ចង្កៀង
កិរិយាសព្ទគុណកិរិយាគុណនាមនាម
អត្ថន័យ (2)
-
1
កិ., គុ.កិ., គុ.
និយាយបញ្ឆិតបញ្ឆៀងលូកនាយលូកអាយញយៗដោយទទូចដើម្បីឱ្យអ្នកស្ដាប់ចុះសម្រុងតាមខ្លួនប្រដូចនឹងគេកៀងសត្វឱ្យមូលឬឱ្យចូលកាន់ទីតាមបំណងខ្លួន,
ឧទាហរណ៍ វាចេះតែនិយាយចង្កៀងឱ្យខ្ញុំលង់គំនិតស្លុងស៊ប់ទៅតាមគំនិតវា។វាប្រើសម្ដីចង្កៀងឱ្យខ្ញុំជឿតាមវា។
-
2
នាម
ប្រដាប់សម្រាប់ដាក់ខ្លាញ់ឬប្រេងអុជបំភ្លឺគឺប្រទីប
ឧទាហរណ៍ ចង្កៀងខ្លាញ់, ចង្កៀងប្រេងកាតជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)