ឃ្លង់
អត្ថន័យ
-
1
នាម
ឈ្មោះរោគកើតអំពីឈាមបណ្ដាលចេញមកដល់សាច់ស្បែកខាងក្រៅឱ្យមានសម្បុរក្រហមជាំដាំដុំៗពកផ្លែហើយប្រែទៅជាដំបៅ, បើថែរក្សាដាក់ថ្នាំមិនត្រូវក៏នឹងបណ្ដាលឱ្យកាន់តែខ្លាំងឡើងរហូតដល់កាច់ដៃជើងឱ្យក្រញឹងក្រញង់, ឃ្លង់នេះហៅថាឃ្លង់ភ្លើង។មានឃ្លង់មួយយ៉ាងហៅថាឃ្លង់ផេះកើតបណ្ដាលឱ្យសាច់ស្បែករោលខ្លោចដុំៗមិនបានដល់កាច់ដៃជើងដូចឃ្លង់ភ្លើងទេ។មានឃ្លង់មួយយ៉ាងទៀតហៅថាឃ្លង់ល្ពៅបណ្ដាលឱ្យស្បែកឡើងសពពាលៗនៅដៃជើងឬនៅមាត់, នៅថ្ងាស, នៅក្បាល។មានឃ្លង់មួយយ៉ាងផ្សេងទៀតហៅថាឃ្លង់ដែកកើតនៅជើង, នៅដៃបណ្ដាលឱ្យស្បែករឹងក្ដាំងដល់យូរទៅប្រែជារបកពុកផុយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)