វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 751 / 1268
-
ល្មែះ នាម
ឈ្មោះកណ្ដុរមួយប្រភេទមាត្រតូចមានក្លិនខ្មោះច្រើនកើតនៅក្នុងទីសុកមម៉ុកក្នុងភូមិ
-
ល្មៃ គុណនាម
ល្អប្រពៃផូរផង់ទន់ល្វន់
-
ល្មោភ គុណនាម
ដែលមានលោភច្រើនដែលមានសេចក្ដីត្រូវការច្រើនឥតអៀនខ្មាស
-
ល្មោភកាម គុណនាម
ដែលរវះរវាមកាម។
-
ល្មោភមិនចេះល្មម គុណនាម
ល្មោភមិនចេះស្កប់ស្កល់។
-
ល្មោភស៊ី គុណនាម
ដែលស៊ីច្រើន, រានចំណីហួសពេក។
-
ល្ម៉ើ នាម
( ម . ព . លម៉ើ )។
-
ល្យំ គុណនាម
( ម . ព . រយំ )។
-
ល្វក់ គុណនាម
ដែលនៅខ្ចីណាស់
-
ល្វត គុណនាម
ទន់ភ្លន់ល្វាសល្វន់
-
ល្វន់ គុណនាម
ទន់ល្មៃទន់ល្មមស្រួល
-
ល្វា នាម
ឈ្មោះវនស្បតិព្រឹក្សពួកមួយចេញផ្លែស្កះតាមដើមតាមមែក, ឥតផ្កាទេចេញជាផ្លែស្រេចមកតែម្ដង, មានពីរប្រភេទគឺមួយប្រភេទមានផ្លែធំៗវេលាទុំមានកើតជាមមង់នៅខាងក្នុង, អ្នកស្រុកខ្លះហៅល្វាមមង់; មួយប្រភេទទៀតផ្លែតូចៗវេលាទុំមិនមានមមង់ទេបរិភោគបាន, អ្នកស្រុកខ្លះហៅល្វាតូច, ខ្លះហៅឧទុម្ពរប៉ុន្តែបើតាមពិតឧទុម្ពរប្រែថាល្វា ( ទាំងពីរបែប )។មានទំនៀមតាំងពីក្នុងបុព្វបុរសរបស់យើងរៀងមកតែងរាប់អានយកឈើល្វាធ្វើរាជាសនៈក្នុងពិធីរាជាភិសេក ...។
-
ល្វាចេក នាម
ឈ្មោះបទភ្លេងខ្មែរមួយមេបន្លឺសូរសព្ទញាប់រន្ថាន់ដោយធៀបនឹងសត្វល្វាចេកប៉ប៉ាច់ប៉ប៉ោច
-
ល្វាដី នាម
ឈ្មោះវនស្បតិព្រឹក្សមួយប្រភេទស្លឹកធំទ្រវែងសាច់រឹងគគ្រាតប្រើការខាត់រំលីងឈើជាដើមបាន, ផ្លែតូចៗចេញជាផ្លែស្រេចមកតែម្ដងដូចល្វាដែរផ្លែស្អេកស្កះតាមដើមតាមមែកដូចល្វាប៉ុន្តែក្រពុលបរិភោគពុំបាន, សំបកដើមបុកស្ងោរឱ្យរលួយធ្វើក្រដាសសាច់គ្រើមបាន
-
ល្វាសល្វន់ គុណនាម
ទន់ភ្លន់ល្វត
-
ល្វីង គុណនាម
ដែលមានរសប្រហាតស្ទើរចត់ស្ទើរជូរដូចយ៉ាងរសបណ្ដូលពេច, ស្តៅ, អង្កាញ់ជាដើម
-
ល្វីងមាត់ គុណនាម
ប្រហាតចេញរសល្វីងក្នុងមាត់នាំឱ្យបរិភោគអាហារមិនឆ្ងាញ់។
-
ល្វឹង គុណនាម
ល្ហល្ហេវ, ធំទូលាយ, ស្រឡះធេង
-
ល្វឹងល្វើយ គុណនាម
ល្ហល្ហេវក្រៃពេក, ធំធេង
-
ល្វើយ គុណកិរិយា
ដែលយឺតៗស្បើយៗ
-
ល្វៀង នាម
ឈើព្រៃមួយប្រភេទមានមែកបែកសាងញ៉ាងមានបន្លាវែងៗស្លឹករង្វើលៗផ្លែមូលៗទ្រង់ទ្រាយស្រដៀងនឹងផ្លែបំពេញរាជ្យ, សាច់រឹងមានរសជូរភ្លាវប្រហាតប្រើការលាងសំពត់ឬដុះជម្រះក្អែលបានច្របាច់ទៅបែកពពុះដូចសាប៊ូប៉ុន្តែដល់ស្ងួតទៅស្អិតបន្តិចៗ។
-
ល្វេ នាម
ឈ្មោះសម្លប្រហើរដែលមានបុកម្សៅដាក់បន្ថែមឱ្យខាប់ទឹក
-
ល្វេងល្វើយ គុណនាម
ដែលមានសូរលាន់ឮរងំឬដែលផ្សាយក្លិនក្រអូបល្វើយៗគួរឱ្យស្រណោះ, គួរឱ្យចាប់ចិត្ត
-
ល្វែង នាម
ប៉ែកសង្កាត់ផ្ទះលំនៅត្រង់ចន្លោះជួរសសរ
-
ល្វែងមេឃ នាម
( ម . ព . ល្វែងរាសិចក្រ )។
-
ល្វែងម៉ោង នាម
ចំណែកនៃផ្ទៃផែនដីនៅចន្លោះខ្សែបណ្ដោយពីរដែលគេកំណត់ម៉ោងដូចៗគ្នានៅគ្រប់ទីកន្លែង។គេចែកផែនដីជា២៤ល្វែងម៉ោង។
-
ល្វែងម៉ោងគោល នាម
ល្វែងម៉ោងដែលខ្សែបណ្ដោយគោលពុះចំពាក់កណ្ដាល។
-
ល្វែងរាសិចក្រ នាម
ភាគរាសីឬប៉ែកសង្កាត់មេឃក្នុងរាសិចក្រ។
-
ល្វែត គុណនាម
ដែលទន់ឬធូរខ្លាំង
-
ល្វែតល្វត គុណនាម
ល្វតប៉ាន់ចុះប៉ាន់ឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។