ងោង
កិរិយាសព្ទគុណនាមនាម
អត្ថន័យ (2)
-
1
នាម
សាច់ឆ្អើរដែលនៅទំពុលៗកំពុងក្ដៅហើយទម្លាក់ចុះក្នុងផេះដើម្បីយកជាតិប្រៃ, ខាងក្នុងនៅស្រស់សម្រាប់ទុកបរិភោគយូរថ្ងៃយូរខែបាន; ជួនកាលគេយកត្រីមកធ្វើដែរតែច្រើនយកត្រីប្រា; ច្រើននិយាយថាងៀតងោងគឺនិយាយភ្ជាប់ទាំងងៀតទាំងងោង។
-
2
កិ., គុ.
ដែលកំបាំងគំនិតគិតមិនទាន់
ឧទាហរណ៍ ការធ្លាប់ដឹងទៅជាងោងគំនិតគិតមិនឃើញ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)