វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 129 / 1268
-
ង៉ៅ គុណនាម
ដែលរលោងឆ្លុះស្រមោលបាន
-
ច កិរិយាសព្ទនាម
តួអក្សរទី១ក្នុងវគ្គទី២នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាចមានអក្ខរសូរអន្តរជាតិ [c] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅក្រអូមនិងជាសូរស្ទះសិថិលអឃោសៈ។
-
ចក នាម
សេវាលជាតិពួកមួយអណ្ដែតលើទឹក។
-
ចក់ នាមឧទានសព្ទ
សូរសម្រែកសត្វជីងចក់យំ
-
ចក្ក នាម
( ម . ព . ចក្រ )។
-
ចក្ករាសី នាម
( ម . ព . ចក្ររាសី )។
-
ចក្ករ័តន៍ នាម
កង់កែវ ( សម្រាប់ស្ដេចចក្រពត្តិ )។
-
ចក្កលេខា នាម
ស្នាមកង់, គំនូរចក្រ។
-
ចក្កវាឡ នាម
( ម . ព . ចក្រវាល )។
-
ចក្ខុ នាម
អាយតនៈសម្រាប់មើលសម្រាប់ឃើញរូបផ្សេងៗ ( ភ្នែក )។
-
ចក្ខុទ្វារ នាម
ទ្វារភ្នែក។
-
ចក្ខុនិមិត្ត នាម
ភ្នែកជាគ្រឿងសម្គាល់ឬជាហេតុនៃរូបារម្មណ៍។
-
ចក្ខុន្ទ្រិយ នាម
ឥន្ទ្រិយគឺភ្នែក ( ភ្នែកមានភ្នាក់ងារជាធំខាងការឃើញ )។
-
ចក្ខុបត្ថម្ភក នាម
( ម . ព . វ៉ែនតានិងស្នងភ្នែក )។
-
ចក្ខុបថ នាម
គន្លងនៃភ្នែក, ខ្សែជាប់ពីភ្នែកទៅដែលជាផ្លូវនៃរូបារម្មណ៍។
-
ចក្ខុបសាទ នាម
តួប្រស្រីថ្លាមានសណ្ឋានតូច ( ក្នុងគម្ពីរខាងពុទ្ធសាសនាថាមានប្រមាណប៉ុនក្បាលចៃ ) ដែលតាំងនៅត្រង់កណ្ដាលកែវភ្នែក; ប្រសាទនេះហើយដែលនាំឱ្យភ្លឺមើលឃើញរូបផ្សេងៗ, បើខូចប្រសាទនេះហើយក៏មើលអ្វីពុំឃើញហៅថាងងឹតឬខ្វាក់។
-
ចក្ខុប្រសាទ នាម
( ម . ព . ចក្ខុបសាទ )។
-
ចក្ខុពេទ្យ នាម
គ្រូពេទ្យផ្នែកខាងភ្នែកនិងជំងឺភ្នែក។
-
ចក្ខុរូបារម្មណ៍ នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យឃើញអំពីរូបរាង
-
ចក្ខុរោគ នាម
រោគក្នុងភ្នែក, រោគដែលកើតក្នុងភ្នែក, ជំងឺភ្នែក។
-
ចក្ខុរោគសាស្ត្រ នាម
ផ្នែកមួយនៃវេជ្ជសាស្ត្រដែលសិក្សាអំពីភ្នែកនិងជំងឺភ្នែក។
-
ចក្ខុវិកល គុណនាមនាម
វិកលនៃភ្នែក; ការខ្វាក់ភ្នែក; ដែលមានភ្នែកវិកល។
-
ចក្ខុវិញ្ញាណ នាម
សេចក្ដីដឹងដែលកើតឡើងព្រោះអាស្រ័យភ្នែកសំដៅចំពោះត្រង់ដែលរូបមកប៉ះនឹងចក្ខុហើយកើតឡើងជាសេចក្ដីដឹង។
-
ចក្ខុវិស័យ នាម
ការគិតទុកឬការប្រមើលមើលទៅមុខនូវផែនការឬអ្វីៗដែលនឹងកើតមានឡើងទៅអនាគតតាមរយៈគោលនយោបាយឬផែនការយុទ្ធសាស្ត្រ។
-
ចក្ខុសម្ផស្ស នាម
ការប៉ះពាល់រវាងភ្នែកនិងរូបគឺការប៉ះប្រសព្វចួបគ្នារវាងភ្នែកនិងរូបទើបកើតសេចក្ដីដឹងឡើងឬឃើញឡើង។
-
ចក្ខ្វាយតនៈ នាម
អាយតនៈគឺចក្ខុ, រណ្ដៅភ្នែកប្រឡង់ភ្នែកឬភ្នែក។
-
ចក្រ នាម
កង់; កង់មានកាំ; អាវុធមានសណ្ឋានជាវង់មូលមានងៀងជាបន្លាជុំវិញមានមុខមុត; មណ្ឌល, រង្វង់មូល; ប្រទេស, អាណាខេត្ត; ពួក, ហ្វូង; កងទ័ព; កណ្ដាប់ព័ទ្ធជុំវិញ ...។
-
ចក្រក្រឹស្ណ នាម
ព្រះនារាយណ៍ទ្រង់ចក្រ។
-
ចក្របាណី នាម
អ្នកដែលមានចក្រក្នុងដៃឬដែលមានដៃកាន់ចក្រគឺអ្នកដែលមានដៃកាន់អាវុធមានវង់មូលជាកង់មានងៀងមុខមុតជុំវិញ ( ព្រះវិស្ណុ )។
-
ចក្របាលត្រី នាម
ឋានន្តរនាយទាហានរងជើងទឹកថ្នាក់ក្រោមក្នុងថ្នាក់ចក្របាលទាបជាងចក្របាលទោ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។