វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 708 / 1268
-
រោគាព្យាធិ នាម
ជំងឺផ្សេងៗ, ជំងឺច្រើនយ៉ាង។
-
រោគាភិបាល នាម
អភិបាលរោគ; អ្នករក្សាជំងឺ។
-
រោគាយតនៈ នាម
ទីអាស្រ័យរបស់រោគ, លំនៅរោគ ( រាងកាយ )។
-
រោគិនី នាម
( ម . ព . រោគី )។
-
រោគី គុណនាមនាម
ដែលមានរោគ; អ្នកជំងឺ។
-
រោង នាម
ឈ្មោះឆ្នាំទី៥ ( នាគឬពស់មាឌធំ )
-
រោងការ នាម
រោងសម្រាប់ជ្រកធ្វើការឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍។
-
រោងកុន នាម
រោងធំទូលាយសម្រាប់លេងកុន ( រង្គសាល )។
-
រោងក្រសាល នាម
រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ ( ហៅរោងត្រសាលក៏មាន )។
-
រោងចក្រ នាម
គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឱ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ
-
រោងចួង នាម
រោងខ្ពស់ស្រឡះមានជណ្ដើរដាក់ចួងវាយឱ្យជះសំឡេងឮឆ្ងាយ។
-
រោងដោល នាម
ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់
-
រោងដំរី នាម
ឈ្មោះអតីតខេត្តខ្មែរ១ក្នុងដែនដីកម្ពុជាក្រោម ( កូសាំងស៊ីន ) ស្ថិតនៅក្នុងតំបន់ដូនណៃឬភាគខាងកើតដែនដីសណ្ដទន្លេមេគង្គ, បច្ចុប្បន្នហៅខេត្តតាយនិញ។
-
រោងថែវ នាម
រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើមមានទ្វារធំទាំង៤ទិស។
-
រោងទង នាម
( ម . ព . រោងថែវ )។
-
រោងទាន នាម
រោងសម្រាប់ដាក់ភោជនាហារឱ្យទានឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន។
-
រោងផ្កាស្លា នាម
រោងពិសេសមួយក្នុងពិធីមង្គលការជាទីតម្កល់ផ្កាស្លានិងជាទីនៅសម្នាក់បណ្ដោះអាសន្នរបស់កូនកំលោះ។
-
រោងពុម្ព នាម
គ្រឹះស្ថានឬកន្លែងបោះពុម្ពសៀវភៅនិងឯកសារផ្សេងៗ
-
រោងរាំ នាម
រោងធំទូលាយសម្រាប់ល្ខោនរាំ ( រោងមហោស្រព, រង្គសាល )។
-
រោងរៀន នាម
សាលារៀន។
-
រោងល្ខោន នាម
( ម . ព . រោងរាំ )។
-
រោច កិរិយាសព្ទនាម
ចាប់ភើចទាញហូតយកចេញខ្លះឬយកចេញតែមួយៗ
-
រោចនប្រភា នាម
ពន្លឺដ៏រុងរឿង, ត្រចះ, ចិញ្ចាច។
-
រោចនភាព នាម
ភាវៈរុងរឿង។
-
រោចនាការ គុណនាម
អាការរុងរឿង; ...។
-
រោចនៈ គុណនាម
ដែលភ្លឺ, ត្រចះ, រុងរឿង, ចិញ្ចាច, ចិញ្ចែងចិញ្ចាច; ជាទីពេញចិត្ត។
-
រោចន៍ គុណនាម
( ម . ព . រោចនៈ )។
-
រោណ្ណាការ នាម
( ម . ព . រុណ្ណាការ )។
-
រោទន នាម
កិរិយាយំ, ការយំ, យោបំ។
-
រោទនការណ៍ នាម
ហេតុឬដំណើរដែលយំ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។