វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1194 / 1268
-
អារាមថូប នាម
( ម . ព . អារាមចេតិយ )។
-
អារាមនាយក នាម
ចាងហ្វាងសួន។
-
អារាមនាយិកា នាម
( ម . ព . អារាមនាយក )។
-
អារាមបាល នាម
អ្នករក្សាអារាមគឺអ្នកថែសួនឬអ្នកថែវត្ត។
-
អារាមបាលិកា នាម
( ម . ព . អារាមបាល )។
-
អារាមបាលី នាម
( ម . ព . អារាមបាល )។
-
អារាមបុប្ផា នាម
( ម . ព . អារាមបុស្ស )។
-
អារាមបុស្ស នាម
ផ្កាក្នុងសួនឬក្នុងវត្ត។
-
អារាមព្រឹក្ស នាម
ឈើក្នុងសួនឬក្នុងវត្ត។
-
អារាមភូមិ នាម
ទីសួនឬទីវត្ត។
-
អារាមវត្ថុ នាម
របស់ឬអ្វីៗមានដើមឈើជាដើមដែលមាននៅក្នុងវត្ត ( ព . វិ .)។
-
អារាមវប្បកម្ម នាម
ការដាំសួនច្បារ, សិល្បៈខាងសួនច្បារ។
-
អារាមវប្បករ នាម
អ្នកដាំសួនច្បារ, អ្នកប្រកបកិច្ចការខាងការដាំឈើសម្រាប់សួនច្បារ។
-
អារាមវប្បការិកា នាម
( ម . ព . អារាមវប្បករ )។
-
អារាមស្ដូប នាម
( ម . ព . អារាមចេតិយ )។
-
អារាមាធិការ នាម
ចៅអធិការវត្ត ( ហៅអាវាសាធិការក៏បាន )
-
អារាមាធិបតី នាម
( ម . ព . អារាមនាយក )។
-
អារាមិក នាម
អ្នកកាន់កាប់ឬអ្នករក្សាសួន; អ្នកទំនុកបម្រុងផ្គត់ផ្គង់វត្ត ( ញោមវត្ត )។ក្នុងបុរាណសម័យអារាមិកឬអារាមិកាសំដៅចំពោះឧបាសកឬឧបាសិកាអ្នកទទួលភារៈទំនុកបម្រុងវត្ត, សម័យបច្ចុប្បន្ននេះគួរហៅអាចារ្យវត្តថាអារាមិកឬអារាមិកជន។
-
អារាមិកា នាម
( ម . ព . អារាមិក )។
-
អារាមិកៈ នាម
( ម . ព . អារាមិក )។
-
អារាមូបចារៈ នាម
ទីជិតអារាម, ព្រំកំណត់ត្រឹមរបងវត្ត។
-
អារាលិក នាម
( ម . ព . អាឡារិក )។
-
អារាលិកា នាម
( ម . ព . អាឡារិក )។
-
អារីអារ៉ប នាម
ដែលអើពើ, ដែលចេះឈឺឆ្អាលគ្នា, ដែលចេះយកចិត្តយកថ្លើមគ្នា, ដែលចេះជួយសង្គ្រោះគ្នា
-
អារឹស គុណនាម
ដែលមិនគង់កូន, ដែលមានកូនពុំគង់គឺដែលមានកូនច្រើនដងដែរប៉ុន្តែមិនគង់គ្រាន់តែកើតមកនៅមិនបានយូរប៉ុន្មានចេះតែស្លាប់ឬគ្រាន់តែកើតមកស្លាប់ភ្លាមៗ
-
អារឹះ គុណនាម
( ម . ព . អារឹស )។
-
អារោគ្យ នាម
ដំណើរមិនមានរោគ; សេចក្ដីសុខសប្បាយកាយ; ភាពឬដំណើរជាអ្នកសុខសប្បាយខ្លួន។
-
អារោគ្យមន្ទីរ នាម
( ម . ព . អរោគមន្ទីរ )។
-
អារោចន នាម
ដំណើរប្រាប់ឱ្យដឹង, ការឱ្យដំណឹង
-
អារោចនកថា នាម
ពាក្យប្រាប់ដំណឹង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។