វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 120 / 1268
-
គ្រូបង្វឹក នាម
គ្រូបង្ហាត់ពិសេសផ្នែកក្បាច់គុនកីឡាឬសិល្បៈជាដើម
-
គ្រូបង្ហាត់ នាម
អ្នកបង្រៀនក្បាច់គុនកីឡាឬសិល្បៈជាដើម
-
គ្រូបាធ្យាយ នាម
គ្រូឧបជ្ឈាយ៍ឬគ្រូ ( មានគ្រូសូត្រជាដើម ) និងឧបជ្ឈាយ៍
-
គ្រូប្រស់ នាម
( ព . ប្រ .) គ្រូពេទ្យដែលព្យាបាលអ្នកឈឺធ្ងន់គួរស្លាប់ឱ្យបានជារស់តមកទៀត
-
គ្រូសូត្រឆ្វេង នាម
( ស . ស .) ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្តហើយគ្រូសូត្រឆ្វេងត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្តព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សាហើយសំអាតទីវត្តជួសជុលទីសេនាសនៈឬសង់ថ្មីរួបរួមជាមួយអាចារ្យវត្ត
-
គ្រូសូត្រស្តាំ នាម
( ស . ស .) ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្តហើយត្រូវកាន់សៀវភៅសំណៅសំបុត្រចេញចូល, លេខឆាយាសង្ឃដីកា, បញ្ជីរាយនាមភិក្ខុសាមណេរក្នុងវត្តនិងសៀវភៅភិក្ខុសាមណេរចូលមកកាន់វត្ត១និងចេញពីវត្ត១ព្រមទាំងត្រួតត្រាវត្តទាំងមូលជំនួសចៅអធិការ
-
គ្រូឧទ្ទេស នាម
អ្នកផ្ដល់បទឧទ្ទេស។
-
គ្រួ គុណនាមនាម
ប្រជុំមនុស្សមួយក្រុមដែលមានមាតាបិតានិងកូនចៅរួមរស់នៅជាមួយគ្នា
-
គ្រួបៗ ឧទានសព្ទ
សូរទំពាវត្ថុស្រួយ
-
គ្រួសារ នាម
ក្រុមមនុស្សដែលមានចំណងទាក់ទងនឹងគ្នាដោយសារកំណើតអាពាហ៍ពិពាហ៍ការទទួលចិញ្ចឹមហើយរស់នៅជាមួយគ្នាដូចជាឪពុកម្ដាយកូន ...។
-
គ្រើម គុណកិរិយាគុណនាម
ដែលមិនរាបទាប, មិនរលីង, មិនល្អិត, ច្បោលៗ។
-
គ្រើល នាម
ឈ្មោះឈើធំមួយប្រភេទមានជ័រសម្រាប់ធ្វើម្រ័ក្សណ៍
-
គ្រឿង នាម
វត្ថុច្រើនមុខផ្សំគ្នាជាពួកមួយ
-
គ្រឿងក្នុង នាម
សរីរាង្គខាងក្នុងរបស់មនុស្សសត្វដូចជាថ្លើមក្រលៀនពោះវៀនជាដើម
-
គ្រឿងក្រអូប នាម
ក្រុមផលិតផលដែលមានក្លិនក្រអូបសម្រាប់លម្អនិងធ្វើឱ្យរាងកាយមានក្លិនក្រអូបដូចជាទឹកអប់ម្សៅផាត់មុខជាដើម។
-
គ្រឿងក្លែម នាម
ម្ហូបអាហារដែលគេពិសាជាមួយសុរា
-
គ្រឿងញៀន នាម
រុក្ខជាតិញៀនសារធាតុញៀនព្រមទាំងសារធាតុគីមីផ្សំទាំងឡាយដែលបានកំណត់ក្នុងច្បាប់។
-
គ្រឿងទេស នាម
គ្រឿងផ្សំបន្ថែមសម្រាប់ធ្វើឱ្យសម្លមានរសជាតិនិងក្លិនឈ្ងុយឆ្ងាញ់
-
គ្រឿងបន្លាស់ នាម
ផ្នែកដែលដូចគ្នាបេះបិទរបស់គ្រឿងម៉ាស៊ីនយានជំនិះឬសម្ភារៈបរិក្ខារផ្សេងៗសម្រាប់ប្រើជំនួសផ្នែកដែលបាត់ឬខូច
-
គ្រឿងប្រុង នាម
( ម . ព . ទព្វសម្ភារៈ )។
-
គ្រឿងផ្សំ នាម
ធាតុដែលរួមបញ្ចូលគ្នាដើម្បីបង្កើតជាអ្វីមួយ
-
គ្រឿងយន្ត នាម
គ្រឿងម៉ាស៊ីនគ្រឿងចក្រយានដើរដោយម៉ាស៊ីន
-
គ្រឿងសមុទ្រ នាម
សាច់មច្ឆជាតិទឹកប្រៃដូចជាបង្គាមឹកខ្យងជាដើម។
-
គ្រឿងសម្ភារ នាម
គ្រឿងផ្សំ; គ្រឿងប្រើប្រាស់។
-
គ្រឿងសម្ភារៈ នាម
ម . ពគ្រឿងសម្ភារ )។
-
គ្រឿងសម្អាង នាម
គ្រឿងតុបតែងខ្លួនគ្រឿងសម្រាប់ស្អាងកាយមានប្រេងម្សៅក្រែមជាដើម
-
គ្រឿងស្មិត នាម
លោហជាតិដែលសិតជារូបឬជារបស់ស្រេចហើយ។
-
គ្រឿងអម្ពរ នាម
គ្រឿងស្លៀកពាក់។
-
គ្រឿន គុណកិរិយា
លឿនទៅសន្សឹមៗ
-
គ្រៀវ កិរិយាសព្ទ
វះកាត់ត្រង់គល់ទងយកអណ្ឌៈ ( ពង ) ចេញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។