វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1202 / 1268
-
អាស្រូវភាស
ដែលគេចេះតែនិយាយតៗគ្នាឮសុសសព្វអំពីកេរ្តិ៍ឈ្មោះសៅហ្មង។
-
អាស្រ័យ កិរិយាសព្ទឈ.នាម
ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់។
-
អាស្រ័យហេតុនេះ ឈ.
ដូច្នេះហើយព្រោះហេតុនេះដោយមូលហេតុនេះ
-
អាស្វាស នាម
( ម . ព . អស្សាសៈ )។
-
អាស្វាសៈ នាម
( ម . ព . អស្សាសៈ )។
-
អាហរណកម្ម នាម
ការនាំចូល
-
អាហរ័ណ នាម
មុខរបរខាងទទួលទំនិញឬផលិតផលផ្សេងៗពីប្រទេសក្រៅនាំចូលមកក្នុងប្រទេស
-
អាហារ នាម
គ្រឿងសម្រាប់បរិភោគចម្អែតអាត្មា, ភោជន
-
អាហារកិច្ច
ការរវល់ដោយអាហារគឺការចាត់ចែងឬបរិភោគអាហារ។
-
អាហារគវេសនា
ការស្វែងរកអាហារ។
-
អាហារគីមី នាម
អាហារដែលមានជាតិគីមីប៉ះពាល់ដល់សុខភាព។
-
អាហារដ្ឋាន នាម
កន្លែងលក់ម្ហូបអាហារហាងលក់អាហារនៅតាមសាលារៀនរោងចក្រជាដើម។
-
អាហារទិព្វទេស នាម
អាហារមានឱជារសឆ្ងាញ់ពីសាប្រដូចនឹងអាហារទិព្វ ( ច្រើនប្រើក្នុងសាស្ត្រាបុរាណ )។
-
អាហារបិណ្ឌបាត
( ព . វិ .) អាហារដែលបានដោយការដើរបិណ្ឌបាត។
-
អាហារបំប៉ន នាម
អាហារដែលមានសារជាតិបំប៉នបន្ថែមដើម្បីជួយទ្រទ្រង់សុខភាព
-
អាហារប័ណ្ណ
បញ្ជីរាយរាប់មុខម្ហូបដែលដាក់បង្ហាញភ្ញៀវមើលក្នុងពេលបរិភោគឬដែលមានសម្រាប់លក់ប្រចាំថ្ងៃក្នុងភោជនាគារ។
-
អាហារផុតកំណត់ នាម
អាហារដែលផុតអំពីថ្ងៃកំណត់នៃការធានាគុណភាព
-
អាហារផ្អាប់ នាម
អាហារដែលគេធ្វើដោយផ្អាប់ទុកដូចជាផ្អកប្រហុកជ្រក់ជាដើម
-
អាហារវិទ្យា នាម
សិល្បៈនៃការចម្អិនការរៀបចំតុបតែងម្ហូបអាហារនិងការបរិភោគ។
-
អាហារហោចល្អោញ
អាហារស្ដួចស្ដើង, រលីបរលាប។
-
អាហារូបករណិក នាម
អ្នកដែលបានទទួលនូវអាហារូបករណ៍។
-
អាហារូបករណិកា នាម
( ម . ព . អាហារូបករណិក )។
-
អាហារូបករណ៍ នាម
គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឱ្យនិស្សិតដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ។
-
អាហារូបត្ថម្ភ នាម
ការជួយទំនុកបម្រុងដោយអាហារ; ការចិញ្ចឹមជីវិតដោយអាហារ។ល។ដំណើរការនៃការផ្ដល់ឬការទទួលបាននូវអាហារចាំបាច់សម្រាប់សុខភាពនិងការលូតលាស់។
-
អាហ្វេលី នាម
( ភូមិ .) ចំណុចនៃគន្លងរបស់ភពទាំងឡាយក្នុងប្រព័ន្ធព្រះអាទិត្យដែលស្ថិតនៅឆ្ងាយបំផុតពីព្រះអាទិត្យ
-
អាហ្វ៊ីស នាម
( សេ . ហិ .) ផ្ទាំងបោះពុម្ពដែលបានរចនាឡើងជាអក្សរសុទ្ធឬជារូបភាពសុទ្ធឬក៏ជាអក្សរផងនិងរូបភាពផងសម្រាប់ដាក់ជាប់នឹងជញ្ជាំងឬនៅទីកន្លែងសាធារណៈសម្រាប់ទាក់ទាញចំណាប់អារម្មណ៍អ្នកឆ្លងកាត់ដើម្បីឱ្យដឹងអំពីគោលបំណងនៃអ្នកផ្សព្វផ្សាយ។
-
អាហ្វ្រិក នាម
ឈ្មោះទ្វីបមួយក្នុងចំណោមទ្វីបទាំង៧ក្នុងពិភពលោក
-
អាឡម្ពរ នាម
( ម . ព . អាឌម្ពរ )។
-
អាឡារិក នាម
អ្នកធ្វើម្ហូប, អ្នកធ្វើម្ហូបចំណី, អ្នកដាំស្លគឺអ្នកគ្រួ, អ្នកពិសេស។
-
អាឡារិកា នាម
( ម . ព . អាឡារិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។