វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 754 / 1268
-
ល្អៀង គុណនាម
ដែលផ្អៀងម្ខាង
-
ល្អៀច គុណនាម
ដែលជ្រាយ, សើមប៉ផ្ដៀចឬកខ្វក់គួរខ្ពើម
-
ល្អៀចល្អែ គុណនាម
( ព . សា .) ល្អៀចក្រៃពេក
-
ល្អោច គុណកិរិយា
ដោយល្អិតខ្ទេចខ្ទី
-
ល្អោចដៃ គុណកិរិយា
ល្អិតខ្ទេចខ្ទីដោយកម្លាំងដៃពេញទំហឹងដៃ។
-
ល្អោចតែម្ដង ឧទានសព្ទ
ល្អិតខ្ទេចខ្ទីតែម្ដង! ឬល្អិតខ្ទេចខ្ទីហើយ!។
-
ល្អោចហើយ ឧទានសព្ទ
( ម . ព . ល្អោចតែម្ដង!)។
-
ល្អោញ ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យហោចថា។
-
ល្អោម នាម
ទីឬតំបន់តូចដែលនៅកណ្ដាលគេឬដែលនៅកណ្ដាលវាលធំ; ក្នុងកណ្ដាលលំហ
-
ល្អះ គុណកិរិយា
ដែលលះស្រឡះច្បាស់ច្បាស់លាស់ឥតស្អកស្អា; ដែលឃ្លាតស្រឡះពីគ្នា
-
វ នាម
តួអក្សរទី៤ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាវមានអក្ខរសូរអន្តរជាតិ [ʋ] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅបបូរមាត់ត្រដុសនិងជាសូរត្រដុសឃោសៈ។
-
វក នាម
ឈ្មោះឆ្នាំទី៩ ( ស្វា )
-
វក់ កិរិយាសព្ទ
ច្របល់សព្វអន្លើ
-
វក់មាត់ កិរិយាសព្ទ
បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាកថាមិនឈប់មាត់។
-
វក់វី គុណកិរិយា
វិលចុះវិលឡើងដដែលៗដូចគេវី
-
វក្កំ នាម
តម្រងបស្សាវៈគឺអាការៈមួយប្រភេទក្នុងខ្លួនមនុស្សមានសណ្ឋានជាសាច់ពីរដុំទ្រង់ទ្រាយស្រដៀងនឹងផ្លែស្វាយសម្រាប់ជ្រាបទឹកចូលទៅហើយជ្រាបហូរចុះមកដក់ក្នុងក្រពះបស្សាវៈ ( សព្ទនេះតាមទម្លាប់រៀងមកតែងប្រែថា " ទាច ", ប៉ុន្តែបើតាមពិតទាចជាឈ្មោះរោគធំពោះមួយប្រភេទ, មិនមែនជាឈ្មោះរបស់អាការៈទេដឹង?) សម្រាប់ប្រើជា ( រ . ស .) ព្រះវក្កំ។
-
វក្កំវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីជំងឺនិងវិធីព្យាបាលវក្កំ។
-
វគ្គ នាម
ពួកបន; ក្រុម; ប្រជុំ; សង្កាត់; គ្នា
-
វគ្គក្ខរៈ នាម
អក្សរក្នុងវគ្គគឺព្យញ្ជនៈ២៥តួតាំងពីកដល់មចែកជាវគ្គមាន៥គឺវគ្គក, វគ្គច, វគ្គដ, វគ្គត, វគ្គប, តាំងពីយរៀងទៅហៅថាអក្សរសេសវគ្គឬអក្សរអវគ្គ ( ព . វ .)។
-
វគ្គន្តៈ នាម
ទីបំផុតវគ្គចុងវគ្គ; អក្សរចុងវគ្គគឺព្យញ្ជនៈ៥តួ
-
វគ្គព័ន្ធ នាម
ការចងបាច់គ្នាឬរួមគ្នាជាពួក
-
វគ្គភេទ នាម
ការបែកពួក; ដំណើរផ្សេងពួកគ្នា។
-
វគ្គវាទិនី
( ម . ព . វគ្គុវាទ។
-
វគ្គវោត នាម
វគ្គនិងវោតឬវោតនិងវគ្គ
-
វគ្គសន្និបាត នាម
ដំណើរភ្ជុំពួក; ការប្រជុំគ្នា។
-
វគ្គសមោសរ នាម
( ម . ព . វគ្គសន្និបាត )។
-
វគ្គស្នើ នាម
សង្កាត់ដោយឡែកៗ
-
វគ្គស្នើរ
សង្កាត់ដោយឡែកៗ
-
វគ្គីករណ៍ នាម
ចំណាត់ថ្នាក់ការចាត់ថ្នាក់ឬក្រុម។
-
វគ្គីសាស្ត្រ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីចំណាត់ថ្នាក់ភាវៈរស់ឬសព៌ាង្គកាយរស់ដោយផ្អែកលើចរិតលក្ខណៈរួម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។