វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 127 / 1268
-
ងុរងក់ គុណនាម
ចាស់ជរាគ្រាំគ្រាខ្លាំង, ដែលទ្រមខ្លាំងមានដំណើរជជ្រុលជជ្រក
-
ងូងៗ ឧទានសព្ទ
សូរគងធំ; សូរកន្លង់ហើរជាដើម។
-
ងូត កិរិយាសព្ទនាម
ស្រោចទឹកជម្រះកាយខ្លួនឯង
-
ងូសៗ ឧទានសព្ទ
សូរមនុស្សនិយាយគ្នាតិចៗ
-
ងើត កិរិយាសព្ទ
អើត
-
ងើប កិរិយាសព្ទ
ងើយបន្តិច
-
ងើយ កិរិយាសព្ទ
បែរមុខផ្ងារទៅលើ
-
ងឿ នាម
ក្ដារក្រាស់បន្ទះធំៗពីរឬបីសន្លឹកតម្រៀបភ្ជិតគ្នាលើជើងម៉ាទ្រ
-
ងឿក កិរិយាសព្ទ
ក្លែងក្និចគេចមិនព្រម
-
ងឿកង៉ែ កិរិយាសព្ទ
ងឿកយំង៉ែៗ; ងឿកក្និចក្នក់។
-
ងឿង កិរិយាសព្ទគុណនាមគុណកិរិយា
ងេងងោង, ទ្រឹង
-
ងឿងគាំង កិរិយាសព្ទ
ងឿងត្រាតែគាំងគំនិតគិតអ្វីពុំឃើញ។
-
ងឿងឆ្ងល់ កិរិយាសព្ទ
ឆ្ងល់ងឿងគំនិតគិតមិនឃើញ។
-
ងឿងស្រឡាំងកាំង កិរិយាសព្ទ
ស្រឡាំងកាំងភាំងគំនិតប្រកបដោយការព្រួយផ្អុកៗផង។
-
ងៀង នាម
សន្លាក់, ក្ដៀង
-
ងៀត គុណកិរិយាគុណនាម
( ព . ប្រ .) នឿយស្រាំង, ស្រឹងដោយធ្វើការហាលថ្ងៃឥតមានសម្រាក
-
ងៀតប្រាអង្គរ នាម
( ម . ព . ត្រីងៀតអង្គរ )។
-
ងេកងោក គុណនាមគុណកិរិយា
ដែលគ្រលែងយោលៗ
-
ងេងងោង គុណនាម
ដែលច្រើនវង្វេង, ច្រើនភ័ន្តស្មារតី
-
ងេងើ គុណកិរិយាគុណនាម
( ម . ព . ងីងើ )។
-
ងោក កិរិយាសព្ទ
ជ្រប់ងក់ដោយងងុយដេក; ឱនចុះទាំងក្បាលទាំងខ្លួនពាក់កណ្ដាល
-
ងោង កិរិយាសព្ទគុណនាមនាម
សាច់ឆ្អើរដែលនៅទំពុលៗកំពុងក្ដៅហើយទម្លាក់ចុះក្នុងផេះដើម្បីយកជាតិប្រៃ, ខាងក្នុងនៅស្រស់សម្រាប់ទុកបរិភោគយូរថ្ងៃយូរខែបាន; ជួនកាលគេយកត្រីមកធ្វើដែរតែច្រើនយកត្រីប្រា; ច្រើននិយាយថាងៀតងោងគឺនិយាយភ្ជាប់ទាំងងៀតទាំងងោង។
-
ងោចៗ គុណកិរិយា
ដែលទទូចដដែលៗរឿយៗ
-
ងោះ នាម
ឈ្មោះរូបមួយក្នុងរឿងខ្យងស័ង្ខជារូបអាក្រក់ក្រងុះ
-
ងៅ គុណនាម
ពាក្យសម្រាប់ប្រើជាជំនួយពាក្យក្រហមឱ្យឃើញប្លែកជាងប្រក្រតី
-
ងំ គុណនាម
ក្ដៅសព្វ, ឆ្អិន
-
ង៉ក់ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យឈប់ទច់ឱ្យវិសេសឡើង
-
ង៉ក់ងរ កិរិយាសព្ទគុណនាម
( ម . ព . ងរង៉ក់ )។
-
ង៉ាង គុណកិរិយា
ពាក្យសម្រាប់ប្រើជាជំនួយពាក្យតឹងឱ្យប្លែកឡើងជាងប្រក្រតី
-
ង៉ាងៗ ឧទានសព្ទ
សូរឮដោយវាយ, ដោយគោះគ្រឿងវាយដំមានរគាំងឬឃ្មោះជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។