គ្រោង
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ប្រុងទុក, រៀបចំទុកជាមុន
ឧទាហរណ៍ គ្រោងទេយ្យទានសម្រាប់ធ្វើបុណ្យ, គ្រោងថវិកាសម្រាប់ឆ្នាំថ្មី។
-
2
នាម
រាង, សណ្ឋាន
ឧទាហរណ៍ គ្រោងផ្ទះ, គ្រោងឆ្អឹង (ហៅគម្រោងក៏បាន)។
-
3
គុណនាម
ដែលធំជាងគេ; ឈ្មោះចានឈ្មោះក្ដាមឈ្មោះកុក … ដែលមានរាងធំ
ឧទាហរណ៍ ចានគ្រោង, ក្ដាមគ្រោង, កុកគ្រោង។
-
4
គុណនាម
ដែលខ្ពស់ស្រោងហួសខ្នាត, ដែលខ្ពស់ចង្គ្រោង
ឧទាហរណ៍ កុកគ្រោង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)