វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1204 / 1268
-
អឹងកង គុណនាមគុណកិរិយា
( ម . ព . អឺងកង )។
-
អឹមអៀម គុណនាមគុណកិរិយា
ដែលចេះតែស្ងៀមក្រអឹមអៀនប្រៀន, មិនសូវស្ដីនិយាយឬដែលច្រើនតែនិយាយរហ៊ឹមៗស្ទើរមិនហើបមាត់ ( ដោយមានសេចក្ដីអៀនច្រើន )
-
អឺ គុណកិរិយា
អើ
-
អឺងកង គុណនាមគុណកិរិយា
ទ្រហឹង, កងរំពង, គឹកកង
-
អឺងអាប់ គុណនាមគុណកិរិយា
ដែលឮសូរទ្រហឹងលាយឡំច្របល់គ្នាពុំប្រាកដជាថាអ្វីខ្លះឬសំឡេងអ្វីជាអ្វី
-
អឺងអ័ព្ទ គុណនាមគុណកិរិយា
( ម . ព . អឺងអាប់ )។
-
អឺត គុណនាមឧទានសព្ទ
សូរលាន់មាត់ដោយអំណរព្រោះរើសផ្លែឈើបានជាដើម ( ដោយសេចក្ដីថា " បានមកខ្លួនឯណេះក្រអឺត ")
-
អឺបឡឺប កិរិយាសព្ទ
( ម . ព . អើបឡើប )។
-
អឺយ កិរិយាសព្ទឧទានសព្ទ
ពាក្យសម្រាប់កែមស៊ែមប្រើក្នុងកាព្យឬសម្រាប់ស្រែកបង្អូសសំឡេងឱ្យវែងរលាក់រលែកតាមលំនាំបទប្រើក្នុងខាងដើមសង្កាត់ចម្រៀង, ប្រើក្នុងខាងចុងចប់; ប្រើសំឡេងខ្ពស់ជាអឺ៎យក៏មានតាមលំនាំសំឡេងដែលត្រូវប្រើ។
-
អឺយរ៉ា ឧទានសព្ទ
ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀងតាមទំនងដែលគួរប្រកប
-
អឺរ៉ុប នាម
ឈ្មោះទ្វីបមួយក្នុងចំនួនទ្វីបទាំង៧ក្នុងមនុស្សលោក
-
អឺរ៉េ នាម
បណ្ដុំលំដាប់ធាតុក្រោមឈ្មោះនិងប្រភេទទិន្នន័យតែមួយតាមទំហំវិមាត្រ។
-
អឺអឹង គុណនាម
កងរំពង, ទ្រហឹងអឺងអាប់។
-
អឺះ ឧទានសព្ទ
ពាក្យឆ្លើយដោយឥតគោរពទទួលពាក្យហៅចំពោះមករកខ្លួន, ជាជំនួសពាក្យបាទ! ឬចាះ!; ជាដើម, ដូចជាកូនហៅម្ដាយថាម៉ែ!, ម្ដាយឆ្លើយថាអឺះ! ឬប្រើទាំងស្រែកហៅទាំងឆ្លើយពីចម្ងាយក៏បាន, ដូចជាអឺះបង!, ឆ្លើយថាអឺះ! ( ប្រើសំឡេងខ្ពស់វែងថាអឺ៎៎ះ! ក៏មាន )។បើទីជិតប្រើជាអ ៊ឹះ! ក៏មាន ( ព . សា .)។
-
អុក កិរិយាសព្ទនាម
យកជង្គង់ឬកែងដៃវាយទៅលើគូប្រយុទ្ធ
-
អុកគូទ កិរិយាសព្ទ
ទង្គិចគូទដូចគេចាប់បុកទៅលើអ្វីៗ។
-
អុកទីលាន គុណនាម
ចំនួន១០០០សិបទីលាន១លានកោដិបកោដិតាមបកតិសំខ្យាខ្មែរបុរាណ ( មានសូន្យ២៧)។
-
អុកស៊ីដ នាម
សមាសធាតុដែលកើតពីប្រតិកម្មរវាងអុកស៊ីសែនជាមួយលោហៈឬអលោហៈ
-
អុកស៊ីដបាស នាម
អុកស៊ីដដែលកើតពីប្រតិកម្មរវាងអុកស៊ីសែនជាមួយលោហៈ
-
អុកស៊ីដអាស៊ីដ នាម
អុកស៊ីដដែលកើតពីប្រតិកម្មរវាងអុកស៊ីសែនជាមួយអលោហៈ
-
អុកស៊ីសែន នាម
ឧស្ម័នមួយប្រភេទដែលជួយទ្រទ្រង់ដល់ការដកដង្ហើមនៃភាវរស់ទាំងឡាយ
-
អុកស៊ីអាស៊ីដ នាម
អាស៊ីដដែលមានផ្ទុកអាតូមអុកស៊ីសែន
-
អុកស៊ីអំបិល នាម
អំបិលនៃអុកស៊ីអាស៊ីដ។
-
អុកឡុក គុណកិរិយាគុណនាម
ដែលនាំឱ្យវឹកវរ, ឱ្យជ្រួលច្របល់, ដែលកញ្ជ្រោកបោកបាចតតូងតតាងនាំឱ្យជ្រួលច្របល់
-
អុកអន្តរជាតិ នាម
ល្បែងអុកដែលមានក្រឡាតម្រៀបកូននិងក្រឡាដើរខុសពីអុកខ្មែរដូចជាស្ដេចនៅទល់មុខគ្នា, ត្រីនៅជាប់នឹងជួរស្ដេចហើយបកនៅក្រឡាចុងបំផុត, នាងដើរបានវែងទៅគ្រប់ទិស, គោលដើរបានវែងទៅតែទិសខ្វែង ...។ល។
-
អុង នាមសព្វនាម
ពាងធំរាងក្អេងកណ្ដាលមាត់និងបាតប៉ុនគ្នាសម្រាប់ដាក់ទឹក
-
អុងកូវិទ្យា នាម
( ម . ព . ដុំពកវិទ្យា )។
-
អុងប៉ាង នាម
ចៅសង្កាត់ជាតិចិនអ្នកកាន់កាប់កិច្ចការរាជការសង្កាត់ត្រួតត្រាប្រជាជនជាតិចិនដែលនៅក្នុងកម្ពុជរដ្ឋ, ជាអ្នកស្ដាប់បង្គាប់ចៅហ្វាយស្រុក ( អភិបាលស្រុក ) ឬអធិបតីរាជការក្រុមមឿង ( អភិបាលក្រុង )
-
អុងម៉ុង្គ នាម
សម្ដីនិយាយឃ្លាតក្លាយមកពីពាក្យឧម្មង្គ។
-
អុងឡូ នាម
( ម . ព . អាំងឡូ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។