វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 119 / 1268
-
គ្រឹះស្ថានហិរញ្ញវត្ថុ នាម
ស្ថាប័នសាធារណៈឬឯកជនដែលមានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនដូចជាសេវាប្រាក់កម្ចីសេវាប្រាក់បញ្ញើសេវាជួញដូរមូលបត្រសេវាធានារ៉ាប់រងសេវារបបសន្តិសុខសង្គមសេវាវិនិយោគជាដើម។
-
គ្រឹះស្ថានឥណទានជនបទ នាម
គ្រឹះស្ថានហិរញ្ញវត្ថុមានឯកទេសក្នុងការផ្តល់ប្រាក់កម្ចីខ្នាតតូចនៅជនបទហើយមានដើមទុនអប្បបរមាតម្កល់នៅធនាគារជាតិតិចជាងប្រាក់តម្កល់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
-
គ្រឹះស្ថានឧស្សាហកម្ម នាម
រោងចក្រ, រោងជាង, សិប្បកម្មជាដើម។
-
គ្រឺត កិរិយាសព្ទ
ក្នាញ់ដោយការស្រឡាញ់ឬស្អប់
-
គ្រឺតៗ នាម
សូរឮដោយអូស, ដោយសង្កៀតជាដើម។
-
គ្រុកៗ ឧទានសព្ទ
សូរទឹកពុះដោយស្ងោរនំជាដើម
-
គ្រុឌ នាម
ឈ្មោះសត្វបក្សីមានក្នុងរឿងបុរាណថាជាជំនិះនៃព្រះវិស្ណុ ( ព្រះនារាយណ៍ ), ជាគូសត្រូវនឹងនាគ
-
គ្រុន កិរិយាសព្ទ
ចាប់ជំងឺដែលហៅថាគ្រុន
-
គ្រុនឈាម នាម
ជំងឺគ្រុនក្ដៅដែលឆ្លងតាមរយៈមូសខ្លាបណ្ដាលឱ្យបែកគ្រាប់ឈាមក្រហម : វាច្រើនកើតនៅរដូវស្សាដែលមានមូសច្រើន
-
គ្រុនឈីក នាម
ជំងឺគ្រុនក្ដៅដែលឆ្លងតាមរយៈមូសខ្លា : វាមានរោគសញ្ញាស្រដៀងនិងគ្រុនឈាមដែរប៉ុន្តែឈឺខ្លួនជាខ្លាំង
-
គ្រុនផ្អែមមាត់ នាម
ឈ្មោះរោគគ្រុនមួយយ៉ាងបណ្ដាលឱ្យមាត់ផ្អែមប្រហាតធុំបាយធុំចំណី។
-
គ្រុនពោះវៀន នាម
រោគឆ្លងដោយមេរោគឈ្មោះសាលម៉ូណេឡាទីហ្វីឬមេរោគឈ្មោះបាស៊ីអេប៊ែរ។
-
គ្រុនស្រៀវ នាម
( ម . ព . ស្រៀវគ្រុន )។
-
គ្រុនស្វិតដៃជើង នាម
ជំងឺគ្រុនក្ដៅកើតលើកុមារដែលបន្ទាប់មកធ្វើឱ្យស្វិតអវយវៈ : វាបានឆ្លងរាលដាលខ្លាំងក្លានិងជាសាកលក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៦០
-
គ្រុប ឧទានសព្ទ
សូរឮដោយអ្វីធ្លាក់ដែលធ្ងន់ហើយធ្លាក់ព្រមគ្នាសូរទំពាវត្ថុរឹងដោយពេញមាត់
-
គ្រុម ឧទានសព្ទ
សូរឮដោយផ្គរលាន់ឬដោយឈើធំរលំជាដើម
-
គ្រុមៗ ឧទានសព្ទ
( ម . ព . គ្រុម )។
-
គ្រុយ គុណកិរិយា
យឺត, មិនលឿន, គ្រឿន
-
គ្រុយៗ គុណកិរិយា
( ម . ព . គ្រុយ )។
-
គ្រុំ នាម
( ម . ព . គ្រុម )។
-
គ្រុំៗ នាម
( ម . ព . គ្រុម )។
-
គ្រុះ នាម
ប្រដាប់ត្បាញដោយបន្ទោះឫស្សីលាបជ័រទឹកសម្រាប់ដងទឹក
-
គ្រូ នាម
អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរពគឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗដល់សិស្ស
-
គ្រូក នាម
ដំណើរធ្វើឱ្យឮសូរគ្រូកៗ
-
គ្រូគង្វាល នាម
អ្នកដឹកនាំសាសនានៃព្រះវិហារប្រូតេស្ដង់មួយចំនួន។
-
គ្រូដើម នាម
គ្រូបាធ្យាយដែលតាមថែរក្សា។
-
គ្រូទាយ នាម
អ្នកដែលចេះក្បួនហោរាទស្សន៍ទាយ
-
គ្រូធ្មប់ នាម
អ្នកដែលចេះមន្តអាគមធ្វើអំពើនរណាម្នាក់ឱ្យឈឺឬដោះអំពើអាបធ្មប់
-
គ្រូបង្គោល នាម
គ្រូដែលមានជំនាញបច្ចេកទេសវិធីសាស្ត្រនិងបទពិសោធច្រើនផ្ដល់ដល់គ្រូបង្រៀនឯទៀត
-
គ្រូបង្រៀន នាម
អ្នកដែលផ្ដល់ការអប់រំទូន្មានបង្ហាត់បង្ហាញផ្ដល់ចំណេះដឹងនិងចំណេះធ្វើដល់សិស្សានុសិស្ស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។