វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 749 / 1268
-
ល្បិចល្បង នាម
ល្បិចសម្រាប់ល្បងមើលឱ្យដឹងមុន។
-
ល្បិចល្បើក នាម
ល្បើកដែលគេប្រតិដ្ឋលើកដោយល្បិច។
-
ល្បិចល្បឿន នាម
ល្បឿនដោយប្រើល្បិច
-
ល្បិចល្បែង នាម
ល្បែងដែលគេលេងដោយប្រើល្បិច
-
ល្បី កិរិយាសព្ទ
លេចឮកេរ្តិ៍ឈ្មោះល្អឬអាក្រក់
-
ល្បីល្បាញ នាម
( ម . ព . ល្បាញ )។
-
ល្បឺ នាម
ការស្តាប់ឮនៃសោតវិញ្ញាណ។
-
ល្បុក្កតោ នាម
ដំបងខ្លីមួយប្រភេទសម្រាប់កាន់អបផ្ទាប់នឹងកំភួនដៃជាគ្រឿងការពាររងដំបងវែងឬបុកបុះការពារខ្លួន។
-
ល្បុង នាម
( ម . ព . របុង )។
-
ល្បួង កិរិយាសព្ទ
លួងឬបញ្ឆោតដោយប្រើឧបាយកលឱ្យលង់គំនិតដើម្បីឱ្យបានការតាមបំណង
-
ល្បួងលួងលោម កិរិយាសព្ទ
លួងលោមដោយល្បួង។
-
ល្បើក នាម
ចម្ងាយទីដែលល្មមដើរ, រត់, បោលពេញកម្លាំងមួយលើក
-
ល្បើកកថា នាម
ឧបទេសអក្សរសិល្ប៍មួយប្រភេទដែលកវីអ្នកនិពន្ធតាក់តែងជារឿងនិទានដោយលើកយកគុណវិបត្តិមនុស្សនៅក្នុងសង្គមមកធ្វើជាប្រធានរឿង។តួអង្គនៅក្នុងល្បើកកថាភាគច្រើនជាតួអង្គសត្វដែលជានិមិត្តរូបឬគំរូមនុស្សប្រភេទណាមួយក្នុងសង្គម។ល្បើកកថាឆ្លុះបញ្ចាំងពីជីវភាពទំនៀមទម្លាប់បែបបទរស់នៅរបស់មនុស្សនិងបង្ហាញពីយុទ្ធវិធីផ្សេងៗក្នុងការដោះស្រាយបញ្ហាជីវិត
-
ល្បើង នាម
ដំណើរការដែលកោសិកាទទួលបានថាមពលពីគ្លុយកូសដោយមិនត្រូវការអុកស៊ីហ្សែន។
-
ល្បើងអាល់កុល នាម
ល្បើងដែលប្រព្រឹត្តទៅក្នុងស៊ីតូប្លាសនៃកោសិកាដើម្បីផលិតអាល់កុលនិងឧស្ម័នកាបូនិក
-
ល្បឿន នាម
កម្លាំងដែលលឿន
-
ល្បឿនពន្លឺ នាម
ល្បឿនដាលរបស់កាំរស្មីអេឡិចត្រូម៉ាញេទិក ( និមិត្តសញ្ញា c)។ល្បឿនពន្លឺក្នុងសុញ្ញកាសគឺ២៩៩៧៩២៤៥៨ម៉ែត្រក្នុងមួយវិនាទី។
-
ល្បែង នាម
ការលេង, អំពើដែលលេង
-
ល្បែងមួយវង់ នាម
ល្បែងមួយក្រុម។
-
ល្បែងរបាំ នាម
ការលេងមានរាំច្រៀង; ល្បែងផ្សេងៗនិងរបាំ។
-
ល្បែងសាកល នាម
ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល; ស្រែកប្រកាសជាសាកល។
-
ល្បែងហាត់ប្រាណ នាម
ល្បែងដែលនាំឱ្យយឺតសរសៃ, ឱ្យស្រួលខ្លួន, ឱ្យមានកម្លាំងច្រើនឱ្យថ្នឹកក្នុងការលើកទម្ងន់ជាដើម; ល្បែងបុរាណយ៉ាងដូចទាញព្រ័ត្រ, ចោលឈូង, លោតអន្ទាក់, ទាត់សីជាដើម; ល្បែងសម័យឥឡូវដូចយ៉ាងហាត់ពត់ខ្លួន, ទាត់បាល់, វាយកូនគ្លី, ហាត់លោតតោងជាដើម។
-
ល្បោយ នាម
( ម . ព . របោយ២)។
-
ល្បោះ នាម
( ម . ព . របោះ )។
-
ល្បោះល្បោយ នាម
( ម . ព . របោះរបោយ )។
-
ល្បះ នាម
ការលះគឺលះទ្រព្យជាទាន ( បរិច្ចាគ ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន
-
ល្បះកត្តុ នាម
( ម . ព . កត្តុវាចកៈ )។
-
ល្បះកម្ម នាម
( ម . ព . កម្មវាចក )។
-
ល្បះក្រង នាម
ល្បះដែលកើតឡើងពីល្បះទោលច្រើនដាក់បន្តបន្ទាប់គ្នាដោយដំណកឃ្លាឬភ្ជាប់គ្នាដោយឈ្នាប់ចងដូចជាមាន់រងាវសេះកញ្ជ្រៀវគោរោទ៍។សុភាពពូកែអក្សរសាស្ត្រប៉ុន្តែនាងខ្សោយរូបវិទ្យាជាដើម។
-
ល្បះទោល នាម
ល្បះដែលមានប្រធានមួយនិងបម្រាប់ប្រធានមួយហើយមានន័យគ្រប់គ្រាន់ដូចជាលោកគ្រូមកដល់ហើយ។លោកនាយកមិននៅទេ។គោស៊ីស្មៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។