វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 758 / 1268
-
វចីមុខ នាម
ពាក្យផ្ដើម, អារម្ភកថា, ឧបន្យាសកថា។
-
វចីវន្ទនា នាម
អភិវាទន៍ដោយវាចា។
-
វចីសង្ខារ នាម
វិតក្កៈនិងវិចារៈ ( ព . ពុ .)។
-
វចីសង្ហរ នាម
ការនាំពាក្យញុះញង់។
-
វចីសង្ហរិនី នាម
( ម . ព . វចីសង្ហរី )។
-
វចីសង្ហរី នាម
អ្នកនាំពាក្យញុះញង់។
-
វចីសមាចារ នាម
ការប្រព្រឹត្តរៀបរយដោយវាចាការប្រើសម្ដីសុភាពរាបទាបការប្រើវាចាស្មោះស្មើ។
-
វចីសមុដ្ឋាន នាម
អំពើដែលកើតអំពីវាចា។
-
វចីសុចរិត នាម
ការប្រព្រឹត្តល្អដោយវាចាការស្ដីនិយាយត្រឹមត្រូវ។
-
វច្ច នាម
អាចម, លាមក។
-
វច្ចកុដិ នាម
បង្គន់។
-
វច្ចទ្វារ នាម
ទ្វារឬផ្លូវវច្ចៈ ( ទ្វារឧច្ចារៈ, ទ្វារធំ, ទ្វារបាត )។
-
វច្ចមគ្គ នាម
( ម . ព . វច្ចទ្វារ )។
-
វច្ចៈ នាម
( ម . ព . វច្ច )។
-
វជិរបាណី នាម
អ្នកដែលមានដៃកាន់វជីរឬអ្នកដែលមានវជីរជាអាវុធ ( ព្រះឥន្ទ្រ )។
-
វជិរម័យ នាម
ដែលប្រដាប់ដោយពេជ្រដែលដាំពេជ្រ។
-
វជិរហត្ថ នាម
( ម . ព . វជិរបាណី )។
-
វជិរៈ គុណនាមនាម
ពេជ្រ; កាំរន្ទះ; ខ្សែរស្មីផ្លេកបន្ទោរ; ...។
-
វជីរ នាម
កែវវជីរ, ត្បូងវជីរ, ពេជ្រ, ត្បូងពេជ្រ។
-
វជ្ជទស្សិនី នាម
( ម . ព . វជ្ជទស្សី )។
-
វជ្ជទស្សី គុណនាមនាម
ដែលឃើញទោសគេជាប្រក្រតី; អ្នកដែលឃើញតែទោសគេ។
-
វញ្ច កិរិយាសព្ទ
បញ្ឆោត; បោក, បោកប្រាស់។
-
វញ្ចកម្ម នាម
ការបញ្ឆោត; ការបោកប្រាស់។
-
វញ្ចទន្ត នាម
ធ្មេញបញ្ឆោតគឺធ្មេញដែលដាក់ជាជំនួសធ្មេញធម្មជាតិ។
-
វញ្ចនាការ នាម
អាការៈបញ្ឆោត, អាការៈបោក, អាការៈបោកប្រាស់
-
វញ្ចនាការនៃពួកយោធា
អាការនៃកលល្បិចរបស់ពួកទាហានក្នុងសង្គ្រាម, កលបញ្ឆោតនៃពួកទាហាន។
-
វញ្ឈកម្ម នាម
ប្រើជាបទសមាសការងារឥតផល, អំពើឥតប្រយោជន៍។
-
វញ្ឈព្រឹក្ស
ឈើដែលឥតផ្លៃ ( ឈើអាឬឈើឈ្មោល )។
-
វញ្ឈា នាម
ស្ត្រីអា; សត្វញីអា។
-
វញ្ឈៈ គុណនាម
ដែលមិនមានកូន ( អា ); ដែលមិនមានផល, ឥតប្រយោជន៍; ដែលឥតថ្លៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។