ប៊
អត្ថន័យ
-
1
ក៏គឺតួបនុះឯងគ្រាន់តែប្រើត្រីសព្ទ ( ៊ ) នេះគឺលេខ៣ខ្មែរសម្រាប់ប្រើជាលេខនព្វន្តដាក់ពីលើឱ្យជាសិថិល - ឃោសៈមានសំឡេងធំសម្រាប់សរសេរឈ្មោះមនុស្សខ្លះដូចជាឈ្មោះប៊ន, ប៊ិន, ប៊ី, ប៊ុត, ប៊ុន ... និងឈ្មោះប្រទេស, ឈ្មោះក្រុង ... ដូចជាប៊ុលហ្គារ, ប៊ុលហ្គារី, ប៊ុយដាប៉េស្ត Bulgar, Bulgarie, Buldapest។ល។និងឈ្មោះវត្ថុជាពាក្យបរទេសកុំឱ្យខ្មែរយើងខ្វះអក្សរប្រើប៉ុណ្ណោះឯង។ឯពាក្យបរទេសដែលខ្មែរក៏ហៅតាមឈ្មោះដើមដែរត្រូវសរសេរដោយតួប៊ព្រោះជាការចាំបាច់នោះមានតិចតួចណាស់។សម្រាប់ភាសាខ្មែរ, បណ្ដាអក្សរមានសំឡេងតូច៤តួគឺប > ប៊, ស > ស៊, ហ > ហ៊, អ > អ៊, នេះ, ស៊ហ៊អ៊បីតួនេះកាលបើផ្សំជាមួយនឹងស្រៈអិ, អី, អើដែលមានសំឡេងធំជាអ៊ិ, អ៊ី, អ៊ើសរសេរផ្សំជាឈ្មោះស៊ ិន, ឈ្មោះហ៊ ិនឈ្មោះអ៊ ិន; ស៊ ីបាយ, លេងហ៊ ី, អ៊ ីចឹង; ស៊ ើកៗ ... ប៉ុន្តែដើម្បីសម្រួលកុំឱ្យត្រួតលើគ្នាពីរជាន់, ត្រូវសរសេរឈ្មោះស៊ិន, ឈ្មោះហ៊ិន, ឈ្មោះអ៊ិន, ស៊ីបាយ, លេងហ៊ី, អ៊ីចឹង, ស៊ើកៗ ... ដូច្នេះវិញក៏បាន; ឯតួប៊នេះទោះផ្សំជាមួយនឹងស្រៈអ៊ ិ, អ៊ ី, នោះក៏ដោយអ្នកសរសេរក៏ពុំអាចប្រើជាប៉ិ, ប៉ីឱ្យច្រឡំនឹងប៉ឡើយ, ដូចជាឈ្មោះប៊ិនកុំសរសេរប៉ិន, ឈ្មោះប៊ីកុំសរសេរប៉ីព្រោះកុំឱ្យច្រឡំនឹងពាក្យថាប៉ិនធ្វើការ, ប៉ិនប្រសប់; ផ្លុំប៉ី, ប៉ីពក; ឆក់ប៉ី; ផ្កាចំប៉ីជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)