វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 121 / 1268
-
គ្រៀស នាម
រនាប៨ចម្រៀកក្រង៤របែងសម្រាប់រុំក្រសោបសពស្រស់ ( ប្រើចំពោះតែការទ័លក្រដុនដាប ) អ្នកស្រុកខ្លះហៅទ្រៀស។
-
គ្រេង ឧទានសព្ទ
សូរឮដោយឈើធំរលំ, ដោយទឹករលក
-
គ្រេច កិរិយាសព្ទគុណនាមនាម
ឈ្មោះឈើតូចមួយប្រភេទដើមមានសណ្ឋានជាវល្លិប្រើជាថ្នាំស្ដោះគ្រេច
-
គ្រែ នាម
គ្រឿងសេនាសនៈមានជើងមានមេមានរនាបសម្រាប់ដេក, សម្រាប់អង្គុយ។
-
គ្រែង នាម
ឈ្មោះខ្យងសមុទ្រមួយពួកសន្តានលៀសតែធំជាងលៀសហើយមានសំបកគគ្រើមឆូតៗជាជួរស្នាម។
-
គ្រែធម្មាសនៈ នាម
គ្រែសម្រាប់ធម្មកថិកអង្គុយសំដែងធម៌។
-
គ្រែធម្មាសន៍ នាម
( ម . ព . គ្រែធម្មាសនៈ )។
-
គ្រែស្នែង នាម
គ្រែតូចខ្លីសម្រាប់ជិះមានមនុស្សសែង។
-
គ្រោង កិរិយាសព្ទគុណនាមនាម
ប្រុងទុក, រៀបចំទុកជាមុន
-
គ្រោងឆ្អឹង នាម
រចនាសម្ព័ន្ធឆ្អឹងដែលទ្រទ្រង់រាងកាយមនុស្សសត្វទាំងមូល
-
គ្រោងទុក កិរិយាសព្ទ
រៀបចំផែនការទុកជាមុនយ៉ាងម៉ត់ចត់ក្នុងការធ្វើអ្វីមួយ
-
គ្រោត គុណនាម
ដែលមិនម៉ដ្ឋ, មិនល្អិត, គ្រើមៗ
-
គ្រោតគ្រាត គុណនាម
ដែលមិនពីរោះពិសាទ្រគោះអសុរោះសោះកក្រោះ
-
គ្រោះ នាម
គុណ; ទោស; សុខ; ទុក្ខ; ថ្នាំងថ្នាក់ដែលកើតមានក្នុងកាលម្ដងៗតាមដំណើរអំពើអាក្រក់ល្អរបស់បុគ្គលរាល់រូប
-
គ្រោះជា ឈ.
ចួនជា, លោជាប្រទះទៅលើស្រួល
-
គ្រោះជូជក នាម
គ្រោះធ្ងន់ដូចតាជូជកដែលបរិភោគអាហារច្រើនជ្រុលហួសប្រមាណទាល់តែចាក់ច្រាសស្លាប់ខ្លួនអសារឥតការខានបានប្រើប្រាស់ចាយវាយទ្រព្យសម្បត្តិដែលព្រះបាទស្រីសញ្ជ័យទ្រង់ប្រោសព្រះរាជទានជាតម្លៃលោះនាងក្រឹស្នានិងជាលី។
-
គ្រោះថ្នាក់ការងារ នាម
គ្រោះថ្នាក់ដែលកើតឡើងក្នុងពេលបំពេញការងារឬក្នុងពេលធ្វើដំណើរទៅមកបំពេញការងារ
-
គ្រោះមហន្តរាយ នាម
ការខូចខាតដ៏ធំធេង ( ទ្រព្យសម្បត្តិជីវិតមនុស្សសត្វ ...) ដែលបង្កឡើងដោយធម្មជាតិឬដោយមនុស្ស។
-
គ្រោះរញ្ជួយដី នាម
បាតុភូតធម្មជាតិដែលបង្កឡើងជាការញ័រកក្រើកនៃផ្ទៃដីដោយការបញ្ចេញថាមពលភ្លាមៗពីស្រទាប់សិលាក្រោមផ្ទៃដី
-
គ្រោះរាំងស្ងួត នាម
ការខូចខាតផលដំណាំបណ្ដាលមកពីកង្វះកំណកអាកាសកង្វះសំណើមក្នុងដីជាពិសេសកង្វះទឹកភ្លៀងរយៈពេលយូរនៃតំបន់ណាមួយ។
-
គ្រៅ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យគ្រឿងថាគ្រឿងគ្រៅគឺគ្រឿងច្រើនមុខផ្សំគ្នាជាពួកមួយ
-
គ្រំ នាម
ឈ្មោះខ្យងមួយពួក
-
គ្លុយកូស នាម
ស្ករម្យ៉ាងដែលជាប្រភពថាមពលនៃសរីរាង្គមានជីវិតនិងជាធាតុផ្សំមួយនៃអ៊ីដ្រូកាបួជាច្រើន។
-
គ្លុយស៊ីដ នាម
សារធាតុស្ករជាកាបូនអ៊ីដ្រាត។
-
គ្វាម នាម
ដំណើរ; បទ; បែបបទ ( របស់គាថា, ពាក្យកាព្យ )
-
គ្វីនទីលាន គុណនាម
ចំនួន១០០០ក្វាទ្រីលានស្មើនឹង១ម៉ឺនបកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ១៨)។
-
ឃ នាម
តួអក្សរទី៤ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឃមានអក្ខរសូរអន្តរជាតិ [kʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះធនិតឃោសៈ។
-
ឃរ នាម
ផ្ទះ, លំនៅឋាន, កន្លែង។
-
ឃរណី នាម
ស្ត្រីជាម្ចាស់ផ្ទះ, មេផ្ទះ, ប្រពន្ធ ( ព . កា .)។
-
ឃរមូល នាម
ឫសសំណង់ផ្ទះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។