វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 707 / 1268
-
រោគនិទាន នាម
ឈ្មោះតម្រាពេទ្យបុរាណនិយាយអំពីកំណើតរោគនិងការប្រកបថ្នាំបំបាត់រោគផ្សេងៗ។
-
រោគនិទ្ធ នាម
លំនៅរោគ, សំបុករោគ
-
រោគបុរស នាម
កាមរោគ ( រោគស្វាយ, ប្រមេះ )។
-
រោគព្យាបាល នាម
ការរក្សារោគ, ការថែជំងឺ។
-
រោគព្យាបាលកៈ នាម
អ្នកថែជំងឺ។
-
រោគព្យាបាលក៍ នាម
( ម . ព . រោគព្យាបាលកៈ )។
-
រោគព្យាបាលិកា នាម
( ម . ព . រោគព្យាបាលកៈ )។
-
រោគភូ នាម
កន្លែងកើតរោគ ( រាងកាយ )។
-
រោគរាជ នាម
ស្តេចរោគគឺរោគរបេង, វណរោគ។
-
រោគរាតត្បាត នាម
រោគរាលដាល, រោគឆ្លងពីមួយទៅមួយដូចយ៉ាងអាសន្នរោគនិងអុតជាដើម។
-
រោគលក្ខណៈ គុណកិរិយា
លក្ខណៈ, អាការរបស់រោគ។
-
រោគលិង្គ គុណនាម
( ម . ព . រោគលក្ខណៈ )។
-
រោគវិនិច្ឆ័យ នាម
ការវិនិច្ឆ័យរោគ, ការពិនិត្យជំងឺ, ទំនាយរបស់ពេទ្យអំពីអាការរោគតាមមូលហេតុដែលបណ្ដាលឡើង
-
រោគសង់ផ្ទះ នាម
( ព . ប្រ .) រោគដែលកើតនៅយូរតត្រំតត្រើយ។
-
រោគសញ្ញា នាម
សញ្ញាឬអាការៈបង្ហាញពីភាពមិនប្រក្រតីឬមានជំងឺឬការផ្លាស់ប្ដូរផ្លូវកាយឬផ្លូវចិត្តដែលបណ្ដាលមកពីជំងឺជាក់លាក់ណាមួយ
-
រោគសន្និបាត នាម
ប្រទេសជាទីប្រជុំនៃរោគ ( រាងកាយ ); ការប្រជុំនៃរោគ, ដំណើរកុះកុមនៃរោគ។
-
រោគសមុដ្ឋាន នាម
ទីតាំងនៃរោគ, កំណើតរោគ។
-
រោគសមុដ្ឋានសាស្ត្រ នាម
ក្បួនឬតម្រាប្រាប់កំណើតជំងឺផ្សេងៗ។
-
រោគសមុទាយ នាម
ដូចគ្នានឹងរោគសន្និបាតដែរ។
-
រោគសាន្ត កិរិយាសព្ទ
ការរម្ងាប់រោគ, ដំណើរស្បើយរោគ។
-
រោគសាន្តិភាព កិរិយាសព្ទ
( ម . ព . រោគសាន្ត )។
-
រោគសាស្ត្រ នាម
ក្បួនឬវិទ្យាពេទ្យស្ដីពីមូលហេតុនិងអាការរោគផ្សេងៗ។
-
រោគសិល្បៈ នាម
វិជ្ជាបំបាត់រោគ, ចំណេះផ្សេងៗសម្រាប់ពេទ្យ, វិជ្ជាពេទ្យ។
-
រោគស្ត្រី នាម
( ម . ព . រោគបុរស )។
-
រោគស្ត្រីវិទ្យា នាម
វេជ្ជវិទ្យាដែលសិក្សាអំពីសរីរាង្គបន្តពូជរបស់ស្ត្រីនិងវិធីសាស្ត្រព្យាបាល
-
រោគស្ពឹក នាម
រោគស្លាក់ខ្យល់ចុកស្រពន់។
-
រោគហារិន នាម
អ្នកកម្ចាត់ឬបំបាត់រោគ ( ពេទ្យ )។
-
រោគហារី នាម
( ម . ព . រោគហារិន )។
-
រោគា នាម
រោគទាំងឡាយ
-
រោគាពាធ នាម
ជំងឺដែលឈឺចាក់ដោតក្នុងរាងកាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។