វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 118 / 1268
-
គ្រាមេស នាម
មនុស្សដែលជាធំ, ជាចម្បងក្នុងស្រុក ( មេស្រុក )។មហាគ្រាមេស, មហាគ្រាមេស្វរៈ " ចៅហ្វាយស្រុក " ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
គ្រាមេស្វរៈ នាម
( ម . ព . គ្រាមេស )។
-
គ្រាវ កិរិយាសព្ទគុណនាម
បញ្ចេញសំឡេងឮរំពងអំពាវនាវហៅញី ( ឆ្មា ) : : ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ ( មានខ្លះមួយៗ)
-
គ្រាស គុណកិរិយានាម
ដំណើរដែលរាហូចាប់ឬបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ ( ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថាស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ )
-
គ្រាហ៍ នាម
ដំណើរអង, អបអង, កៀកអង។
-
គ្រាំ គុណនាមឧទានសព្ទ
សូរឮសន្ធឹកលាន់រំពងខ្លាំងដោយទង្គិចដោយខ្ទប់
-
គ្រាំគ្រា គុណនាម
ដែលចាស់ណាស់, ចាស់ជ្រុល, ទ្រែមទ្រម, ទ្រុឌទ្រោម
-
គ្រាំងៗ ឧទានសព្ទ
សូរឮដោយវាយគោះ, រលំ, ទម្លាក់, ធ្លាក់អ្វីៗមានជញ្ជាំងជាដើម
-
គ្រាំៗ ឧទានសព្ទ
( ម . ព . គ្រាំ១)។
-
គ្រាះ នាម
( ម . ព . គ្រាស២)។
-
គ្រិចៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យកម្រើក, ពាក្យរំជួលតិចតែញឹកៗញាប់ៗឱ្យវិសេសឡើង
-
គ្រិស្ត នាម
( ម . ព . យេស៊ូ )។
-
គ្រិស្តសករាជ នាម
ការកំណត់ឆ្នាំចាប់ពីថ្ងៃកំណើតព្រះយេស៊ូគ្រិស្ដ ( អក្សរកាត់គ . ស .)
-
គ្រីតគ្រាត គុណនាម
ដែលគគ្រាតមិនរាបមិនស្មើដូចយ៉ាងស្បែកប្របែលជាដើម។
-
គ្រីប កិរិយាសព្ទ
ប៉ាក់បញ្ជាន់លើគ្នា
-
គ្រឹកៗ ឧទានសព្ទ
សូរសន្ធឹកគ្រឹកៗច្រើនដងដោយមនុស្សដើរច្រើននាក់ជាដើម។
-
គ្រឹង នាម
( ម . ព . រគឹង២)។
-
គ្រឹប ឧទានសព្ទ
សូរឮខ្លាំងហើយណែនកំបុត
-
គ្រឹមៗ ឧទានសព្ទ
សូរឮគគ្រឹមដោយដំស្គរខ្មែរជាដើម។
-
គ្រឹហស្វាមិកា នាម
( ម . ព . គេហស្សាមិកា )។
-
គ្រឹហា នាម
ផ្ទះ
-
គ្រឹហានុរក្ស នាម
ការរក្សាគ្រឹហា, អ្នករក្សាផ្ទះ, អ្នកចាំផ្ទះ។
-
គ្រឹហាភិបាល នាម
អភិបាលផ្ទះ; អ្នកចាំផ្ទះ។
-
គ្រឹហាវាស នាម
ការនៅគ្រប់គ្រងផ្ទះ; អ្នកនៅគ្រប់គ្រងផ្ទះ។
-
គ្រឹះ នាម
ផ្ទះ។
-
គ្រឹះស្ថាន នាម
ទីផ្ទះគឺទីកន្លែងផ្ទះលំនៅទាំងមូល
-
គ្រឹះស្ថានបោះពុម្ពផ្សាយ នាម
កន្លែងបោះពុម្ពផ្សព្វផ្សាយនិងចែកចាយសៀវភៅទស្សនាវដ្ដីផ្សេងៗជាដើម
-
គ្រឹះស្ថានពាណិជ្ជកម្ម នាម
ផ្ទះជំនួញ, ហាងទំនិញជាដើម។
-
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នាម
គ្រឹះស្ថានហិរញ្ញវត្ថុឬស្ថាប័នហិរញ្ញវត្ថុឯកជនមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចសម្រាប់ក្រុមឬបុគ្គលមានចំណូលទាបនិងសហគ្រាសធុនតូចហើយមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់ធនាគារពាណិជ្ជ។
-
គ្រឹះស្ថានសិក្សា នាម
ទីកន្លែងសម្រាប់សិក្សាស្រាវជ្រាវជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។