អុក
កិរិយាសព្ទនាម
អត្ថន័យ (5)
-
1
កិរិយាសព្ទ
យកជង្គង់ឬកែងដៃវាយទៅលើគូប្រយុទ្ធ
ឧទាហរណ៍ អុកមួយជង្គង់, អុកនឹងកែងដៃ។
-
2
កិរិយាសព្ទ
ចាប់កូនចត្រង្គប៉ែកខាងខ្លួនមួយកូនទង្គិចលើក្ដារចត្រង្គត្រង់ក្រឡាដែលត្រូវអុកស្រែកថាអុក! ( ច្រើនប្រើសំឡេងខ្ពស់វែងអុ៎ក!)។
-
3
កិរិយាសព្ទ
( ម . ព . ឧក )។
-
4
នាម
( ម . ព . ពាង២)។
-
5
កិរិយាសព្ទ
ខ្សែចងទ្រូងឬខ្សែពុងគឺខ្សែដែលចងរឹតកែបសេះ — ធូរខ្សែអុក, ចងខ្សែអុក (ខ្សែទ្រូង)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)