វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1200 / 1268
-
អាសន្នកាល
មរណកាល។
-
អាសន្នភ័យ
ភ័យដែលមានក្នុងទីជិត ( ភ័យអាសន្ន )។
-
អាសន្នរោគ នាម
រោគទាន់ហន់គឺជំងឺរហ័សដែលចាប់ឈឺភ្លាមច្រើនតែស្លាប់ភ្លាមៗ។ខ្មែរច្រើនហៅសំដៅចំពោះអហិវាតរោគថាអាសន្នរោគ ( គួរប្រយ័ត្នកុំនិយាយថាអាសន្តរោគ ( អាសន់តៈរោក ) ព្រោះនិយាយភ្លាត់បែបនេះខុសទេ )។
-
អាសន្នលាភ
លាភដែលងាយបានភ្លាមៗ។
-
អាសន្នហេតុ
( ម . ព . អាសន្នការណ៍ )។
-
អាសន្នអន្ធក្រ
ការក្រឬកិច្ចធុរៈយ៉ាងក្រដែលស្រាប់តែមកដល់ងងឹតឈឹងដឹងហេតុពុំប្រាកដជារកផ្លូវឧបាយនឹងកែបានដោយលំបាក។
-
អាសភិវាចា នាម
វាចាជារបស់ឧសភបុរស, សម្ដីរបស់មហាវីរបុរសដែលខ្ពង់ខ្ពស់បំផុតឥតមានបុគ្គលណាមួយប្រៀបផ្ទឹមបាន
-
អាសភិវាទ នាម
( ម . ព . អាសភិវាចា )។
-
អាសយដ្ឋាន នាម
ទីសម្រាប់នៅអាស្រ័យ, លំនៅនៃជនណាមួយ; ទីនៅអាស្រ័យដែលគេសរសេរកាខ្នងស្រោមសំបុត្រផ្ញើទៅឱ្យបុគ្គលណាមួយ
-
អាសយដ្ឋានម៉េក នាម
( ប . ព .) លេខអចិន្ត្រៃយ៍នៃហាដវែរសម្រាប់អន្តរមុខក្នុងបណ្ដាញ។លេខនេះជាប់នឹងហាដវែរតាំងពីទីកន្លែងផលិត។
-
អាសយដ្ឋានវេប នាម
( ប . ព .) ការប្រមូលផ្ដុំទីតាំងប្រមូលផ្ដុំឬកន្លែងប្រមូលផ្ដុំទំព័រវេបនៅលើបណ្ដាញកុំព្យូទ័រឬអ៊ីនធឺណិតដែលរក្សាទុកដោយអង្គការស្ថាប័នរដ្ឋឯកជនឬបុគ្គលម្នាក់ៗ។បញ្ជាក់ : ទីតាំងឬកន្លែងនៅទីនេះគឺជាកុំព្យូទ័រ
-
អាសយដ្ឋានអាយភី នាម
( ប . ព .) អាសយដ្ឋានមានទម្រង់ជាលេខសម្រាប់សម្គាល់ឱ្យកុំព្យូទ័រឬឧបករណ៍មួយនៅក្នុងបណ្ដាញឬអ៊ីនធឺណិត។
-
អាសយដ្ឋានអ៊ីមែល នាម
( ប . ព .) អាសយដ្ឋានដែលសម្គាល់ឱ្យអ៊ីមែល។
-
អាសវ នាម
គ្រឿងត្រាំ; ទឹកតម្រាំ; ទឹកដម; ស្រាត្រាំគឺសុរាឬមេរ័យកើតពីទឹកអំពៅឬទឹកឃ្មុំ, ទឹកត្នោតជាដើមដែលត្រាំគ្រឿងផ្សំផ្សេងៗ; គ្រឿងជ្រក់, ទឹកជ្រក់; គ្រឿងសៅហ្មង, ហេតុមោះហ្មង; ឧបទ្រព, ចង្រៃ។
-
អាសវក្កិលេស នាម
កិលេសជាគ្រឿងត្រាំក្នុងសន្តាន។
-
អាសវក្ខ័យ នាម
ការក្ស័យអាសវៈគឺការអស់អាសវក្កិលេស។
-
អាសវៈ នាម
( ម . ព . អាសវ )។
-
អាសអាភាស គុណនាម
ដែលចេញពាក្យស្រីអាសហួសហេតុដែលពុំត្រូវនិយាយគឺដែលចេញថាដល់កេរ្តិ៍ខ្មាស, ដែលជាពាក្យអាសគ្រាម, ដែលចេញដំណើរចំអាសចំអូង ( ប្រើចំពោះតែវាចា )
-
អាសអាភាសន៍ គុណនាម
( ម . ព . អាសអាភាស )។
-
អាសា កិរិយាសព្ទគុណនាមនាម
បំណង; សង្ឃឹម, ការនឹកសង្ឃឹម
-
អាសាញ់ ប.
( ព . សា .) ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យអាសាថាអាសាអាសាញ់, ដែលមានឧស្សាហៈច្រើនមិនខ្ជិលច្រអូស
-
អាសាឍ នាម
ឈ្មោះខែទី៨តាមចន្ទគតិមាន៣០ថ្ងៃ
-
អាសាឍមាស នាម
( ម . ព . អាសាឍ )។
-
អាសាឍា នាម
( ម . ព . អាសាឍ )។
-
អាសាធ នាម
( ម . ព . អាសាឍ )។
-
អាសារ័ណ នាម
( ជីវ .) ចលនានាំម៉ូលេគុលទឹកក្នុងសរីរាង្គកាយផ្សេងៗ។
-
អាសាស្ម័គ្រ
អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហានសម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្នដោយមានសម្លៀកបំពាក់និងសស្ត្រាវុធដូចជាទាហាន
-
អាសាឡ្ហមាស នាម
( ម . ព . អាសាឍ )។
-
អាសាឡ្ហា នាម
( ម . ព . អាសាឍ )។
-
អាសាអាសាញ់
( ម . ព . អាសាញ់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។