គ្រូសូត្រឆ្វេង
អត្ថន័យ
-
1
នាម
( ស . ស .) ឋានន្តរសក្ដិរបស់មន្ត្រីសង្ឃដែលមានតួនាទីជាជំនួយការរបស់គ្រូចៅអធិការវត្តហើយគ្រូសូត្រឆ្វេងត្រូវកាន់បញ្ជីគរុភណ្ឌព្រមទាំងត្រួតត្រាមើលបញ្ជីប្រាក់ចំណូលចំណាយរួមជាមួយនឹងអាចារ្យវត្ត។គ្រូសូត្រឆ្វេងក៏មានតួនាទីត្រូវត្រួតត្រាសាលាសិក្សាទាំងអស់ក្នុងវត្តព្រមទាំងប្រាស្រ័យទៅកាន់រាជការមុខក្រសួងខាងសិក្សាហើយសំអាតទីវត្តជួសជុលទីសេនាសនៈឬសង់ថ្មីរួបរួមជាមួយអាចារ្យវត្ត
ឧទាហរណ៍ វត្តអារាមនីមួយៗមានព្រះចៅអធិការមួយរូបអមដោយគ្រូសូត្រស្ដាំនិងគ្រូសូត្រឆ្វេង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)