វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 752 / 1268
-
ល្វៃ ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យល្វតថាល្វតល្វៃទន់ភ្លន់ល្វាសល្វន់ក្រៃពេក
-
ល្ហ គុណនាម
ដែលមានលំហទូលាយឥតមានអ្វីទើសទែង
-
ល្ហក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យច្រកថាច្រកល្ហកច្រកតូចធំឬច្រកដែលបត់បែនកេលកុងក្រវិចក្រវៀន។
-
ល្ហក់ គុណនាម
ដែលសុទ្ធតែកំពុងលូតលាស់ឬដែលសុទ្ធតែកំពុងនៅក្មេងស្រលួតស្រឡះ
-
ល្ហក់ល្ហាវ គុណនាម
ដែលសុទ្ធតែកំពុងលូតលាស់ខ្ពស់ស្រឡះឬដែលសុទ្ធតែនៅក្មេងកំពុងដកកម្ពស់
-
ល្ហល្ហាច គុណនាម
ល្ហមើលទៅឃើញរាចល្ហាច
-
ល្ហល្ហេវ គុណនាម
ល្ហធ្លុងត្លេវល្ហស្រឡះត្លេវ
-
ល្ហាច គុណនាម
ដែលរាចរាយឬសាយរាយពេញពាសមើលទៅឃើញស្ងាច
-
ល្ហាចល្ហ គុណនាម
( ម . ព . ល្ហ )។
-
ល្ហាចល្ហឹម គុណនាម
ដែលសាយរាយល្ហឹមលន្លឹម
-
ល្ហាល គុណនាម
( ម . ព . រហាល )។
-
ល្ហិតល្ហៃ គុណនាម
( ម . ព . រហិតរហៃ )។
-
ល្ហឹម គុណនាម
ដែលវាលធ្លុងត្លេវវែងលន្លឹម
-
ល្ហឹមល្ហាច គុណនាម
( ម . ព . ល្ហាច )។
-
ល្ហុង នាម
ដំណាំមួយប្រភេទមានផ្កាផ្លែចេញតាមគល់ធាងខ្លី, មានច្រើនប្រភេទគឺល្ហុងស៊ីផ្លែឬហៅត្រឹមតែល្ហុងក៏បានមានសំណុំដើមធំស្លឹកធំៗឆែកជ្រៅៗធាងវែងៗមានប្រហោងផ្លែធំៗប្រើជាអាហារបានតាមគួរដល់ការប្រកប
-
ល្ហុងខ្ញែ នាម
ដើមតូចបែកមែកសាងញ៉ាងស្លឹកឆែកៗតែរាក់ៗតូចៗជាងល្ហុងស៊ីផ្លែធាងខ្លីៗផ្លែច្រាញៗជាចង្កោមៗគ្រាប់សម្បុរពពាសសម្រាប់ស្លប្រេងហៅថាប្រេងល្ហុងឬប្រេងស្អិត។
-
ល្ហុងខ្វង នាម
ដើមស្រលួតបែកមែកច្រើនស្លឹកតូចៗឥតឆែកជ្រៅធាងខ្លីៗឥតប្រហោងផ្លែមូលៗរលីងកាត់ដើមដាំដុះសម្រាប់ដាំធ្វើរបងគ្រាប់ស្លប្រេងបាន
-
ល្ហួត នាម
ឈ្មោះស្វាយមួយប្រភេទផ្លែធំៗវែងៗកាលនៅខ្ចីមានរសជូរបន្តិចបន្តួចដល់ទុំផ្អែមត្រជាក់
-
ល្ហើយ គុណនាម
ត្រជាក់ដោយសម្ផស្សខ្យល់បក់ប៉ះត្រូវ
-
ល្ហើយចិត្ត កិរិយាសព្ទ
( ព . ប្រ .) រសើបចិត្តឬស្បើយចិត្ត។
-
ល្ហេចល្ហាច កិរិយាសព្ទ
សាយរាយពាយច្រើនថារហិចរហាច
-
ល្ហេវ គុណនាម
ខ្ពស់ស្រោងស្រឡះត្លេវ
-
ល្ហែ នាមគុណនាម
ដំណើរនៅទំនេរដោយមានវេលាសម្រាក; ដំណើររយាលអំពីរវល់, អំពីសេចក្ដីនឿយហត់
-
ល្ហែម គុណនាម
ទន់ផ្អែមសុភាព ( ចំពោះតែសម្ដី )
-
ល្ហែល្ហើយ គុណនាម
ល្ហែល្មមឈប់លំហើយខ្លួនបាន។
-
ល្ហោល គុណនាម
( ម . ព . រហោល )។
-
ល្ហោស គុណនាម
( ម . ព . រហោស )។
-
ល្អ គុណនាម
មិនអាក្រក់, គឺឥតមានហ្មង, មិនមានទាស់, មិនឆ្គង, ត្រឹមត្រូវ, ប្រពៃ
-
ល្អក់ គុណនាម
ដែលមិនថ្លា, មិនបរិសុទ្ធ, ដែលសៅហ្មង
-
ល្អង នាម
លំអងយ៉ាងល្អិតផង់ល្អិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។