វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 755 / 1268
-
វគ្គុ គុណនាម
ពីរោះស្រួលស្តាប់; គួរឱ្យស្រណោះ; គួរឱ្យចាប់ចិត្ត; ល្អ។
-
វគ្គុកថា នាម
សម្ដីពីរោះ។
-
វគ្គុវាចា នាម
( ម . ព . វគ្គុកថា )។
-
វគ្គុវាទ នាម
អ្នកដែលមានសម្ដីពីរោះ។
-
វគ្គុវាទិកា នាម
( ម . ព . វគ្គុវាទ )។
-
វគ្គុវាទិនី នាម
( ម . ព . វគ្គុវាទ )។
-
វគ្គុវាទី នាម
( ម . ព . វគ្គុវាទ )។
-
វង គុណនាមនាម
ថ្លៃមាសថ្លៃ; អ្នកថ្លៃ, ស្រីថ្លៃ; ពាក្យស្និទ្ធស្នាលសម្រាប់និយាយសសោះអន្ទងទៅរកមនុស្សជាទីស្រឡាញ់ ( ច្រើនប្រើចំពោះស្ត្រីជាងបុរស )
-
វង់ កិរិយាសព្ទនាម
ធ្វើឱ្យជារង្វង់, ធ្វើឱ្យមានមណ្ឌលមូល, គួសវាសឱ្យមូល
-
វង់ការ នាម
ប្រជុំមុខការ, ដំណើរការ។
-
វង់ក្រចក កិរិយាសព្ទ
សរសេរវណ្ណយុត្តនេះ
-
វង់ខែ នាម
មណ្ឌលព្រះចន្ទ្រ។
-
វង់ចិញ្ចៀន នាម
មណ្ឌលចិញ្ចៀន។
-
វង់ព្រះអាទិត្យ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តានត្រាវតែធាងនិងស្លឹកតូចជាង, ស្លឹកមានសម្បុរក្រហមត្រង់ផ្ទៃកណ្ដាល
-
វង់មុខ នាម
ទម្រង់មុខ។
-
វង់វៀន នាម
វង់បង្វៀន, វង់ឱ្យមានសណ្ឋានក្រវៀន, វង់ឱ្យមានហៀន។
-
វង្កកម្ម នាម
អំពើកោង; អំពើវៀច; ការឆបោក។
-
វង្កត នាម
ឈ្មោះភ្នំមួយក្នុងពួកភ្នំហិមពាន្ត
-
វង្កតា នាម
ភាវៈកោង, សេចក្ដីវៀច។
-
វង្កភាព នាម
( ម . ព . វង្កតា )។
-
វង្កមិត្ត នាម
មិត្រកោង, មិត្រមានចិត្តវៀច។
-
វង្កសណ្ឋាន នាម
ទ្រង់ទ្រាយកោងឬវៀច។
-
វង្កៈ គុណនាម
កោង; វៀច; ក្ងិកក្ងក់; របែររបោរ; របិញរបុញ; កកិចកកុច។
-
វង្គមិត្រ នាម
( ម . ព . វង្កមិត្ត )។
-
វង្វាន់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យវង្វេងថាវង្វេងវង្វាន់វង្វេងភ័ន្តស្មារតីឬភ័ន្តគំនិត, វង្វេងងេងងោង
-
វង្វេង កិរិយាសព្ទ
ភ្លេចឬភ័ន្តស្មារតី, ភ័ន្តផ្លូវ; ភ័ន្តដំណើរគ្នា; ច្រឡំចាំពុំបាន; ស្រវឹងចិត្តជ្រប់។
-
វង្វេងកាម កិរិយាសព្ទ
ស្រវឹងកាមគុណ។
-
វង្វេងគ្នា កិរិយាសព្ទ
បែកមិនចួបគ្នាក្នុងវេលាដើរដំណើរព្រោះភ័ន្តច្រឡំផ្លូវ។
-
វង្វេងចិត្ត កិរិយាសព្ទ
ភ័ន្តចិត្ត។
-
វង្វេងជាតិ កិរិយាសព្ទ
ភ័ន្តកំណើតទៅកើតតាមយថាកម្មខុសបំណង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។