គ្រាវ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
បញ្ចេញសំឡេងឮរំពងអំពាវនាវហៅញី ( ឆ្មា ) : : ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ ( មានខ្លះមួយៗ)
ឧទាហរណ៍ ឆ្មាគ្រាវ។
-
2
គុណនាម
ដែលមានសូរធំគ្រោតគ្រាត ( សំឡេង ) : ក្មេងឡើងខ្លួនមានសំឡេងគ្រាវគឺក្មេងប្រុសពេញជំទង់ដែលប្រែសំឡេងមានសូរធំស្អាខុសពីកាលនៅជាកូនក្មេង
ឧទាហរណ៍ កូនហ្នឹងកាលពីក្មេងវាមានសំឡេងល្អច្រៀងពីរោះណាស់ឥឡូវសំឡេងវាគ្រាវវាច្រៀងមិនពីរោះដូចពីក្មេងទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)