វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 432 / 1268
-
ប៉ប្រង កិរិយាសព្ទ
ដួស, ដង, កោយយកទឹកតែខាងលើដោយថ្នមៗតិចៗមិនឱ្យល្អក់ឬមិនឱ្យដោយកករឬសម្រាម
-
ប៉ប្រច ឧទានសព្ទ
សូរឮប្រចៗរឿយៗ
-
ប៉ប្រស ឧទានសព្ទ
សូរឮប្រសៗរឿយៗ
-
ប៉ប្រាច់ ឧទានសព្ទ
សូរឮប្រាច់ៗរឿយៗ។
-
ប៉ប្រាវ ឧទានសព្ទ
សូរឮប្រាវៗរឿយៗ។
-
ប៉ប្រិច កិរិយាសព្ទឧទានសព្ទ
សូរឮប្រិចៗឬប្រិបៗរឿយៗ។
-
ប៉ប្រិញ គុណនាម
ដែលក្រហមរេញ
-
ប៉ប្រិប ឧទានសព្ទ
( ម . ព . ប៉ប្រិច១)។
-
ប៉ប្រិម គុណនាមគុណកិរិយា
ដែលស្រស់ប្រិមប្រិយ
-
ប៉ប្រិល គុណកិរិយា
ប្រិលចុះប្រិលឡើង
-
ប៉ប្រឹស គុណនាមនាម
ដែលដុនដាបហើយត្រឡប់គ្រាន់បើមានកម្លាំងប្រឹសៗឡើងវិញ
-
ប៉ប្រុក គុណកិរិយា
ត្រុកៗមមឹស
-
ប៉ប្រុន គុណនាមគុណកិរិយា
ប្រុនៗរឿយៗ
-
ប៉ប្រុយ គុណកិរិយា
ប្រុយៗមិនដាច់
-
ប៉ប្រូង ឧទានសព្ទ
សូរឮប្រូងៗរឿយៗដោយលុយទឹកឬកញ្ជ្រោកទឹក
-
ប៉ប្រូច គុណកិរិយា
ដែលចេញប្រូចៗជាបន្តៗគ្នាមិនដាច់
-
ប៉ប្រូស ឧទានសព្ទ
សូរឮប្រូសៗច្រើនដងដោយដួល, ធ្លាក់, ផ្ទុះ, បោក, បោះ។
-
ប៉ប្រើស កិរិយាសព្ទ
( ម . ព . ប៉ប្រឹស២)។
-
ប៉ប្រេញ កិរិយាសព្ទ
ដូចគ្នានឹងប៉ប្រិញ។
-
ប៉ប្រេវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប៉ប្រាវ : ប៉ប្រេវប៉ប្រាវគឺប្រេវប្រាវរឿយៗមិនដាច់សូរ
-
ប៉ប្រេះ គុណនាម
ដែលទើបប្រេះខ្លះបន្តិចៗ ( ចំពោះតែដើមស្រូវផើម )
-
ប៉ប្រែក ប.
ពាក្យបរិវាររបស់ពាក្យប៉ប្រោក
-
ប៉ប្រែះ ឧទានសព្ទ
សូរឮប្រែះៗរឿយៗមិនដាច់ដោយលីងលាជផ្ទុះជាដើម។
-
ប៉ប្រៃ គុណនាមគុណកិរិយា
ដែលស្រស់ប្រពៃ
-
ប៉ប្រោក ឧទានសព្ទ
សូរឮប្រោកៗរឿយៗ។
-
ប៉ប្រះ កិរិយាសព្ទគុណកិរិយាគុណនាម
អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវកាប់ទឹកអែបក្បែរច្រាំងសាឡើងទៅកាន់ដើមទីប្រណាំងវិញ
-
ប៉ប្លក់ ឧទានសព្ទ
សូរឮប្លក់ៗរឿយៗ។
-
ប៉ប្លាក់ ប.
ពាក្យបរិវាររបស់ពាក្យប៉ប្លិកថា
-
ប៉ប្លាច់ ឧទានសព្ទ
សូរឮប្លាច់ៗរឿយៗ ( ព . ព .)។
-
ប៉ប្លាញ គុណកិរិយាគុណនាម
ដែលប្លាញៗពន់ពេក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។