អាស្រ័យ
អត្ថន័យ (4)
-
1
នាម
ទីតាំង; ទីសម្នាក់, ទីនៅ, ទីជ្រក; ទីពឹងពាក់, ទីពំនាក់។
-
2
កិរិយាសព្ទ
បរិភោគភោជនាហារ
ឧទាហរណ៍ ឯងរាល់គ្នាចាំអីក៏មិនអាស្រ័យបាយពីថ្ងៃពីភ្លឺឱ្យហើយទៅ!។
-
3
កិរិយាសព្ទ
ជួយគ្នាឬពឹងពាក់គ្នាទៅវិញទៅមក
ឧទាហរណ៍ ខ្ញុំអាស្រ័យអ្នកៗអាស្រ័យខ្ញុំ។
-
4
ឈ.
ព្រោះ, ព្រោះតែ, ព្រោះហេតុតែ, ដោយសារ, ដោយសារតែ
ឧទាហរណ៍ វារិជាតមានឈូកនិងព្រលិតជាដើមដុះលូតលាស់អាស្រ័យទឹកនិងភក់។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)