វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 124 / 1268
-
ឃ្មឹល គុណនាម
ដែលឡើងសាច់ក្រាស់កន្ទឹស
-
ឃ្មុំ នាម
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកភមរជាតិមានទឹកផ្អែមសំណុសសម្រាប់ធ្វើក្រមួន; ឃ្មុំមានច្រើនយ៉ាង
-
ឃ្មោះ នាម
គ្រឿងវាយដំប្រគំធ្វើដោយសំរិទ្ធិ, ដោយស្ពាន់មានសណ្ឋានដូចគងធំតែគ្មានដោះ
-
ឃ្លង់ នាម
ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឱ្យមានសម្បុរក្រហមជាំដាំដុំៗពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវក៏នឹងបណ្ដាលឱ្យកាន់តែខ្លាំងឡើងរហូតដល់កាច់ដៃជើងឱ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថាឃ្លង់ភ្លើង។មានឃ្លង់មួយយ៉ាងហៅថាឃ្លង់ផេះកើតបណ្ដាលឱ្យសាច់ស្បែករោលខ្លោចដុំៗមិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ។មានឃ្លង់មួយយ៉ាងទៀតហៅថាឃ្លង់ល្ពៅបណ្ដាលឱ្យស្បែកឡើងសពពាលៗនៅដៃជើងឬនៅមាត់, នៅថ្ងាស, នៅក្បាល។មានឃ្លង់មួយយ៉ាងផ្សេងទៀតហៅថាឃ្លង់ដែកកើតនៅជើង, នៅដៃបណ្ដាលឱ្យស្បែករឹងក្ដាំងដល់យូរទៅប្រែជារបកពុកផុយ។
-
ឃ្លា នាម
ល្បះពាក្យ, ល្បះសេចក្ដីដែលមានទំនងត្រូវដកឱ្យដាច់ឱ្យឃ្លាត
-
ឃ្លាត កិរិយាសព្ទ
ងាកចេញផុតពីគ្នាឬបែកពីគ្នាទៅឆ្ងាយ
-
ឃ្លាតឃ្លា កិរិយាសព្ទគុណនាម
ឃ្លាតដាច់ស្រឡះ, ឃ្លាតឆ្ងាយដាច់សង្វែង។
-
ឃ្លាតឃ្លៃ កិរិយាសព្ទគុណនាម
បែកឃ្លាតចេញដាច់សង្វែងឥតមានសង្ឃឹមថានឹងបានជួបឬបានត្រឡប់មកឃើញវិញ ( ប្រើតែក្នុងកាព្យ )។
-
ឃ្លាតចាក កិរិយាសព្ទ
ដាច់ចេញ, ឆ្ងាយដាច់ចេញពីគ្នា។
-
ឃ្លាន កិរិយាសព្ទ
ចង់បរិភោគអាហារ
-
ឃ្លាយបាត នាម
ឈ្មោះវល្លិតូចមួយប្រភេទសម្រាប់វេញខ្សែ
-
ឃ្លាំ កិរិយាសព្ទ
គយគន់រវាំងមើលម្ដងៗ
-
ឃ្លាំង នាម
ផ្ទះសម្រាប់ទុកដាក់ទ្រព្យរបស់
-
ឃ្លាំងចំណេះ នាម
កន្លែងដែលតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗឬសាលាសម្រាប់រៀនចំណេះផ្សេងៗ។មនុស្សដែលមានចំណេះបរិបូណ៌ក៏ហៅថាឃ្លាំងចំណេះដែរ។
-
ឃ្លាំមើល កិរិយាសព្ទ
តាមមើលតាមដានគយគន់ដោយប្រុងប្រយ័ត្ន, មើលឬសង្កេតដោយយកចិត្តទុកដាក់
-
ឃ្លិប កិរិយាសព្ទ
ដេរចំជាយ, ដេរចំ; រុំព័ទ្ធបន្ថែម។
-
ឃ្លុកៗ ឧទានសព្ទ
សូរឮដោយបុកគ្រលុកវត្ថុជ្រាយ
-
ឃ្លុប គុណនាមនាម
សន្ទះសម្រាប់បិទមិនឱ្យទឹកចូល
-
ឃ្លុំ កិរិយាសព្ទ
ដណ្ដប់រុំព័ទ្ធបិទបាំងកាយដោយចីវរតាមវិនយប្បញ្ញត្តិ
-
ឃ្លួប គុណកិរិយាគុណនាម
ទន់រួបចូលគ្នា
-
ឃ្លៀង កិរិយាសព្ទ
ល្អៀងមិនចំគន្លង
-
ឃ្លៀងឃ្លាត កិរិយាសព្ទគុណនាម
ល្អៀងឃ្លាតចេញ, ងាកបែរចេញ, លាកចេញពីគ្នា
-
ឃ្លៀច គុណនាម
ដែលមានសម្បុរសស្រគាំដូចឆ្នាំងដីថ្មី
-
ឃ្លេ នាម
ឈ្មោះឈើរនាមមួយប្រភេទមានបន្លាសម្រាប់យកខ្លឹមស្ងោរជ្រលក់សូត្រ។
-
ឃ្លេងឃ្លោង កិរិយាសព្ទគុណកិរិយា
ផ្អៀងចុះផ្អៀងឡើងច្រើនដង
-
ឃ្លៃ នាមប.
ឈ្មោះឫស្សីមួយពួកឥតបន្លាដើមធំៗដូចឫស្សីស្រុក
-
ឃ្លោក នាម
ឈ្មោះវល្លិឡើងទ្រើងជាដំណាំស្រុកមានផ្លែជាបន្លែ; មាន២យ៉ាងគឺមួយយ៉ាងមានផ្លែបែបថូទឹកហៅថាឃ្លោកសាយដៀវ; មួយយ៉ាងទៀតមានផ្លែវែងៗហៅថាឃ្លោកវែងឬហៅត្រឹមតែឃ្លោកៗប៉ុណ្ណោះ។
-
ឃ្លោង កិរិយាសព្ទនាម
ផ្អៀងចុះផ្អៀងឡើង
-
ឃ្វាង កិរិយាសព្ទគុណកិរិយា
ដើរជ្រួស, ដើរជ្រួសគ្នា
-
ឃ្វាងចាក កិរិយាសព្ទ
ខុសចេញ, មិនត្រូវ, មិនចំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។