វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1201 / 1268
-
អាសិញ្ចនកម្ម នាម
ការស្រោចស្រព, ការប្រោះព្រំ, ការប្រោះទឹកបំព្រំរឿយៗ
-
អាសិដ្ឋ គុណនាម
ដែលប្រាថ្នា, ដែលប៉ុនប៉ង, ចង់បាន។
-
អាសិដ្ឋៈ គុណនាម
( ម . ព . អាសិដ្ឋ )។
-
អាសិរពិស នាម
( ម . ព . អាសិរ្ពិស )។
-
អាសិរ្ពិស នាម
ពស់មានពិស
-
អាសីពិស នាម
( ម . ព . អាសីរ្ពិស )។
-
អាសីរពិស នាម
( ម . ព . អាសិរ្ពិស )។
-
អាសូរ កិរិយាសព្ទ
អាណិតទន់ចិត្ត, អាណិតជាប់ចិត្ត, អាណិតខ្លោចចិត្ត
-
អាសូរករុណា
អាណិតក្រៃពេក។
-
អាសេតូន នាម
( វេជ្ជ .) សារធាតុអាស៊ីដសរីរាង្គកើតឡើងដោយសារអុកស៊ីដកម្មអាស៊ីដខ្លាញ់ក្នុងសព៌ាង្គកាយដែលជាធម្មតាមានបរិមាណតិចតួចនៅក្នុងឈាមនិងទឹកមូត្រ។
-
អាសេតូនួរី នាម
( វេជ្ជ .) វត្តមានអាសេតូននៅក្នុងទឹកមូត្រ។
-
អាសេតូនេមី នាម
( វេជ្ជ .) វត្តមានអាសេតូននៅក្នុងឈាម។
-
អាស៊ី នាម
ឈ្មោះទ្វីបមួយក្នុងចំនួនទ្វីបទាំង៧ក្នុងមនុស្សលោក
-
អាស៊ីដ នាម
( គីមី .) សមាសធាតុដែលផ្ដល់អ៊ីយ៉ុងអ៊ីដ្រូហ្សែន (H+) នៅពេលរលាយក្នុងទឹក។
-
អាស៊ីដកាបុកស៊ីលិក នាម
( គីមី .) សមាសធាតុសរីរាង្គមួយដែលមានផ្ទុកក្រុមកាបុកស៊ីលហើយមានរូបមន្តទូទៅ R-COOH (R ជាក្រុមអ៊ីដ្រូកាបួ )
-
អាស៊ីដក្លរីឌ្រិក នាម
( គីមី .) អាស៊ីដមួយប្រភេទដែលមានអាតូមក្លរ១និងអ៊ីដ្រូសែន១។
-
អាស៊ីដភាព នាម
( គីមី .) កម្រិតជាតិអាស៊ីដឬជាតិជូរនៅក្នុងល្បាយមួយដែលមាន pH ក្រោម៧។
-
អាស៊ីដូស នាម
( វេជ្ជ .) អាការៈមិនប្រក្រតីដោយមានអតុល្យភាពអាស៊ីដបាសនៃប្លាស្មាក្នុងឈាមដែលកម្រិត pH តូចជាង៧,៤០។
-
អាស៊ីដួរី នាម
( វេជ្ជ .) វត្តមានអាស៊ីដច្រើនលើសលប់ក្នុងទឹកមូត្រ។
-
អាស៊ីដេមី នាម
( វេជ្ជ .) ភាពចុះទាបជាងធម្មតានៃកម្រិត pH (៧,៤០) របស់ឈាម។
-
អាស៊ីត នាម
( វេជ្ជ .) ទាចទឹកវត្តមានទឹកនិងអេឡិចត្រូលីតនៅក្នុងភ្នាសពោះបណ្ដាលមកពីមូលហេតុច្រើនយ៉ាងដូចជាក្រិនថ្លើមរបេងភ្នាសពោះជំងឺបេះដូង ...។
-
អាស៊ីមុត នាម
( ភូមិ .) មុំនៅក្នុងប្លង់ដេកដែលផ្គុំឡើងដោយអង្កត់ភ្ជាប់ពីចំណុចសង្កេតទៅចំណោលផ្កាយណាមួយទៅលើជើងមេឃនិងបន្ទាត់ទិសខាងជើងភូមិសាស្ត្រដោយគិតតាមទ្រនិចនាឡិកា។
-
អាស្ថាន នាម
ទីប្រជុំ, ទីសម្រាប់ប្រជុំគ្នា។
-
អាស្បេស្តូស នាម
ជំងឺធូលីសួតម៉្យាងបង្កឡើងដោយការដកដង្ហើមស្រូបចូលផង់អាម៉្ញង់, ផង់ម៉ាញេស្យូមស៊ីលីកាត, ផង់ដែកអុកស៊ីដ ... ដែលប្រើក្នុងឧស្សាហកម្ម។
-
អាស្រម នាម
កន្លែងនៅសម្រាប់ធ្វើចិត្តឱ្យស្ងប់រម្ងាប់, លំនៅសម្រាប់រម្ងាប់រាគាទិក្កិលេសគឺខ្ទមឬកុដិលំនៅរបស់តាបស, ឥសី, យោគី
-
អាស្រមបទ
ទីអាស្រម, ទីក្បែរឬជុំវិញអាស្រម
-
អាស្រវក្ស័យ
( ម . ព . អាសវក្ខ័យ )។
-
អាស្រាត កិរិយាសព្ទ
របូតសម្លៀកចេញពីខ្លួន
-
អាស្រូវ គុណនាម
ដែលលេចឮខ្ចរខ្ចាយឬសាយសុសទៅថាមិនល្អ, ថាសៅហ្មង; ដែលមានកេរ្តិ៍ឈ្មោះសៅហ្មង
-
អាស្រូវបារាយណ៍
ដែលលេចឮកេរ្តិ៍ឈ្មោះសៅហ្មងសាយសុសទៅឆ្ងាយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។