រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាវ

គុណនាមនាម

អត្ថន័យ (3)

  1. 1

    នាម

    សំពត់​ដែល​គេ​វាស់​កាត់​តាម​ខ្នាត​រួច​ដេរ​ស្រេច​ហើយ​មាន​តួ​មាន​ក​មាន​ដៃ​មាន​ឡេវ​សម្រាប់​ប្រើ​ជា​គ្រឿង​ពាក់​ស្រោប​ខ្លួន​ពី​ត្រឹម​ក​ចុះ​មក​មាន​បែប​និង​ឈ្មោះ​ផ្សេង​ៗ​ហៅ​ដោយ​សង្ខេប​មាន​ត្រឹម​តែ​ពីរ​យ៉ាង​គឺ​អាវ​ប្រុស​អាវ​ស្រី​។

  2. 2

    នាម

    ឈូង​សមុទ្រ ( ចំពោះ​តែ​ប៉ែក​សមុទ្រ​ដែល​លូក​ចូល​មក​រក​ផែន​ដី​ត្រង់​ទី​ប្រទល់​ចុង​បំផុត​ទន្លេ​គឺ​ត្រង់​ទី​ដែល​ទន្លេ​ហូរ​ចុះ​ទៅ​ចួប​នឹង​សមុទ្រ, ហៅ​ថា​អាវ​សមុទ្រ )

    ឧទាហរណ៍ អាវយាយសែននៅកោះកុង។

  3. 3

    គុណនាម

    ដែល​មាន​សាច់​រឹង​ខុស​ពី​ប្រក្រតី​ដើម ( ព្រោះ​ជីក​ឬ​គាស់​យក​មក​ទុក​យូរ​ហួស​កំណត់ ) ទុក​ជា​ស្ងោរ​ច្រើន​អំពុះ​ឬ​ប៉ុន្មាន​ទឹក​ក៏​មិន​រលួយ​គ្រាន់​តែ​ឆ្អិន​ប៉ុន្តែ​ច្រុប​ៗ ( ចំពោះ​តែ​មើម​បែប​ខ្លះ )

    ឧទាហរណ៍ មើមដំឡូងអាវ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម