វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1205 / 1268
-
អុងឡូវ នាម
( ម . ព . អាំងឡូ )។
-
អុងអាត់ កិរិយាសព្ទគុណនាម
( ព . ប្រ .) វ៉ាងទី, ប្រើអំណាចចង់គ្រប់គ្រងគេ
-
អុច កិរិយាសព្ទ
( ម . ព . អុជ )។
-
អុចអាល គុណកិរិយាគុណនាម
( ម . ព . អុជអាល )។
-
អុចៗ គុណនាម
( ម . ព . អុជៗ)។
-
អុជ កិរិយាសព្ទ
ដុតឱ្យឆេះមានអណ្ដាតភ្លើងឡើង
-
អុជជ័រ កិរិយាសព្ទ
ដុតរណ្ដៅជ័រក្នុងដើមឈើដើម្បីឱ្យចេញជ័រថ្លា។
-
អុជបីរណ្ដៅ
អុជបីប៉ុយគឺអុជសាច់មនុស្សបីអន្លើដោយប៉ុយដើម្បីឱ្យសះជារោគ។
-
អុជអាល កិរិយាសព្ទ
( ព . ប្រ .) ញុះញង់ចាក់រុកនាយអាយឱ្យក្ដៅចិត្តខ្លាំង ( ដូចគេអុជផងអាលផង )
-
អុជៗ គុណនាម
( ព . ប្រ .) ដែលមានសម្បុរឬសណ្ឋានរទុះៗច្រើនអន្លើ ( ដូចជាស្នាមអុជ )
-
អុញ ឧទានសព្ទ
ពាក្យលាន់មាត់ដោយភ្ញាក់, ដោយជ្រុលគំនិត, ជ្រុលដៃ; នឹកស្ដាយ; បន្ទោស; ស្ងើចឬដោយមានអំណរជាដើម
-
អុញន៏ ឧទានសព្ទ
( ម . ព . អុញ!)។
-
អុញស្រេចតែម្ដង ឧទានសព្ទ
អុញ, ស្រេច! ស្រេចហើយ! អស់កើតហើយ!។
-
អុត នាម
ឈ្មោះរោគពួកមួយមាន៣ប្រភេទគឺអុតធំអុតក្ដាមនិងអុតស្វាយដែលកើតនៅលើស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល
-
អុតក្ដាម នាម
អុតដែលកើតនៅលើស្បែកមនុស្សចេញក្រហមផេរស្រដៀងនឹងកញ្ជ្រឹល។
-
អុតធំ នាម
អុតដែលកើតព្រោះពេទ្យជោះឬកើតឯងហៅថាអុតព្រៃជាជំងឺឆ្លងមានអានុភាពក្លាខ្លាំងអាចញ៉ាំងមនុស្សអ្នកកើតឱ្យវិនាសជីវិតក៏មាន, ឱ្យពិការអវយវៈមានខ្វាក់ភ្នែកជាដើមក៏មាន, ឱ្យមានស្នាមរទុះត្រង់មុខឬសព្វសព៌ាង្គកាយក៏មាន ( ហៅដោយបញ្ចៀសថាផ្កាឈើ, កើតផ្កាឈើ )
-
អុតស្វាយ នាម
អុតពួកអុតក្ដាមដែរប៉ុន្តែដោរធំៗមានសម្បុរស្វាយក្រមៅ។
-
អុបឆឺយ នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងស្រល់កន្ទុយដំរីសំបកមានក្លិនក្រអូបប្រើជាគ្រឿងផ្សំថ្នាំឬផ្សំធ្វើគ្រឿងក្រអូបបាន; មាន៣ប្រភេទគឺអុបឆឺយសៀម, អុបឆឺយទេស, អុបឆឺយយួន ( អុបឆឺយយួននេះល្អជាងប្រភេទឯទៀត )។
-
អុបទិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីពន្លឺនិងការមើលឃើញដោយភ្នែក។
-
អុរ គុណកិរិយាគុណនាម
ដែលធ្លាក់ភ្លៀងខ្លាំង
-
អុល នាម
( ម . ព . អុរ២)។
-
អុស នាម
( ម . ព . ឧស )។
-
អុហ្វសិត នាម
វិធីបោះពុម្ពដោយប្រើបន្ទះស័ង្កសីដែលផ្ដិតរូបនិងអក្សរអំពីហ៊្វីលថត
-
អុំ កិរិយាសព្ទ
ចាប់ចង្អេរដែលដាក់គ្រាប់ស្រូវជាដើមដោយដៃទាំងពីរលើកដាក់ៗដូចគេចាប់ជះដើម្បីឱ្យហើរសំដីស្រូវជាដើម
-
អុំត្រុំ គុណកិរិយាគុណនាម
ដែលចេះតែសំកុកសម្កុលឬសម្ងំនៅក្នុងបន្ទប់ងងឹតជាដើម
-
អុំទូក នាម
ឈ្មោះបទឬទំនុកច្រៀងមួយមេមានចេញពាក្យថាអុំទូកតាមថ្នាក់ម្ដងៗ
-
អុះ ឧទានសព្ទ
ពាក្យលាន់មាត់ដោយខ្លាចក្រែងដួល, ក្រែងធ្លាក់ឬដោយនឹកស្ដាយ, ដោយមានក្រោធជាដើម
-
អុ៎ក កិរិយាសព្ទ
( ម . ព . អុក១)។
-
អុ៎ះ ឧទានសព្ទ
( ម . ព . អុះ!)។
-
អូ ឧទានសព្ទ
ពាក្យលាន់មាត់ដោយការអស់ឆ្ងល់, ដោយការយល់សេចក្ដីជាក់ជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។