វង់
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ធ្វើឱ្យជារង្វង់, ធ្វើឱ្យមានមណ្ឌលមូល, គួសវាសឱ្យមូល
ឧទាហរណ៍ វង់ភ្នែកក្ងោកវង់ឱ្យមានសណ្ឋានមូលប៉ុនភ្នែកក្ងោក។
-
2
នាម
មណ្ឌលមូល, ទីមានមណ្ឌលមូល, អ្វីៗដែលមានមណ្ឌលមូល; ក្រុមមនុស្សដែលប្រជុំគ្នាជាមណ្ឌលមូល; ប្រជុំកិច្ចការ; ក្រុមភ្លេងក្រុមល្បែងជាដើម។
-
3
នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានគូសដីជាវង់មូលជង់លុយបន្តុបលើគ្នាដាក់ត្រង់ទីកណ្ដាលវង់បើចោលដោយមេសំណមូលផ្ដួលលុយនោះឱ្យខ្ទាតខ្លះចេញក្រៅវង់ទុកថាជាឈ្នះ
ឧទាហរណ៍ ពួកក្មេងលេងវង់ (មានតែក្នុងពីដើម, ក្នុងសម័យបច្ចុប្បន្នមិនមានទេ ...)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)