ឃ្មុំ
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះសត្វល្អិតមួយប្រភេទក្នុងពួកភមរជាតិមានទឹកផ្អែមសំណុសសម្រាប់ធ្វើក្រមួន; ឃ្មុំមានច្រើនយ៉ាង
ឧទាហរណ៍ ឃ្មុំផ្លិតមានមណ្ឌលសំបុកតូចសណ្ឋានស្រដៀងនឹងផ្លិតដៃ; ឃ្មុំធំមានមណ្ឌលសំបុកធំ; ឃ្មុំបូកគោមានមណ្ឌលសំបុកមូលត្រមុលស្រដៀងនឹងបូកគោ ...។
-
2
នាម
ឈ្មោះខ្លាមួយប្រភេទសម្បុរខ្មៅឬសក៏មានខ្លះបរិភោគឃ្មុំជាអាហារ
ឧទាហរណ៍ ខ្លាឃ្មុំ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)