វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 710 / 1268
-
រោមរាជី នាម
ជួរឬរបៀបរោម។
-
រោមហំសជាត
ដែលព្រឺរោម; អ្នកដែលព្រឺរោម។
-
រោមហំសនាការ
អាការព្រឺរោម, អាការឡើងរោមច្រាង ( ឡើងសម្បុរគីង្គក់ )។
-
រោមាវលី
( ម . ព . រោមរាជី )។
-
រោយ កិរិយាសព្ទ
ជ្រុះចុះ, រង្គោះចុះ ( ចំពោះតែផ្កា )
-
រោយរាយ កិរិយាសព្ទគុណកិរិយា
ទម្លាក់, ជម្រុះឬធ្លាក់, ជ្រុះចុះរាត់រាយ
-
រោយរៀវ គុណនាម
ដែលហោចនៅសល់តិចតួចស្ដើងស្ដួចណាស់រកកល់នឹងអស់ឬគ្មានទៅហើយ; ដែលកាន់តែតិចចុះឬតូចចុះដោយលំដាប់; ដែលឃ្លៀងឃ្លាតពីទំនងពីលំអានដើមស្ទើរតែនឹងបាត់សូន្យសោះទៅហើយ
-
រោយស្បៃ នាមគុណនាម
រលឹមគ្រាប់ល្អិតៗណាស់មើលទៅដូចជាផ្សែង
-
រោរព នាម
ឈ្មោះឋាននរកមួយមានសូរសម្រែកកងរំពង។
-
រោល កិរិយាសព្ទនាម
ធ្វើឱ្យក្ដៅ, ឱ្យស្ងួត, ឱ្យស្រពាប់, ឱ្យស្លោក, ឱ្យទន់, ឱ្យឆេះខ្លោចដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប
-
រោលរាល កិរិយាសព្ទ
រសាប់រសល់, ក្រវល់ក្រវាយ, ក្រហល់ក្រហាយ
-
រោលអាល គុណនាម
ក្ដៅក្រហាយ, ឈឺផ្សាហាក់ដូចគេអាល
-
រោស នាម
សេចក្ដីក្រោធ, កំហឹង។
-
រោសការណ៍ គុណនាម
ហេតុដែលនាំឱ្យខឹង។
-
រោសចិត្ត គុណនាម
ចិត្តក្រោធ។
-
រោសភាព គុណនាម
ភាវៈឬដំណើរក្រោធ។
-
រោហិណី នាម
ឈ្មោះនក្សត្រឫក្សពួកទី៤មានផ្កាយ៥ដួងមានរូបសណ្ឋានឬទ្រង់ទ្រាយដូចជារថ
-
រោហិត គុណនាម
ក្រហម
-
រំ កិរិយាសព្ទ
ទទូរគ្របខ្លួនបង្ហប់កម្សួលចំហាយផ្សែងដែលស្ងោរថ្នាំឱ្យក្ដៅចេញញើសពីសព៌ាង្គកាយដើម្បីឱ្យស្រាលខ្លួន, ឱ្យស្បើយរោគ; ឆ្ពុងផ្ទាលផ្ទាល់
-
រំកាច់ នាម
កម្ទេចឈើ, កម្ទេចឧស, កម្ទេចចំណាំងតូចៗ, កម្ទេចរងើកភ្លើងជាដើម
-
រំកាច់មាស នាម
ឈ្មោះពស់មួយប្រភេទមាត្រតូចសម្បុរចម្រុះក្រហមខ្មៅអុជៗ
-
រំកាច់រំកោច គុណនាម
តូចតាច, ល្អិតល្អោច, កម្ទេចកម្ទី
-
រំកិល កិរិយាសព្ទ
ធ្វើឱ្យកិលឃ្លាតខុសពីទីដើម, រង្កៀកឱ្យកិល
-
រំខាន កិរិយាសព្ទ
មិនសប្បាយចិត្ត, ខ្វល់ចិត្ត, ទើសទែងចិត្ត, អផ្សុក
-
រំគងកែវស្នេហ៍ នាម
ឈ្មោះបទភ្លេងខ្មែរមួយមេ
-
រំគាយ កិរិយាសព្ទ
ធ្វើឱ្យរាយចេញ, រំសាយចេញ; អធិប្បាយឱ្យទូលាយសេចក្ដី
-
រំគាល កិរិយាសព្ទគុណនាម
( ព . បុ .) រលស់, ថយចំនួន
-
រំគេញ កិរិយាសព្ទគុណនាម
( ម . ព . លំគេញ )។
-
រំងក នាម
( ម . ព . រម្ងក )។
-
រំងាច កិរិយាសព្ទ
( ម . ព . រម្ងាច )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។