ្អឹប គុណកិរិយា
ដែលផ្អឺបៗរឿយៗ។
-
ប៉ផ្អឹះ គុណកិរិយា
ដែលផ្អឹះៗមិនដាច់
-
ប៉ផ្អុក គុណកិរិយា
ដែលផ្អុកៗរឿយៗព្រោះភ័យ, ព្រោះព្រួយ
-
ប៉ផ្អូក គុណកិរិយា
ដែលផ្អូកនឹករឿយៗ។
-
ប៉ផ្អូច គុណកិរិយា
ដែលភ្នកនឹករអូចឬខ្សឹបរអូចមិនដាច់។
-
ប៉ផ្អួស គុណកិរិយា
ដែលមានដំណើរផ្អួសៗរឿយៗ
-
ប៉ផ្អៀច គុណនាម
ដែលសើមជ្រាយរអៀច
-
ប៉ផ្អេះ គុណកិរិយា
ដែលផ្អេះៗមិនស្រាក
-
ប៉ផ្អែប គុណកិរិយា
ដែលផ្អែបៗរឿយៗ
-
ប៉ពូ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ប៉ាច់។
-
ប៉ម នាម
គ្រឹហាខ្ពស់ស្រឡះមានសណ្ឋានមូលឬកាច់ជ្រុងមានជញ្ជាំងចោះជាប្រហោងៗព័ទ្ធជុំវិញធ្វើទុកនៅត្រង់មុមកំពែងបន្ទាយឬនៅទីណាមួយសម្រាប់ពួនយាមល្បាតឃ្លាំឬលាក់ខ្លួនពួនចាំបាញ់តយុទ្ធនឹងខ្មាំងសត្រូវ
-
ប៉យ គុណកិរិយាគុណនាម
ដែលតោះតើយ, ឆើយគឺងាកមុខចេញឆើយឬក្រោកដើរធ្វើមុខស្រងើឆើយដោយក្រោធ, ដោយអន់ចិត្ត
-
ប៉រួត នាម
ឈ្មោះដំបៅមួយប្រភេទមានខ្ទុះខាំងរឹងក្ដាំង
-
ប៉ា នាម
( ម . ព . ម៉ាក់ )។
-
ប៉ាកកា នាម
ប្រដាប់សម្រាប់ជ្រលក់ទឹកសរសេរប្រើជាគ្រឿងសរសេរអក្សរ
-
ប៉ាកកៃ នាម
ប្រដាប់សរសេរអក្សមានសណ្ឋានធំជាងប៉ាកកា; ហៅក្លាយជាប្រកៃក៏មាន ( ច្រើនមានប្រើតែក្នុងសម័យពីដើម )។
-
ប៉ាកណាម នាម
ទីបំផុតទន្លេត្រង់ដែលចូលទៅជាប់នឹងសមុទ្រ, មាត់ពាម។
-
ប៉ាក់ កិរិយាសព្ទ
ជុលភ្ជាប់រំលេចក្បាច់រចនាឬជារូបអ្វីៗនៅឋានសំពត់ដោយឌិនជាដើម
-
ប៉ាក់ថៅ នាម
ខ្នើយមួយប្រភេទញាត់ដោយសំឡីមានសណ្ឋានរាងប៉ូវថៅក្រាស់ម្ខាងស្ដើងម្ខាងសម្រាប់អង្គុយផ្អែក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។