វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 131 / 1268
-
ចងជើង កិរិយាសព្ទ
ទាក់ចិត្ត, ធ្វើសកម្មភាពអ្វីមួយដើម្បីលួងចិត្តកុំឱ្យគេចាកចេញពីខ្លួន
-
ចងដៃ កិរិយាសព្ទ
យកអំបោះមង្គលចងដៃបញ្ជាប់ព្រលឹង; យកប្រាក់ឬទ្រព្យរបស់ណាមួយប្រគល់ឱ្យក្នុងកាលដែលមានអាពាហ៍ពិពាហ៍ឬក្នុងការមង្គលឯទៀតក៏ហៅចងដៃដែរ។
-
ចងទោស កិរិយាសព្ទ
ប្រកាន់ទោសមិនលែង។
-
ចងពន្ធ កិរិយាសព្ទ
ផ្សំផ្គុំកូនប្រុសស្រីឱ្យបានគ្នាជាប្ដីប្រពន្ធ។
-
ចងពុង កិរិយាសព្ទ
ចងរបស់អ្វីៗខ្ជែងជាសង្រែកប្រសព្វមុខចំណងតែមួយដើម្បីនឹងសែងឬនឹងយួរបានដោយងាយកុំឱ្យឃ្លោងកុំឱ្យក្រឡាច់កុំឱ្យក្រឡាប់។
-
ចងពៀរ កិរិយាសព្ទ
កពៀរឱ្យមានជាប់ទៅក្នុងអនាគតកាលឬក្នុងជាតិខាងមុខ។
-
ចងមេត្រី កិរិយាសព្ទ
ចងចិត្តរាប់អានគ្នាជាមិត្រសម្លាញ់ទុកជាញាតិជិត។
-
ចងល័ក្ដ កិរិយាសព្ទ
យកស្រម៉ល័ក្ដដែលនៅមានសត្វល្អិតជាមេដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើមដើម្បីឱ្យមេនោះចេញមកវាររោមមែកឈើកកើតបានជាស្រម៉ល័ក្ខតទៅទៀត
-
ចងវិគ្គហៈ កិរិយាសព្ទ
ញែកឱ្យឃើញសេចក្ដីអធិប្បាយរបស់សព្ទ ( ហៅចងវិគ្រោះឬលើកវិគ្រោះក៏បាន )។
-
ចងសណ្ដ កិរិយាសព្ទ
( ព . ប្រ .) និយាយបំផ្លើសឬពន្លើសហួសពីហេតុពិត។
-
ចងសម្លោក កិរិយាសព្ទ
តែងជាពាក្យស្លោក
-
ចងសីមា កិរិយាសព្ទ
សូត្របាលីចងឱ្យកើតបានជាសីមារបស់សង្ឃ ( ព . វិ .)។
-
ចងសំរោង នាម
ឈ្មោះពិធីមួយប្រភេទជាឧបកិច្ចឱ្យស្រីមានគ័ភ៌តាំងនៅល្អគឺឱ្យប្រកបដោយសួស្ដីសិរីសុខ ( ទំនៀមក្សត្រិយ៍ )
-
ចងស្ពានមេត្រី កិរិយាសព្ទ
( ម . ព . ចងពន្ធ )។
-
ចង់ កិរិយាសព្ទ
ប៉ង, នឹកភ្នកដោយមានបំណង, ប្រាថ្នា, ត្រូវការ
-
ចង្កា នាម
សរីរាវយវៈត្រង់ខាងក្រោមមាត់
-
ចង្កាក់ នាម
បន្ទោះឫស្សីឬឈើស្រួចសម្រាប់ដោត, ជ្រនួចត្រី, សាច់ឬផ្លែចេកជាដើមដើម្បីហាល, ឆ្អើរ, អាំង។
-
ចង្កឹះ នាម
ប្រដាប់សម្រាប់ឆ្កឹះ, ថ្កៀបឬចាប់អាហារបរិភោគ
-
ចង្កឹះលេខ នាម
គ្រឿងបញ្ជាសម្រាប់ប្ដូរលេខនៃម៉ាស៊ីនយានយន្ត
-
ចង្កុលណី នាម
ឈ្មោះវារិជជាតិមួយប្រភេទពួកឈូក, មានកេសរផ្កាច្រើនស្រទាប់, ផ្កាបែកជាខ្នែងតពីគ្នាជាបីឬជាបួនទៅទៀតក៏មាន។
-
ចង្កូត នាម
គ្រឿងប្រដាប់សម្រាប់ឆ្កូតកាច់បំបែរតម្រង់នាវានិងរថយន្តជាដើម
-
ចង្កូម នាម
ធ្មេញដែលដុះត្រង់ទីបំផុតនៃធ្មេញឯទៀត ( ជិតបន្ទាប់ថ្គាម ) ស្រួចជាងធ្មេញឯទៀត
-
ចង្កូមស្កា នាម
រុក្ខជាតិមួយប្រភេទដើមតូចស្លឹកមូលជមមានបន្លាតូចវែងៗស្លឹកប្រើជាបន្លែស្លកកូរបាន។
-
ចង្កួយ នាម
រំពាស់, ចុងដូចយ៉ាងរំពាស់ធ្នូឬចុងស្មាចុងកែងដៃជាដើម
-
ចង្កៀង កិរិយាសព្ទគុណកិរិយាគុណនាមនាម
និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូចដើម្បីឱ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួនប្រដូចនឹងគេកៀងសត្វឱ្យមូលឬឱ្យចូលកាន់ទីតាមបំណងខ្លួន,
-
ចង្កៀល នាម
ប្រដាប់សម្រាប់ឆ្កៀល
-
ចង្កៀលខ្យង នាម
ឈ្មោះសត្វស្លាបមានចំពុះវែងកោងខុបតែងរកស៊ីក្នុងវាលស្រែក្នុងបឹងស្រែជាដើម។
-
ចង្កៀស នាម
ប្រដាប់សម្រាប់ឆ្កៀស
-
ចង្កេះ នាម
ប៉ែករូបកាយនៅចុងឆ្អឹងជំនីរលើត្រគាក។ប៉ែកនៅពាក់កណ្ដាលវត្ថុខ្លះក៏ហៅចង្កេះបាន
-
ចង្កេះអង្ក្រង នាម
ចង្កេះតូចមានរាងរៀវស្ដួច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។