វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1197 / 1268
-
អាល់គីល នាម
ពពួកអាល់កានដែលបាត់អាតូមអ៊ីដ្រូសែនមួយ។
-
អាល់ដេអ៊ីដ នាម
( គីមី .) សមាសធាតុសរីរាង្គមួយប្រភេទដែលមានផ្ទុកបង្គុំនាទី (CHO)។រូបមន្តទូទៅគឺ R-CHO
-
អាល់ប៊ុយមីន នាម
( វេជ្ជ .) ប្រូតេអ៊ីនម្យ៉ាងនៅក្នុងឈាមដែលផលិតឡើងដោយថ្លើម។
-
អាល់សែន នាម
( គីមី .) អ៊ីដ្រូកាបួមួយប្រភេទដែលមានផ្ទុកសម្ព័ន្ធពីរជាន់ (C = C) មួយយ៉ាងតិច។រូបមន្តទូទៅគឺ CnH2n (n តាងចំនួនកាបូនហើយ n≥2)
-
អាល់ស៊ីន នាម
( គីមី .) អ៊ីដ្រូកាបួមួយប្រភេទដែលមានផ្ទុកសម្ព័ន្ធបីជាន់ (C-C) មួយយ៉ាងតិច។រូបមន្តទូទៅគឺ CnH2n (n តាងចំនួនកាបូនហើយ n≥2)
-
អាល័ក្ខណ៍ នាម
( ម . ព . អាល័ក្ស )។
-
អាល័ក្ស នាម
ឈ្មោះក្រុមអ្នករាជការមួយក្រុមក្នុងព្រះបរមរាជវាំងមានមុខការជាអ្នកកត់ត្រាប្រាក់ព្រះរាជទ្រព្យផ្សេងៗព្រមទាំងការបើកដាក់គ្រប់ចំពូកផងមានការទាក់ទងប្រាស្រ័យគ្នារឿយៗជាមួយនឹងក្រុមព្រះឃ្លាំង
-
អាល័ក្សណ៍ នាម
( ម . ព . អាល័ក្ស )។
-
អាល័យ នាម
លំនៅ, ផ្ទះលំនៅ។
-
អាល័យតែ ឈ.
រវល់តែ, ជាប់ដៃតែ, អាត់តែ
-
អាវ គុណនាមនាម
សំពត់ដែលគេវាស់កាត់តាមខ្នាតរួចដេរស្រេចហើយមានតួមានកមានដៃមានឡេវសម្រាប់ប្រើជាគ្រឿងពាក់ស្រោបខ្លួនពីត្រឹមកចុះមកមានបែបនិងឈ្មោះផ្សេងៗហៅដោយសង្ខេបមានត្រឹមតែពីរយ៉ាងគឺអាវប្រុសអាវស្រី។
-
អាវកត្រង់ នាម
អាវមួយប្រភេទមានកត្រង់ដៃវែងនិងមានឡេវមូលធំៗនៅពីមុខ
-
អាវកុត នាម
អាវក្រៅសាច់ក្រាស់បែបបស្ចិមប្រទេសមួយប្រភេទ, អាវធំ, អាវក្រ័រសេ។
-
អាវចាក់ នាម
ប្រភេទអាវធ្វើពីអំបោះចាក់វេញភ្ជាប់គ្នាដោយម្ជុល
-
អាវទ្រនាប់ នាម
អាវក្នុងស្រ្តីមួយប្រភេទសម្រាប់គ្របនិងទ្រសុដន់។
-
អាវធំ នាម
អាវក្រៅមួយប្រភេទធ្វើពីសាច់ក្រណាត់ក្រាស់តាមធម្មតាមានដៃវែងសម្រាប់ពាក់ពីលើអាវក្នុងដូចជាអាវសឺមីសជាដើម, អាវក្រ័រសេ
-
អាវបន នាម
ការសាបព្រោះ, ការបណ្ដុះដាំ, ការដាំដំណាំ។
-
អាវបនកម្ម នាម
របរដាំដំណាំ។
-
អាវបនករ នាម
អ្នកធ្វើរបរដាំដំណាំ។
-
អាវបនការ
( ម . ព . អាវបនករ )។
-
អាវបនការិកា
( ម . ព . អាវបនករ )។
-
អាវបននាយក នាម
អ្នកត្រួតត្រាខាងការរបរដាំដំណាំ។
-
អាវបននាយិកា
( ម . ព . អាវបននាយក )។
-
អាវបនា នាម
( ម . ព . អាវបន )។
-
អាវបនាធិការ នាម
ក្រសួងរាជការត្រួតត្រាខាងការដាំដំណាំ។
-
អាវបនៈ នាម
( ម . ព . អាវបន )។
-
អាវបំពង់វែង នាម
អាវមួយប្រភេទរាងស្រុងរហូតក្រោមក្បាលជង្គង់ដៃវែងកមូលឬវៀលកមិនមានឡេវនៅខាងមុខទេ
-
អាវប៉ាក់ នាម
អាវស្រ្តីមួយប្រភេទធ្វើពីក្រណាត់ប៉ាក់ស្ដើងនិងទ្រាប់ក្រណាត់សាច់ជិតពីក្នុងផងមានដៃវែងឬខ្លីនិងច្រើនប្រើខ្សែរូតឬឡេវនៅពីក្រោយ
-
អាវប្បន នាម
( ម . ព . អាវបន )។
-
អាវភ្លៀង នាម
អាវមួយប្រភេទសម្រាប់ពាក់ការពារមិនឱ្យទទឹកភ្លៀង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។