វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 433 / 1268
-
ប៉ប្លិក គុណនាម
ដែលទន់រឡិក
-
ប៉ប្លិកប៉ប្លក់ គុណនាម
ប្លិកប្លក់ពន់ពេក
-
ប៉ប្លិច គុណនាមគុណកិរិយា
ដែលប្លិចចុះប្លិចឡើង។
-
ប៉ប្លិចប៉ប្លូច កិរិយាសព្ទ
ប្លិចៗប្លូចៗគឺមិននឹងនួនច្រើនរអិលច្រើនក្រឡាច់, ដែលស្ទុះចុះស្ទុះឡើងប្លិចៗប្លូចៗ។
-
ប៉ប្លឹក កិរិយាសព្ទ
( ដូចគ្នានឹងប៉ប្លិកដែរ )។
-
ប៉ប្លឺម គុណកិរិយា
ប្លឺមៗបាត់ៗឃើញៗ
-
ប៉ប្លុង គុណនាម
ដែលប្លុងៗបាត់ៗឃើញៗឬដែលមើលទៅឃើញត្រឡុងម្ដងៗ
-
ប៉ប្លូក ឧទានសព្ទ
ដែលឮសូរប្លូកៗរឿយៗមិនដាច់
-
ប៉ប្លូច គុណកិរិយា
ប្លូចៗ
-
ប៉ប្លើក គុណកិរិយា
ប្លើកៗរឿយៗ, ប្លើកចុះប្លើកឡើង
-
ប៉ប្លេចប៉ប្លូច គុណកិរិយាគុណនាម
ប្លេចប្លូចរឿយៗ, ប្លេចប្លូចក្រៃពេក
-
ប៉ប្លេះប៉ប្លោះ គុណនាម
ដែលប្លេះប្លោះពន់ពេក, ដែលឡេះឡោះក្រៃពេក
-
ប៉ប្លែម គុណកិរិយា
( ម . ព . ពព្លែម )។
-
ប៉ប្លោញ គុណកិរិយា
ប្លោញៗរឿយៗ
-
ប៉ប្លោត គុណកិរិយា
ប្លោតៗរឿយៗ
-
ប៉ផង់ គុណនាម
ដែលផង់ក្រៃពេក
-
ប៉ផស ឧទានសព្ទ
សូរឮផសៗរឿយៗ។
-
ប៉ផាង ឧទានសព្ទ
សូរឮផាងៗរឿយៗ, ឮផាងៗផ្ទួនៗ។
-
ប៉ផាប់ គុណកិរិយា
ដែលដេញឬរត់ទាន់ប្រកិតស្ទើរតែនឹងចាប់បាន
-
ប៉ផុក គុណកិរិយា
ផុកៗផ្ទួនៗ
-
ប៉ផុត គុណកិរិយា
ចាប់ផុតៗ, ខ្វះតែបន្តិចទៀតនឹងដល់នឹងទាន់
-
ប៉ផុតប៉ផើយ កិរិយាសព្ទ
ប៉ផុតប៉ផើយឬប្រផុតប្រផើយរលីបរលាបស្ទើរខ្វះស្ទើរគ្រាន់
-
ប៉ផូង ឧទានសព្ទ
សូរឮផូងៗផ្ទួនៗ។
-
ប៉ផូរ គុណនាម
ដែលល្អិតផូរផង់, ដែលផូរផង់ប្រពៃ
-
ប៉ផូរប៉ផង់ កិរិយាសព្ទ
( ម . ព . ប៉ផង់ )។
-
ប៉ផូស ឧទានសព្ទ
សូរឮផូសៗរឿយៗ។
-
ប៉ផែត ឧទានសព្ទ
សូរឮផែតៗរឿយៗ
-
ប៉ផ្ងាក់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យប៉ផ្ងើកថាប៉ផ្ងាក់ប៉ផ្ងើកគឺផ្ងាក់ផ្ងើករឿយៗ
-
ប៉ផ្ងើក គុណកិរិយា
ផ្ងើកៗរឿយៗ
-
ប៉ផ្ចប់ ឧទានសព្ទ
សូរឮផ្ចប់ៗរឿយៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។